loader

ព្រឹទ្ធសភាអាមេរិកអនុម័តដាក់ទណ្ឌកម្មលើរុស្ស៊ី ទោះជារុស្ស៊ីព្រមានក៏ដោយ

រុស្ស៊ី៖ទីបំផុតព្រឹទ្ធសភាអាមេរិកដ៏មានឥទ្ធិពល បានអនុម័ត ដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី ទោះបីរុស្ស៊ី ព្រមានក៏ដោយ ដែលធ្វើឱ្យលោកត្រាំពិបាកធ្វើការសម្រេចចិត្តថាតើ ត្រូវចុះហត្ថលេខា ឱ្យចូលជាធរមាន ឬដូចមេ្ដច។

us

 

តាមបណ្ដាញផ្សាយព័ត៌មាន Channel News Asia  ក្នុងចំណោមសមាជិកព្រឹទ្ធសភា ១០០នាក់ មានតែ ២នាក់ ប៉ុណ្ណោះដែលបោះឆ្នោតជំទាស់។

មេដឹកនាំសំឡេងភាគច្រើន នៃព្រឹទ្ធសភា Chuck Schumer បាននិយាយថា គម្រោងច្បាប់នេះ គឺជា សំដៅ ប្រឆាំង លោកប្រធានាធិបតីពូទីន ដែលជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងអាមេរិក នៅថ្ងៃបោះឆ្នោត។

ស្របពេលនេះដែរ សមាជិកព្រឹទ្ធសភាជើងចាស់ និងជាប្រធានគណៈកម្មាធិការសេវាកម្មសព្វាវុធបានសាទរ។ គំរោងច្បាប់នេះ សំដៅលើប្រទេសរុស្ស៊ីចូលជ្រៀតជ្រែកកិច្ចការបោះឆ្នោតអាមេរិកនិងករណីរុស្ស៊ីដណ្ដើម យកតំបន់គ្រីមៀរ ធ្វើជាឧបសម្ព័ន្ធរបស់ខ្លួនដោយយកពីប្រទេសអ៊ុយក្រែន។

បន្ថែមលើនេះ Channel News Asia ថា ព្រឹទ្ធសភាក៏បានដាក់ទណ្ឌកម្ម លើ ប្រទេសកូរ៉េខាងជើង និងអេរ៉ង។យ៉ាងនេះ ក្ដី គឺជាការពិបាកបន្តិច សម្រាប់ លោកដូណាល់ត្រាំ ដែលគេថារុស្ស៊ី នៅពីក្រោយ ថាតើនឹងធ្វើសេចក្ដីសម្រេច បែបណា បើ ព្រឹទ្ធសភា អនុម័តដោយ សំឡេងឯកច្ឆ័ន ទៅហើយនោះ ៕ ប្រភពៈCNA

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ម៉ាឌូរ៉ូប្រាប់ថា២ឆ្នាំទៀតចាំធ្វើប្រជាមតិទម្លាក់លោក ខណៈមានរុស្ស៊ីនៅពីក្រោយ

ទីបំផុតខ្នងបង្អែកដ៏រឹងមាំនៃរបបលោកម៉ាឌូរ៉ូបានច[...]

ចំពេលតានតឹងជម្លោះព្រំដែននឹងចិន ឥណ្ឌាទិញយន្ដហោះចម្បាំងពីរុស្ស៊ីរាប់សិបគ្រឿងដើម្បីអ្វី?

សំណើទិញយន្ដហោះចម្បាំងជាង៣០គ្រឿងពីរុស្ស៊ីត្រូវ[...]

វៀតណាមស្នើឱ្យអាស៊ានប្រកាន់ជំហររួមប្រឆាំងនឹងការវាតទីរបស់ចិនករណីសមុទ្រចិនខាងត្បូង

មេដឹកនាំសមាគមអាស៊ានបាននិយាយថាច្បាប់សមុទ្រឆ្នា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត