loader

ព្រះមហាក្សត្រខ្មែរថ្វាយសារជូនពរព្រះមហាក្សត្រថៃក្នុងឱកាសឡើងគ្រងរាជ្យ

ភ្នំពេញ៖ ព្រះបាទសម្ដេចព្រះនរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឬទ័យថ្វាយសារជូនពរ ព្រះអង្គម្ចាស់ មហាវិជ្ជិរ៉ាឡុងកន ក្នុងឱកាសព្រះអង្គឡើងគ្រងរាជ្យសម្បត្តិជាព្រះមហាក្សត្រក្នុងរាជាណាចក្រថៃ។ ព្រះរាជសាររបស់ព្រះករុណាព្រះបាទនរោត្តមសីហមុនី មានខ្លឹមសារដូចនេះថា៖

ក្នុងឱកាសដ៏វិសេសវិសាល នៃការប្រារព្ធពិធីឡើងគ្រងរាជ្យនៃព្រះមហាក្សត្ររាមាទី១០ ក្នុងនាមខ្ញុំព្រះករុណាសូមថ្វាយនូវការសាទរដ៏កក់ក្ដៅ និង ថ្វាយព្រះពរជូនដល់ព្រះអង្គឱ្យមានព្រះរាជសុខភាពល្អ សុភមង្គល និង​ជោគជ័យ ព្រមទាំងប្រកបដោយការរីកចម្រើនរុងរឿងនៃរាជាណាចក្រ។

ក្នុងន័យនេះខ្ញុំ ព្រះករុណា រីករាយចំពោះចំណងមិត្តភាពជាប្រពៃណីដែលប្រកបដោយកិច្ចសហប្រតិបត្តិការរវាងរាជាណាចក្រទាំងពីរ ប្រជារាស្រ្ដនៃប្រទេសទាំងពីរ ដែលប្រកាន់នូវព្រះពុទ្ធសាសនាតែមួយនិងបន្ដសាមគ្គីគ្នារឹងមាំថែមទៀតក្រោមការគ្រងរាជ្យរបស់ព្រះអង្គជាព្រះមហាក្សត្រនៃរាជាណាចក្រថៃ។

ពិធីប្រារព្ធការឡើងគ្រងរាជ្យនៃបានប្រព្រឹត្តទៅកាលពីថ្ងៃទី៤-៥ឧសភា។ ចាប់ពីពេលនេះ ព្រះអង្គការក្លាយជាព្រះមហាកត្ររ៉ាម៉ាទី១០។ ព្រះអង្គឡើងគ្រងរាជ្យបន្ទាប់ពីបិតាព្រះអង្គ បានសោយទីវង្គត កាលពីខែតុលាឆ្នាំ២០១៦។ក្រោយពីព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត បានសោយទិវង្គត ទ្រង់ត្រូវបានតម្រូវឲ្យឡើងស្នងរាជ្យបន្ត តែព្រះអង្គបានបង្គាប់ឲ្យពន្យារពេល ដើម្បីបន្តកាន់ទុក្ខព្រះបិតា។

ព្រះរាជជីវប្រវត្តិសង្ខេប នៃព្រះមហាក្សត្រមហាវិជ្ជិរ៉ាឡុងកន

ព្រះអង្គប្រសូតនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ១៩៥២ ក្នុងរាជវាំងតុសិត នាទីក្រុងបាងកក។

ព្រះអង្គជាបុត្រទីពីរ ហើយជាបុត្រាតែមួយអង្គគត់របស់ព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត និងម្ចាស់ក្សត្រី សិរីគិត (Sirikit)។

កាលពីទើបមានព្រះជន្ម ២០ព្រះវស្សា ទ្រង់ត្រូវបានតែងតាំងជាព្រះរាជទាយាទ ដោយព្រះបិតាផ្ទាល់។

ព្រះបាទ មហា វិជ្ជិរ៉ាឡុងកន ធ្លាប់ទទួលបានការអប់រំនៅក្នុងសាលាវាំងមួយកន្លែង ក្នុងទីក្រុងបាងកក។

សូមរំលឹកថាបើតាម សាវតារ នៃរាជាណាចក្រថៃ គឺព្រះមហាក្សត្រថៃ មិនត្រឹមគ្រងរាជ្យសម្បត្តិ​ប៉ុណ្ណោះ​ទេ តែព្រះអង្គមានឥទ្ធិជាខ្លាំងលើអ្នកនយោបាយ។ រាជាណាចក្រនេះ ធ្លាប់មានរដ្ឋប្រហារ ១៩លើកមកហើយតែប្រទេសនេះ មិនអាច អត់របបរាជានិយមបានឡើយ។

ការបា្ររព្ធការគ្រងរាជ្យនៃព្រះអង្គម្ចាស់ មហាវិជ្ជិរ៉ាឡុងកន ធ្វើឡើងមុនប៉ុន្មានថ្ងៃនៃ​ការប្រកាស​លទ្ធ​ផលបោះឆ្នោយសភា ដ៏ចម្រូងចម្រាស់នៅថ្ងៃទី៩ឧសភាដែលគេរំពឹងថារាជ​រដ្ឋាភិបាល​បន្ទាប់​ពីរដ្ឋប្រហារឆ្នាំ២០១៤គឺជារាជរដ្ឋាភិបាលចម្រុះ ៕

ព័ត៌មានទាក់ទង

កម្ពុជាប្រតិកម្មសមាជិកព្រឹទ្ធសភាអាមេរិកដោយអះអាងថាកម្ពុជាជារដ្ឋអធិបតេយ្យ

ឆ្លើយតបនឹងសេចក្តីស្នើច្បាប់មួយ ដែលត្រូវបានផ្ត[...]

អង្គការ ​Save the children ប្រារព្ធខួប ១០០ឆ្នាំក្រោមប្រធានបទ«ក្តីស្រមៃសម្រាប់ថ្ងៃអនាគត»

នៅថ្ងៃទី២៤ ខែឧសភានេះអង្គការ Save the children[...]

កសិករ​៖ ដាំផ្សិតចំបើងរយៈពេលខ្លីតែបានផលច្រើន

កសិករ​៖ ដាំផ្សិតចំបើងរយៈពេលខ្លីតែបានផលច្រើន

ថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០១៩

កសិករងាកមកដំាផ្សិតចំបើងនៅក្បែរផ្ទះក្រោយទទួលបា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត