ក្រុងតូក្យូ៖ ព្យុះទីហ្វុង Lionrock ដែលមានឥទ្ធិពលខ្លាំង បានបកបោកយ៉ាងខ្លាំងមកលើភាគឦសាននៃប្រទេសជប៉ុន នៅថ្ងៃអង្គារទី៣០ សីហានេះ។ ជាមួយគ្នានេះ អាជ្ញាធរជប៉ុនបានប្រកាសព្រមាន ពីកំរិតទឹកភ្លៀងដែលធ្លាក់ខ្លាំង និងកំពស់ទឹករលកខ្ពស់ៗនៅតាមបណ្តោយឆ្នេរសមុទ្រប៉ាស៊ីហ្វិកផងដែរ។
ព្យុះទីហ្វុង Lionrock បានបកបោកក្នុងចំណាយ ១៧០គីឡូម៉ែត ភាគខាងកើតនៃទីក្រុង Choshi ។ ព្យុះនេះបានវាយប្រហារនៅម៉ោង ៩ ព្រឹក ។ ទីក្រុង Choshi ស្ថិតនៅភាគខាងកើតជាប់ក្រុងតូក្យូ។
ព្យុះទីហ្វុង Lionrock បកបោកក្នុងល្បឿន ១៨០ គីឡូម៉ែតក្នុងមួយម៉ោង ព្យុះនេះបានផ្លាស់ប្តូរទិសទៅភាគខាងជើងវិញក្នុងចម្ងាយ ៣០ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយគេរំពឹងថា ព្យុះនេះនឹងធ្វើឱ្យមានការបាក់ដីនៅភាគឦសានក្នុងថ្ងៃនេះ។
អាជ្ញាធរបានចេញការព្រមានពីកំរិតភ្លៀងធ្លាក់ខ្លាំង និងរលកខ្ពស់ៗ ខ្យល់បក់ខ្លាំង និងទឹកជំនន់នៅតំបន់ភាគឦសានដែលតែងតែងាយរងគ្រោះ បន្ទាប់ពីមានការបំផ្លាញយ៉ាងធ្ងន់ធ្ងរបង្កឡើងដោយរលកយក្សស៊ូណាមី ដែលមានកំរិតរញ្ជួយ ៩ រ៉ិចទ័រ ដែលបានកើតចេញពីឈូងសមុទ្រកាលពីខែមីនា ឆ្នាំ ២០១១។
ទូរទស្សន៍ NHK របស់ជប៉ុនបានរាយការណ៍ថា យ៉ាងតិចណាសជើងហោះហើរក្នុងស្រុកមួយចំនួន ១១០ ត្រូវបានលុបចោល។
ទីភ្នាក់ងារឧតុនិយមជប៉ុនបានព្យាករណ៍ថា ព្យុះ Lionrock នឹងបន្ថយឥទ្ធិពលវិញ នៅទូទាំងកោះសំខាន់ៗនៃកោះ Honshu របស់ប្រទេស ហើយព្យុះនេះនឹងបែរទិសដៅចេញទៅកាន់សមុទ្រ ឆ្ពោះទៅប្រទេសរុស្ស៊ីនិងប្រទេសចិនវិញ៕ប្រភព៖CNA