loader

ព្រះមហាក្សត្រ និងព្រះមហាក្សត្រីកោតសរសើរជាខ្លាំងចំពោះសម្ដេច ហ៊ុនសែន

ព្រះមហាក្សត្រ និង ព្រះមហាក្សត្រី សម្តែងការកោតសរសើរជាខ្លាំងចំពោះការដឹកនាំរបស់សម្តេច ហ៊ុន សែន ដែលបាននាំមកនូវសុខសន្តិភាព ស្ថេរភាព ការអភិវឌ្ឍ និងនាំមកនូវភាពក្សេមក្សាន្ត សុខដុមរមនាសម្រាប់ប្រជាពលរដ្ឋ។

កាលពីថ្ងៃទី៣តុលា សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចូលក្រាបបង្គំគាល់ព្រះមហាក្សត្រ និងព្រះវររាជមាតាជាតិខ្មែរ នៅព្រះបរមរាជវាំង។

ក្នុងឱកាសនោះសម្តេច ហ៊ុន សែន ទូលថ្វាយព្រះមហាក្សត្រខ្មែរ និងព្រះវររាជមាតាជាតិខ្មែរ ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលដោយមានការជួយជ្រោមជ្រែងយ៉ាងសកម្មពីអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងការជួយសង្គ្រោះយ៉ាងទាន់ពេលវេលាពេលប្រជារាស្ត្ររងគ្រោះដោយសារទឹកជំនន់ និងបានជួយទំនុកបម្រុងស្បៀងអាហារ ការថែទាំសុខភាពជូនដល់ប្រជារាស្ត្ររងគ្រោះដោយទឹកជំនន់តាមខេត្តមួយចំនួន។

ក្នុងឱកាសនោះ សម្តេច​ ហ៊ុនសែន ក៏បានទូលថ្វាយពីការប្រឹងប្រែងក្នុងការពង្រឹងសេដ្ឋកិច្ចជាតិឱ្យបានកំណើនខ្ពស់ថែមទៀត ហើយរាជរដ្ឋាភិបាលកម្ពុជា កំពុងកិច្ចសហប្រតិបត្តិការដ៏ប្រសើររវាងព្រះរាជាណាចក្រកម្ពុជា ជាមួយបណ្តាប្រទេសជាមិត្ត ដើម្បីពង្រឹងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិស័យផ្សេងៗទៀត។

ព្រះមហាក្សត្រ បានសម្តែងព្រះរាជហឫទ័យរំភើបក្រៃលែង និងកោតសរសើរដោយស្មោះស្ម័គ្រអស់ពីដួងព្រះរាជហឫទ័យជូនសម្តេច ហ៊ុន សែន ដែល បានខិតខំប្រឹងប្រែងទាំងថ្ងៃទាំងយប់មិនខ្លាចនឿយហត់ក្នុងការដឹកនាំការពារមាតុភូមិកម្ពុជា បានស្ថិតនៅក្នុងសេចក្តីសុខសន្តិភាព ការឯកភាពជាតិ និងការរីកចម្រើនជឿនលឿនលើគ្រប់វិស័យ។

ព្រះករុណា មានព្រះរាជអង្ការកោតសរសើរជាខ្លាំងថែមទៀត ជូនពរសម្តេច ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជារាស្ត្រ និងបានបន្តការខិតខំប្រឹងប្រែងលើការស្ថាបនាសមិទ្ធផលក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធសង្គម និងការជំរុញឱ្យវិស័យសេដ្ឋកិច្ចជាតិកាន់តែទទួលបាននូវកំណើនខ្ពស់ ដើម្បីនាំមកនូវការអភិវឌ្ឍប្រទេសជាតិ​ និងធ្វើឱ្យជីវភាពរស់នៅរបស់ប្រជារាស្ត្រកម្ពុជា មានជីវភាពកាន់តែល្អប្រសើរឡើងជាបន្តបន្ទាប់។

ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានឡើងគ្រងរាជ្យជា ព្រះមហាក្សត្រ នៅឆ្នាំ២០០៤ បន្ទាប់ពី បិតាព្រះអង្គគឺសម្ដេចព្រះបាទ នរោត្តមសីហនុដាក់រាជ្យ។ នៅក្នុងឱកាសឡើងគ្រងរាជ្យនេះ ព្រះបាទសម្ដេច សីហមុនី បានសន្យាគោរពរដ្ឋធម្មនុញ្ញ និងការឯកភាពជាតិ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

យុវជនក្នុងវគ្គផ្ដាច់ព្រ័ត្រស្ដីពីចំណូលថវិកាជាតិកាន់តែទទទួលបាននូវចំណេះដឹងពីប្រភពនៃចំណូលរបស់ជាតិ

ថ្ងៃទី១៨តុលានេះអង្គការតម្លាភាពកម្ពុជាហៅកាត់ថា[...]

បទសម្ភាស៖ អ្នកវិភាគថា ដំណោះស្រាយនយោបាយនៅកម្ពុជាគឺត្រូវមើលទៅលើរដ្ឋធម្មនុញ្ញ

ភ្នំពេញ៖ លោកបណ្ឌិតមាស នី អ្នកវិភាគនយោបាយឯករាជ[...]

នាយករដ្ឋមន្រ្តីកម្ពុជាទាមទារយុត្តិធម៌ពីសហភាពអឺរ៉ុបខណៈ EBA ជិតដល់ទីបញ្ចប់

ក្រុងភ្នំពេញ៖ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត