loader

ពលរដ្ឋហ្វីលីពីនចាត់ទុកលោកឌូទ័រតេជាមនុស្សកំសាកនិង​ក្បត់ជាតិករណីចិនឈ្លានពានដែនទឹក​របស់​ខ្លួន

កាលពីថ្ងៃម្សិលមិញទី ៩ មេសា ពលរដ្ឋហ្វីលីពិន ជាច្រើនរយនាក់បានធ្វើការតវ៉ា នៅខាងមុខស្ថានទូតចិន នៅទីក្រុងម៉ានីល​ដោយទាមទារឱ្យចិនដកទ័ពរបស់ខ្លួនចេញពីប្រជុំកោះស្កាបូរ៉ូ ដែលកងទ័ពចិន កំពុងតែឡោមព័ទ្ធ។

                                                        ​ប្រជុំកោះស្កាបូរ៉ូ ដែលកងទ័ពចិន កំពុងតែឡោមព័ទ្ធ។

តាមសារព័ត៌មាន ម៉ាឡេស៊ី The news strait times បានចុះផ្សាយថា បាតុករប្រមាណជាង ១០០០នាក់ ពួកគេមកពីសហកមន៍នានានៃប្រទេសហ្វីលីពីន បានលើកផ្ទាំងបដាដោយ សរសេរថាចិនត្រូវតែចេញពីទីនោះ។ប្រភពដដែលបញ្ជាក់ថា ផ្ទាំងបដាមួយទៀតដែល មានរូបលោកឌូទ័រតេ បានសរសេរជាភាសាអង់គ្លេស ថា Traitor មានន័យថា ជាជនក្បត់ជាតិ។

​ពលរដ្ឋហ្វីលីពីន ដែលប្រមូលផ្ដុំធ្វើការតវ៉ានេះ អ្នកខ្លះបានចាត់ទុក​លោកឌូទ័រតេ ជាមនុស្សកំសាកជាមួយនឹងជនបរទេស តែក្លាហានបានតែប្រជាជនខ្លួនឯង។ អ្នកខ្លះថា លោកឌូទ័រតេ ត្រូវតែបញ្ចេញភាពម៉ឺនម៉ាត់ឱ្យដឹងនៅពេលនេះចំពោះការឈ្លានពានពីសំណាក់ប្រទេសចិន។ ពួកគេថា ពេលនេះចិន កំពុងតែឡោមព័ទ្ធដើម្បីចូលកាន់កាប់កោះរបស់ហ្វីលីពីននៅទិនោះ។

ភ្លាមបន្ទាប់ពីដឹងថានាវាល្បាតចិនកំពុងឡោមព័ន្ធកោះ ​Pag Asa របស់ខ្លួន លោកឌូទ័រតេ បានបញ្ចេញជំហររបស់លោកដោយព្រមានទៅទីក្រុងប៉េកាំងឱ្យប្រញាប់ដកកងទ័ពល្បាតនាវារបស់ខ្លួនចេញពីទីនោះ ព្រោះវាជាដែនទឹករបស់ហ្វីលីពីន។ លោក ឌូទ័រតេបាន និយាយថា៖« ខ្ញុំមិនអង្វរលន់តួចិនទេប៉ុន្ដែខ្ញុំប្រាប់ថា ត្រូវដកចេញពីដែនទឹក កោះ Pag Asa ព្រៅះកងទ័ពរបស់ខ្ញុំនៅទីនោះហើយ។

ប្រសិនបើអ្នកចូលកាន់កាប់កោះនោះ គឺក្រុងអត្តឃាតនឹងវាយប្រហារអ្នកជាពុំខាន តែយ៉ាងណាក៏ដោយបាតុករម្នាក់ អាយុ ៥៣ឆ្នាំមានមុខរបរជាគ្រូបង្រៀនបាននិយាយថា លោកឌូទ័រតេ មិនបានធ្វើអ្វីសោះមកដល់ពេលនេះក្នុងការឆ្លើយតបនឹងប្រទេសចិន។ យ៉ាងណា ហ្វីលីពីនបានក្លាយជាកូនបំណុលរបស់ចិនដ៏ធំមួយទៅហើយនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោកឌូទ័រតេ បានប្រកាសកាលពីឆ្នាំទៅមិញថា បើមានសង្រ្គាមជាមួយចិន គឺហ្វីលីពីន ខាតបង់ធ្ងន់ធ្ងរខ្លាំងណាស់៕

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

វេណេហ្សូអេឡា៖មេដឹកនាំផ្ដាច់ការលោកម៉ាឌូរ៉ូសល់អ្នកគាំទ្រទូទាំងប្រទេសតែ១៦ភាគរយប៉ុណ្ណោះ

វិទ្យាសា្ថន Datincorp បានចុះផ្សាយនូវលទ្ធផលស្ទ[...]

សេដ្ឋកិច្ចវេណេសូអេឡាក្រឡាប់ហើយ ដោយទណ្ឌកម្មសេដ្ឋកិច្ចអាមេរិក

ប្រជាជនវេណេសូអេឡាដែលធ្លាក់ក្នុងស្ថានភាពទុរ្ភិ[...]

តើប្រជាជនវេណេហ្សូអេឡាគួរបោះបង់ការតស៊ូរបស់ខ្លួនក្នុងការផ្ដួលរំលំរបបលោកម៉ាឌូរូនៅពេលនេះទេ?

ប្រជាជនវេណេហ្សូអេឡាកំពុងដើរលើផ្លូវជ័យជម្នះហើយ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត