loader

ព្រះមហាក្សត្រខ្មែរសុំឱ្យប្រជារាស្ត្របញ្ឈប់ការកាប់ព្រៃឈើ ខណៈគណៈកម្មការជាតិថានឹងចាត់វិធានការច្បាប់

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថនរោត្ដមសីហមុនី​ ព្រះមហាក្សត្រនៃកម្ពុជា បានអំពាវនាវឱ្យប្រជារាស្ត្រខ្មែរទាំងអស់ ចូលរួមដាំដើមឈើទាំងអស់គ្នា និងបញ្ឈប់ការកាប់បំផ្លាញព្រៃឈើ ។ ការបញ្ចេញព្រះរាជសារអំពាវនាវបែបនេះ ធ្វើឡើងក្រោយពេលដែលគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ចេញសេចក្ដីប្រកាសព័ត៌មានថា នឹងអនុវត្តវិធានការច្បាប់តឹងរ៉ឹង ជាមួយនឹងការបំផ្លាញចោលមធ្យោបាយនៃបទល្មើសនៅនឹងកន្លែង ។

រាយការណ៍ដោយ កញ្ញា សំអូន

ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថនរោត្ដមសីហមុនី​ បានយាងចូលរូមក្នុងពិធីរុក្ខទិវា​ ៩កក្ដដា នៅភូមិស្រែ ត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ដើម្បីបំផុតស្មារតីប្រជាពលរដ្ឋឲ្យស្រឡាញ់ព្រៃ ឈើ ចូលរូមដាំ និងថែរក្សាទាំងអស់គ្នា។

នាឱកាសនោះ​ សម្ដេចព្រះនរោត្ដម សីហមុនី ព្រះអង្គបានអំពាវនាវឲ្យប្រជារាស្ត្រទាំងអស់ រួមគ្នាដាំដើមឈើ​ដើម្បីជាជម្រកមនុស្ស សត្វ និងជាកម្លាំងជួយទប់ស្កាត់ បំរែបំរួលអាកាសធាតុ ។

លោក​ វេង សាខុន រដ្ឋមន្រី្តក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានលើកឡើង ថា«ការដាំដុះក្នុងឆ្នាំនេះមានការយឺតយ៉ាវជាងឆ្នាំមុន ប្រមាណ៥% ដោយសារនៅដើមឆ្នាំ រដូវវស្សានេះទឹកភ្លៀងធ្លាក់យឺតជាងឆ្នាំមុន ។

កាលពីថ្ងៃទី ៨ កក្កដា អ្នកនាំពាក្យនៃគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានចេញសេចក្ដីប្រកាសព័ត៌មាន ដែលបញ្ជាក់ថានឹងប្រើប្រាស់វិធានការច្បាប់តឹងរ៉ឹងចំពោះអ្នកដែលប្រព្រឹត្តបទល្មើសព្រៃឈើ ។

ក្នុងសេចក្ដីប្រកាសព័ត៌មាននេះបញ្ជាក់ថា កម្ពុជានៅតែមានការលួចបន្លំកាប់ឈើ ដឹកជញ្ជូនផលអនុផលព្រៃឈើដោយខុសច្បាប់ តាមគ្រប់មធ្យោបាយ គ្រប់រូបភាព ។

តែយ៉ាងណា គណៈកម្មការជាតិដែលមានតួនាទីរក្សាព្រៃឈើនេះ ថាចាត់វិធានការផ្លូវច្បាប់យ៉ាងតឹងរ៉ឹងចំពោះបុគ្គល ឬក្រុមហ៊ុនដែលពាក់ព័ន្ធការប្រព្រឹត្តល្មើសច្បាប់ ។

ដោយឡែក ចំពោះមធ្យោបាយនៃការប្រព្រឹត្តបទល្មើស មានដូចជា រថយន្ត គោយន្ត ម៉ូតូជាដើម ដែលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើនេះ ត្រូវបានស្នើសុំទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីបំផ្លាញចោលនៅនឹងកន្លែង ។

កន្លងមក មានការកាប់បំផ្លាញព្រៃឈើជាហូរហែពីឈ្មួញធំៗ ដោយពុំសូវឃើញមានការចាត់វិធានការ ឬហាមឃាត់ពីមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចនោះទេ ។ យ៉ាងណា ក៏មានការប៉ះទង្គិចរវាងអ្នកប្រព្រឹត្តបទលើ្មសព្រៃឈើជាមួយសហគមន៍ការពារព្រៃឈើមួយចំនួនផងដែរ ។

តាមរយៈការសិក្សាស្រាវជ្រាវរបស់អង្គការអង្គការ​ណា​សា​ឃ្លាំមើល​ផែនដី បានចេញ​របាយ​​ការណ៍​​​មួយ កាលពី​​​ថ្ងៃទី១០មករា ២០១៧ថា កម្ពុជា បាន​ក្លាយជា​ប្រទេសមួយក្នុងចំណោម​ប្រទេស​ដែលមាន​អត្រា​បាត់បង់​ព្រៃឈើរហ័ស​ជាងគេក្នុង​ពិភពលោក ។ របាយការណ៍​ដដែល​ប​ញ្ជា​ក់ថា ​ព្រៃឈើ​ក្នុងប្រទេស​កម្ពុជា ទោះបី​ក្នុង​តំបន់​ការពារ ក៏ត្រូវ​បាន​កាប់បំផ្លាញអំឡុងពេល​មួយ​ទសវត្ស​កន្លងមកនេះ ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

តំណាងរាស្រ្ដអាមេរិករំពឹងថាសម្ដេចហ៊ុនសែននឹងជ្រើសរើសការបញ្ចប់ជម្លោះនឹងលោកសមរង្ស៊ីនៅថ្ងៃ៩វិច្ឆិកា

អ្នកតំណាងរាស្រ្ដ របស់សហរដ្ឋអាមេរិក លោក ថេតយូហ[...]

វិភាគ៖បើថៃមិនចាប់ខ្លួនថ្នាក់ដឹកនាំកំពូលៗអតីតCNRPទេគឺក្រុមលោកសមរង្ស៊ីឈ្នះសមរភូមិការទូតលើទឹកដីអាស៊ាន

តាមប្រសាសន៍របស់នាយករដ្ឋមន្រ្ដី សាលដីការបស់តុល[...]

អ្នកវិទ្យាសាស្រ្ដ៖“មហិន្រ្ទប្រាវ៉ាតា”គឺរាជធានីដើមនៃអាណាចក្រអង្គរលាក់ខ្លួននៅក្នុងព្រៃ

ទីបំផុត អ្នកវិទ្យាសាស្រ្ដបានរកឃើញអតីតរាជធានីប[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត