ទស្សនៈវិភាគ ៖ អាជីវកម្មគ្រឿងស្រវឹងពីមួយថ្ងៃទៅមួយថ្ងៃកំពុងប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយមានវិទ្យុ ទូរទស្សន៍ កាសែត ទស្សនាវដ្តី និងអ៊ីធឺណេតជាដើម ជាមធ្យោបាយបន្ទរលើកទឹកចិត្តឱ្យប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសទោរទន់ផឹកគ្រឿងស្រវឹង ។ រសជាតិស្រាស្រាលស្រទន់ ផឹកទៅអារម្មណ៍ស្រស់ស្រាយ ផឹកដើម្បីបានរង្វាន់ មោទនភាពជាតិខ្មែរ បេះដូងខ្មែរ… កំពុងបំភាន់ស្មារតី និងទាក់ទាញប្រជាពលរដ្ឋខ្មែរឱ្យសេពគ្រឿងស្រវឹងស្ទើគ្រប់ពេលវេលា ។ បើទោះជាឥទ្ធិពលគ្រឿងស្រវឹងនេះ កំពុងបំផ្លាញសេចក្តីសុខ សីលធម៌រស់នៅរបស់ពលរដ្ឋដោយផ្ទាល់ និងដោយប្រយោលគ្មានឈប់ឈរគ្រប់រូបភាពក៏ដោយ ក៏គេសង្កេតឃើញថា សារអប់រំពីផលប៉ះពាល់នៃគ្រឿងស្រវឹង នៅតែមានផ្សាយតិចជាងពាណិជ្ជកម្មគ្រឿងស្រវឹងដដែល ។ ប្រការនេះហើយ ទើបគេអាចនិយាយបានថា ពាក្យបន្ទរលើកទឹកចិត្តឱ្យផឹកគ្រឿងស្រវឹង កំពុងប្រឹងទាញទម្លាក់សីលធម៌មនុស្សនៅក្នុងសង្គមខ្មែរ ។ ដើម្បីជ្រាបច្បាស់ព័ត៌មាននេះ សូមស្តាប់ទស្សនៈវិភាគដែលរៀបចំឡើងដោយលោក ម៉ៅ សំណាង អ្នកសារព័ត៌មានវិទ្យុស្ត្រីអេហ្វអឹម ១០២ ដូចតទៅ ៖
