loader

ពេទ្យ​យោធា​ម្នាក់​បញ្ជូន​ទៅ​តុលាការ​ក្រោម​បទ​ចោទ​ធ្វើ​ទារុណកម្ម​លើ​ប្រពន្ធ​

ភ្នំពេញ​៖​មន្ត្រី​ពេទ្យ​យោធា​ម្នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ក្រោម​បទ​ចោទ​បង្ខាំងភរិយា​ក្នុង​បន្ទប់​ចាក់សោ​​និង​បទ​ចោទ​អំពើ​ហិង្សា​។​មន្រ្តីយោធាម្នាក់នេះបាន​ធ្វើ​ទារុណកម្ម​លើ​ប្រពន្ធ​របស់​ខ្លួន​ដែលអាច​ប្រឈម​មុខ​​កាត់ទោស​ជាប់​ពន្ធនាគារ​។​

​ជនសង្ស័យ​ឈ្មោះ ​អឹ​ក​ សំអាង​ ជា​មន្ត្រី​ពេទ្យ​យោធា​បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​ ត្រូបានសាកសួរនៅសាលាខណ្ឌពោធិ៍សែនជ័យ។ រូបភាព៖Fresh News

​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​២​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​កាលពី​យប់​ថ្ងៃ​សុក្រ​ ទី​ ២៣​ ខែ​ មីនា​ បាន​ជួយ​សង្គ្រោះ​ស្ត្រី​ម្នាក់​ដែល​ត្រូវ​បាន​រង​អំពើ​ទារុណកម្ម​ពី​ប្ដី​របស់​ខ្លួន​ដោយ​ចងជើង​ ចងដៃ​ស្លាប​សេក​និងចង​មាត់​បង្ខាំង​ទុក​ក្នុង​បន្ទប់​ជួល​ស្ថិត​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

​ភ្លាមៗ​កម្លាំង​នគរបាល​បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ​អឹ​ក​ សំអាង​ ជា​មន្ត្រី​ពេទ្យ​យោធា​បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​។​ជនសង្ស័យ​វ័យ​៣០​ឆ្នាំ​ជា​ពេទ្យ​ទា​ហ៊ាន​មាន​ឋានន្តរស័ក្តិ​អនុសេនីយ៍ឯកពាក់ស័ក្តិ៣​។​

​លោក​ យឹ​ម​ សា​រ៉ា​ន់​ អ​ធី​ការ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ប្រាប់​វិទ្យុ​ស្ត្រី​ថា​អាជ្ញាធរ​បាន​សម្រេច​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​ក្រោម​បទ​ចោទ​«​បង្ខាំង​មនុស្ស​និង​ប្រើប្រាស់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​។​

​បើ​យោង​តាម​ក្រមព្រហ្មទណ្ឌ​នៃ​ជំពូក​ទី​៤​ត្រង់​មាត្រា​ ​២៥៣​ បាន​ចែង​ថា​ បទ​ចាប់​ឃុំឃាំង​និង​បង្ខាំង​ដោយ​ខុសច្បាប់​សំដៅលើ​បុគ្គល​ដែល​ចាប់​ ឃុំឃាំង​ ឬ​បង្ខាំង​បុគ្គល​ផ្សេង​ទៀត​ដោយ​គ្មាន​បញ្ជា​ពី​អាជ្ញាធរ​ស្របច្បាប់​ឬ​ច្បាប់​អនុញ្ញាត​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១​ឆ្នាំទៅ​៣​ឆ្នាំ​ បើ​ការ​ចាប់​ឃុំឃាំង​ឬ​បង្ខាំង​មាន​រយៈពេល​តិច​ជាង​៤៨​ម៉ោង​ឬ​ពីរ​ថ្ងៃ​។​

​ត្រង់​មាត្រា​នេះ​ក៏​បាន​ចែង​ទៀត​ថាបើ​ការ​ចាប់​ឃុំឃាំង​ឬ​បង្ខាំង​មាន​រយៈពេល​ចាប់ពី​ពីរ​ថ្ងៃ​(៤៨​ម៉ោង​)​និង​តិច​ជាង​១​ខែ​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល​ពី​៣​ទៅ​៥​ឆ្នាំ​ ហើយ​បើ​ការ​ចាប់​ឃុំឃាំង​ ឬ​បង្ខាំង​មាន​រយៈពេល​ស្មើ​ឬ​លើស​ពី​១​ខែ​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល​៥​ឆ្នាំទៅ​១០​ឆ្នាំ​។​

​រីឯ​ស្ថាន​ទម្ងន់ទោស​ត្រង់​មាត្រា​ ២៥៤​ ចែង​ថា​ បុគ្គល​ដែល​ចាប់​ ឃុំឃាំង​ ឬ​បង្ខាំង​បុគ្គល​ផ្សេង​ទៀត​ដោយ​គ្មាន​បញ្ជា​ពី​អាជ្ញាធរ​ស្របច្បាប់​ឬ​ច្បាប់​អនុញ្ញាត​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១៥​ឆ្នាំទៅ​៣០​ឆ្នាំ​ក្នុង​ករណី​មាន​ទារុណកម្ម​ឬ​អំពើ​ឃោ​ឃៅ​ ករណី​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ដោយ​អ​ចេត​នា​និង​ការ​ប្រព្រឹត្តិ​ក្នុង​គោលដៅ​ជំរិត​យក​ទ្រព្យសម្បត្តិ​ឬ​ទាមទារ​ឲ្យ​បំពេញ​លក្ខខណ្ឌ​។​

​លោក​ យឺ​ម​ សា​រ៉ា​ន់​ អ​ធី​ការ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​បញ្ឈប់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ដែល​ជា​អំពើ​ខុសច្បាប់​និង​ប្រឈម​មុខ​ជាប់​ពន្ធនាគារ​៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

GMAC​ សហជីព​ បារម្ភ​ថា​ កម្មករ​ កម្មការិនី​ នឹង​ចំណាកស្រុក​ បើ​ EU​ បិទ​ការ​អនុគ្រោះ​ពន្ធ​

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ សហជីព​តំណាង[...]

សង្គមស៊ីវិល និងសហជីព៖ បើEUបិទពន្ធអនុគ្រោះគឺកម្មការិនីច្រើនលើសលុបនឹងរងផលប៉ះពាល់

ភ្នំពេញ៖ បន្ទាប់ពីសភាអឺរ៉ុបបានចេញសេចក្ដីថ្លែង[...]

សហភាព​អឺរ៉ុប​ផ្តល់​ជំនួយ​ជាង​២៩​លាន​ដុល្លារ​ដើម្បី​ការពារ​សិទ្ធិ​ពលករ​ចំណាកស្រុក​ជា​ស្ត្រី​

សហភាព​អឺរ៉ុប​បាន​ផ្តល់​ជំនួយ​ឥត​សំណង​ជាង​ ២៩​[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត