loader

ព្រឹទ្ធសភាអាមេរិកប្រាប់ឱ្យក្រុមគ្រួសារយោធានៅកូរ៉េខាងត្បូងឆាប់ចាកចេញពីប្រទេសនេះ

សមាជិកព្រឹទ្ធសភា សហរដ្ឋអាមេរិក បានទទួចឲ្យប្រជាពលរដ្ឋនឹងគ្រួសាររបស់ពួកយោធា  ដែលកំពុងរស់នៅ ប្រទេសកូរ៉េខាងត្បូងទាំងអស់ ឲ្យចាកចេញពីប្រទេសនេះជាបន្ទាន់ ខណៈកងទ័ពអាមេរិក និង កូរ៉េខាងត្បូងបើកធ្វើសមយុទ្ធ ដោយមាន យន្តហោះ ២៣០ គ្រឿង ចូលរួម។

ការអំពាវនាវរបស់សមាជិកព្រឹទ្ធសភា ធ្វើឡើងស្របពេលដែល ពួកគេព្រួយបារម្ភពីសង្គ្រាម លើឧបទ្វីបកូរ៉េ អាចផ្ទុះឡើង ហើយប៉ះពាល់ធ្ងន់ធ្ងរដល់ជិវិត របស់អាមេរិកាំង។

តែយ៉ាងណាក៏ដោយការអំពាវនាវធ្វើឡើងស្របពេលដែល ប្រទេសកូរ៉េខាងជើង បានគម្រាមធ្វើសង្គ្រាមនុយក្លេអ៊ែរ បើសមយុទ្ធដ៏ធំនេះ ប៉ះពាល់ដល់អធិបតេយ្យភាពកូរ៉េខាងជើង។

តាមសេចក្តីរាយការណ៍របស់ ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ ការធ្វើសមយុទ្ធទ្រង់ទ្រាយដ៍ធំនេះ មានយន្តហោះ ២៣០ គ្រឿង ក្នុងនោះមានទាំងយន្តហោះ បំបាំងកាយ F-22 B-1B និង យន្តហោះលឿនជាងសម្លេង F-35 បានចាប់ផ្តើមហោះហើរពេញលំហអាកាស កូរ៉េខាងត្បួងនៅថ្ងៃនេះ។ ការធ្វើសមយុទ្ធដ៏ធំនេះ អ្នកជំនាញការយោធា នៃប្រទេសរុស្សី និង អ្នកសង្កេតការណ៍មួយចំនួនព្រមានថា វាជារលក ចាប់ផ្តើមផ្ទុះសង្គ្រាមទៅហើយនៅលើឧបទ្វីបកូរ៉េ។

ការធ្វើសមយុទ្ធនេះ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកូរ៉េខាងជើង បានបាញ់កាំជ្រួចផ្លោង មួយគ្រាប់ទៀត ដែលអ្នកជំនាញព្រមានថា ក្រុងព្យុងយ៉ាងពិតជាមានលទ្ធភាព បង្កសង្គ្រាម អាវុធនុយក្លេអ៊ែរ៕

បញ្ចេញមតិ

Be the First to Comment!

avatar

ព័ត៌មានទាក់ទង

គុយវ៉ែត៖ស្រ្តីហ្វីលីពីនបម្រើតាមផ្ទះសម្រុកមកប្រទេសវិញបន្ទាប់ពីស្ត្រីម្នាក់ត្រូវម្ចាស់ផ្ទះសម្លាប់ដាក់ក្នុទូទឹកកក

ទីក្រុងម៉ានីល៖ បន្ទាប់ពីឃាតកម្មមួយនៅប្រទេសគុយ[...]

ហ្វីលីពីន៖ស្ត្រីបម្រើតាមផ្ទះម្នាក់ស្លាប់ដោយសារម្ចាស់ផ្ទះចាប់ញាត់ដាក់ក្នុងទូទឹកកក

សាកសពស្ត្រីជនជាតិហ្វីលីពីន ម្នាក់​ដែលជាកម្មករ[...]

អតីតនាយករដ្ឋមន្ត្រីហ្សិមបាវ៉េទទួលមរណភាពក្នុងជន្មាយុ ៦៥ឆ្នាំ

លោក Morgan Tsvangirai ដែលជាមេដឹកនាំគណបក្ស និង[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត