ភ្នំពេញ៖ បើគិតមកដល់ថ្ងៃចន្ទ ទី ៣០ ឧសភា នេះគឺជាថ្ងៃទី ៥ ដែលប្រជាពលរដ្ឋរាប់រយនាក់បានលើកគ្នាមកពីបណ្ដាខេត្ដផ្សេងៗ ដើម្បីការពារលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ មិនឲ្យកងកម្លាំងប្រដាប់អាវុធនាំខ្លួនលោកទៅសាកសួរនៅតុលាការ ។
ទាក់ទិនបញ្ហានេះ វិទ្យស្ត្រីបានចុះជួបពលរដ្ឋមួយចំនួន រស់នៅរាធានីភ្នំពេញ ដែលពួកគាត់ មិនបាន ទៅការពារ លោកកឹម សុខា ពីការនាំខ្លួនពីសំណាក់សមត្ថកិច្ចនេះទេ តែពួកគាត់មានទស្សនៈប្រហាក់ប្រហែលគ្នាថា គេមិនសាទរជំលោះរវាងបក្សធំពីរនេះទេ ។ ក្រុមពលរដ្ឋទាំងនោះមានមុខរបរខុសគ្នាៗ អ្នកខ្លះជាអ្នកលក់ដូរទទួលទាន ខ្លះជាសិស្ស និស្សិត។ ពួកគាត់បានបង្ហាញពីក្ដីកង្វល់ដូចៗគ្នា អំពីវិបត្ដិនយោបាយដែលកើនឡើងឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃនេះ ។ ពួកគាត់ភាគច្រើនទទូចសុំឲ្យគណបក្សនយោបាយដែលប្រជែងគ្នានេះ វិលទៅរកតុចរចាឡើងវិញ គឺប្រសើរជាជាងការប្រឈមមុខដាក់គ្នាដូចនេះ។
ក្រុមពលរដ្ឋមួយក្រុមនេះ មានអាយុពី រវាង ២៥ ឆ្នាំឡើងទៅ ហើយពួកគាត់មានទស្សនៈប្រហាក់ប្រហែលគ្នា ដែលមិនចង់ឱ្យប្រទេសធ្លាក់ចូលក្នុងវិបត្តិនយោបាយដ៏គួរព្រួយបារម្ភនេះ។
តែក្នុងចំណោម ពលរដ្ឋជាង១០នាក់ ដែលវិទ្យុស្ត្រីបានសាកសួរ គឺមានមា្នក់ទទូចឱ្យលោក កឹម សុខា ចេញមុខ មក តតាំងក្ដី ព្រោះគាត់ថាលោក កឹម សុខា ជាអ្នកនយោបាយ ។
សូមស្ដាប់មតិរបស់គាត់ ដូចនេះ
សូមជម្រាបថា វិទ្យុស្ត្រីបានលើកប្រធានបទ សាកសួរពលរដ្ឋទាំងនេះ គឺទាក់ទិនរឿងលោក កឹម សុខា ករណី កញ្ញា ស្រីមុំ រឿងស្នេហា ហើយ ដែលធ្វើឱ្យមានកំដៅនយោបាយកើតឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
កាលពីព្រឹកថ្ងៃទី ៣០ ឧសភានេះ សមាជិកសភាបក្សកាន់អំណាចបានអនុម័តឱ្យតុលាការ ចាត់ការលើលោក កឹម សុខា តាមអំណាចរបស់លោកតុលាការ ៕