ពលរដ្ឋ អាមេរិកកាំងដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ ឬគាំទ្រលោកស្រី ហ៊ីល ឡារីគ្លីតុន នៅបន្ដធ្វើបាតុកម្មនៅយប់ថ្ងៃទី០២ តាមបណ្ដាទីក្រុងមួយចំនួន ដើម្បីប្រឆាំងវត្តមាននិងគោលនយោបាយរបស់ប្រធានាធិបតីជាប់ឆ្នោតលោកដូណាល់ត្រាំ។
តាមសេចក្ដីរាយការណ៍របស់បណ្ដាញផ្សាយព័ត៌មាន BBC ចំនួនប្រជាជនចេញធ្វើបាតុកម្ម គឺ មានចំនួនតិចជាងយប់ថ្ងៃទី១ បន្ទាប់ពីលោក អូបាម៉ា ប្រធានាធិបតីចាំផ្ទះ បានថ្លែងសុន្ទរកថា អោយពលរដ្ឋអាមេរិកយល់ព្រមទទួលយកការឈ្នះឆ្នោត របស់លោកដូណាល់ត្រាំ ជាជាងធ្វើអោយសង្គមមួយបែកបាក់គ្នា ខណៈដែលលោកសន្យាផ្ទេរអំណាចទៅអោយលោត្រាំ។
សេចក្ដីរាយការណ៍ដដែលបានបញ្ជាក់ទៀតថា ពួកបាតុករបានប្រមូលផ្ដុំគ្នា នៅរដ្ឋមួយចំនួននៅយប់ថ្ងៃនេះ ប៉ុន្ដែភាគច្រើនពួកគេ មានប្រមាណជា៦០០នាក់ ដែលចំនួននេះ តិចជាថ្ងៃទីមួយ។ ប៉ុន្ដែការតវ៉ា គឺ មានរូបភាពដដែល ទាមទារអោយ សុំអោយ ប្រធានាធិបតីជាប់ឆ្នោតគោរពគោលការណ៍សិទ្ធិមនុស្សប្រជាធិបតេយ្យ ដោយមិនត្រូវតាក់តែងច្បាប់ រឹតបន្តឹងសិទ្ធិរបស់ពលរដ្ឋនោះទេ។
ជាមួយគ្នា លោក ដូណាល់ត្រាំ លោកទទួលយកការទាមទារមកពិចារណា ប៉ុន្ដែលោកនិយាយថា ការតវ៉ានេះ មិនត្រឹមត្រូវនោះទេ។ យ៉ាងណាក៏ដោយប្រជាជនអាមេរិកភាគច្រើនស្បែកស មិនសូវឃើញចូលរួមបាតុកម្មនេះទេ លើកលែងតែពលរដ្ឋនិយមកណ្ដាលប៉ុណ្ណោះ។
លោក ដូណាល់ត្រាំ នឹងត្រូវចូលកាន់តំណែងជំនួសលោកអូបាម៉ា នៅថ្ងៃទី២០ មករា ឆ្នាំ២០១៧ ៕ BBC