loader

ពលរដ្ឋស្រុកស្នួលខេត្តក្រចេះសុំអន្ដរាគមន៍ជាថ្មីពីសម្ដេចហ៊ុន​ សែនករណីក្រុមហ៊ុនរឹបអូសយកដីធ្លី(មានសំឡេង)

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះ ពលរដ្ឋជាង ៥០០នាក់ មកពីឃុំ ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ  ដែលបានឡើងមកស្នាក់អាស្រ័យក្នុងវត្តពោធិយារាម ហៅវ​ត្តចាស់​ ក្នុងសង្កាត់ជ្រោយចង្វារ សុំកិច្ចអន្ដរាគមន៍ជាថ្មី ពីសម្ដេចនាយករដ្ឋមន្រ្ដីហ៊ុន សែន ករណីដីធ្លីរបស់ពួកគាត់ត្រូវបានអាជ្ញាធរណែនាំដឹកត្រឡប់ទៅវិញ។ ពួកគាត់ថា ដីធ្លីត្រូវបានក្រុមហ៊ុនឈូសឆាយ និងរឹបអូសយកកាលពីពេលថ្មីៗនេះដោយក្រុមមួយនៅក្នុងតំបន់នោះ។

ពលរដ្ឋដែលឡើងមកតវ៉ានោះ ភាគច្រើនជាពលរដ្ឋរស់នៅពឹងផ្អែកទៅលើការដាំដុះ​ជាមុខរបរចិញ្ចឹមជីវិត។

ពលរដ្ឋមួយរូបដែលអះអាងប្រាប់វិទ្យុស្រ្តីថាពួកគាត់ឡើងមកតវ៉ាក្នុងកិច្ចអន្ដរាគមន៍ពីសម្ដេច ហ៊ុន សែន បាននិយាយថា៖

តាមពលរដ្ឋដែលសុំមិនបញ្ចេញឈ្មោះនេះ បានឱ្យដឹងបន្ដថា  គាត់បានរស់នៅ និងធ្វើការដាំដុះលើដីវិវាទ នេះ តាំងពីឆ្នាំ ២០១៤ មកម៉្លេះ។ លោកបញ្ជាក់ថា ដីនោះជាដែលរាជរដ្ឋាភិបាលបានផ្ដល់ឱ្យពួកគាត់សម្រាប់បង្កបង្កើនផល។

ចំណែកឯ ពលរដ្ឋមួយរូបទៀត គឺ ​លោក​ វីន ធា ។ លោកថា លោក គឺជាពលរដ្ឋដែលរស់នៅភូមិជើងឃ្លេ ឃុំ ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។

តាមការលើកឡើងរបស់លោក វីន ធា ពួកគាត់ត្រូវបានសមត្ថកិច្ចបណ្ដេញអោយឡើងឡានត្រឡប់ទៅផ្ទះវិញ នៅខណៈដែលពួកគាត់ធ្វើការតវ៉ា។

ជុំវិញព័ត៌មាននេះដែរ វិទ្យុស្រ្ដីមិនអាចទំនាក់ទំនងសុំការឆ្លើយតបពីម្ចាស់ក្រុមហ៊ុនឬអាជ្ញាធរខេត្តក្រចេះបានទេ ដោយគ្មានប្រភពដើម្បីទាក់ទង។ តែពលរដ្ឋដែលអះអាងថា ដីចម្ការបស់ពួកគាត់ត្រូវបានរឹបអូស បានប្រាប់ថា អាជ្ញាធរខេត្តក្រចេះ និងអភិបាលរងម្នាក់បានចុះមកសម្របសម្រួលហើយសន្យាអោយពលរដ្ឋត្រឡប់ទៅវិញទើបមានការដោះស្រាយ។

តែបែបនេះក្ដី ពួករដ្ឋដែលឡើងមកតវ៉ាបានអះអាងថា ពលរដ្ឋប្រហែលជាង ៤០០នាក់បានយល់ព្រមឡើងឡាន ត្រឡប់ទៅវិញដើម្បីរង់ចាំទទួលយកការដោះស្រាយពីអាជ្ញាធរ៕

 

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

អ្នកវិភាគថាតម្លៃការទូតកម្ពុជាធ្លាក់ចុះហើយចាញ់ប្រៀបCNRPតែមន្ត្រីរដ្ឋាភិបាលថាការវាយតម្លៃគ្មានមូលដ្ឋាន

ភ្នំពេញ៖ មេដឹកនាំកម្ពុជាមកពីគណបក្សប្រជាជនកម្ព[...]

ព្រឹត្តិការណ៍រត់ដើម្បីបរិស្ថាននឹងរៀបចំឡើងជាលើកទី៣នៅរាជធានីភ្នំពេញ

ភ្នំពេញ៖ ព្រឹត្តិការណ៍រត់ដើម្បីបរិស្ថាននឹងរៀប[...]

កាណាដាលើកទឹកចិត្តឱ្យវិនិយោគិនរបស់ខ្លួនបណ្ដាក់ទុននៅកម្ពុជា

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា ថា [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត