loader

ពលរដ្ឋសូដង់និង​អាល់ហ្សេរីរីគឺជាវីរជនពិតធ្វើឱ្យមេដឹកនាំផ្ដាច់ការចុះពីអំណាច​

ទ្វីបអាហ្រ្វិកត្រូវបានអ្នកវិភាគចាត់ទុកថា ជាតំបន់មួយដែលសំបូរដោយមេដឹកនាំផ្ដាច់ការ។ តែ​យ៉ាង​​​ណាក៏ដោយទ្វីបនេះ បានក្លាយជាគម្រូមួយនៃ​ការផ្លាស់ប្ដូរការដឹកនាំប្រទេស​ដោយសារ​តែ​ប្រជាជន​ងើបបះបោរប្រឆាំងនឹងមេដឹកនាំបែបផ្ដាច់ការនិយម។ប្រជាជនអាល់ហ្សេរី​កាល​ពីថ្ងៃ​៤មេសា បាន​ទម្លាក់​​​មេដឹកនាំរបស់ខ្លួនដោយជោគជ័យ​តែប៉ុន្មានថ្ងៃប៉ុណ្ណោះប្រជាជន​ស៊ូដង់ ក៏បាន​ទាញ​ទម្លាក់​មេដឹកនាំផ្ដាច់ការពួកគេបានជោគជ័យដែរ។ ព្រឹត្តិការណ៍ទាំងពីរនេះត្រូវបានអ្នកសង្កេតការជាច្រើនបានហៅប្រជាជននៃប្រទេសថាជាវីរជនពិតៗនៃការផ្លាស់ប្ដូរប្រទេស។

សូមស្ដាប់ការប្រែសម្រួល របស់កញ្ញា ឆោម ពៅនិកា ដូចតទៅ​​៖

 

ពិភពលោកមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះព្រឹត្តិការណ៍ធំពីរនៃទ្វីបអាហ្វ្រិកគឺការទាញទម្លាក់អំណាចរបស់មេដឹកនាំ។ មេដឹកនាំផ្ដាច់ការដែលម្នាក់ៗកាន់អំណាច២០ឆ្នាំទៅ៣០ឆ្នាំហើយត្រូវបានប្រជាជនធ្វើបាតុកម្មទម្លាក់ពីអំណាចនោះ គឺមេដឹកនាំនេះ​ប្រទេស​អាល់​ហ្សេរី និងមេដឹកនាំស៊ូដង់ អូម៉ា អាល់បា​ហ្សៀ​។ លោក​​​បេតេ​ហ្វ្លីកា​បានកាន់អំណាច២០ឆ្នាំ។​បុរសនេះបានព្យាយាមបន្ដអំណាចរបស់គាត់ ប្រាំឆ្នាំទៀត ប៉ុន្ដែ​មិន​បានសម្រេចដោយសារ​តែប្រជាជន​របស់ប្រទេសនេះមិនគាំទ្រហើយនាំគ្នាធ្វើបាតុកម្មទម្លាក់តែម្ដង។ចំណែកលោក អូម៉ា អាល់បាហ្សៀ ក៏ត្រូវបានប្រជាជនធ្វើបាតុកម្មទម្លាក់ពី​អំណាចផងដែរ។​បុរស​នេះបាន​ព្យាយាមបន្ដកាន់អំណាចច្រើនឆ្នាំទៅមុខទៀត។

មូលហេតុនៃការទម្លាក់មេដឹកនាំពីររូបនេះពីអំណាច

                                                                                                             មេដឹកនាំ ស៊ូដង់

 

មេដឹកនាំប្រទេសទាំង​ពីររូបនេះសុទ្ធ​តែមាន​បាតដៃប្រឡាក់​ឈាមរបស់ប្រជាជន ។មេដឹកនាំ អាល់​ហ្សេរី បូ​តេ​​ហ្វ្លីកា បានសុំកែប្រែរដ្ឋធម្មនុញ្ញដើម្បីឱ្យខ្លួន​គេបន្ដកាន់អំណាចប្រាំឆ្នាំទៀត​តាមរយៈ​ការ​បោះ​ឆ្នោត​​​ដែល​​គ្មានភាពត្រឹមត្រូវ ហើយជាឧបករណ៍មួយដើម្បី ឱ្យ​មេដឹកនាំរូប​នេះបន្ត​កាន់អំណាច។ ជា​ហេតុ​មួយដែលពលរដ្ឋអាល់ហ្សេរី មិនត្រូវការមេដឹកនាំរូបទៀតនោះ​គឺដោយ សារបូ​តេ​​ហ្វ្លីកា ជាជន​ចាស់​​ជរា អសមត្ថភាពនៃការដឹកនាំប្រទេស។ មួយទៀតប្រជាជនចង់បានមេដឹកនាំថ្មីដែល​មិនពុករ​លួយ និងស្អាតស្អំ​ ជាអ្នកកែទម្រង់​ប្រទេស​ប្រកបដោយ ការគោរពសិទ្ធិមនុស្ស ។

ដោយ​ឡែកអតីតមេដឹកនាំប្រទេសស៊ូដង់ អ៊ូម៉ា អាល់បាហ្សៀ ក៏ប្រហាក់ប្រហែលគ្នានេះដែរ។ ប៉ុន្ដែខុសគ្នាត្រង់ថា លោកអាល់ បាហ្សៀ ជាប់ បទឧក្រឹដ្ឋប្រឆាំងមនុស្សជាតិនៃការ​សម្លាប់​រង្គាល​ទៅលើប្រជាជនស្លូតត្រង់រស់នៅតំបន់ ដាហ្វ័រដែលពួកគេបាន​បាត់បង់ជីវិតក្នុង​ប្រទេស​ជាតិធ្លាក់ក្នុងសង្គ្រាមស៊ីវិល។ លោកអាល់​បាហ្សៀ ពេលនោះ​គឺជាឧត្តម​សេនីយ៍​ម្នាក់ដែល​បណ្ដោយ​ឱ្យមានការចាប់ពង្រត់ធ្វើទារុណកម្ម ចាប់រំលោភ ស្រ្ដីភេទ កាលពីក្នុងសង្រ្គាម​២០០៣ ដល់២០០៨។ ហើយយ៉ាងហោចណាស់មនុស្ស២ម៉ឺននាក់បានស្លាប់។ ក្រៅពីនេះ ប្រជាជនស៊ូដង់​បានងើប​ឡើង​បះបោរប្រឆាំងនឹងបុរសនេះ គឺចង់ឱ្យប្រទេសស៊ូដង់​មាន​មេដឹកនាំថ្មីដែលមិនបង្កអំពើអយុត្តិធម៌។

                                                                     ​ប្រជាជន ស៊ូដង់ បាតុកម្មដេញមេដឹកនាំរបស់ខ្លួន។

 

យ៉ាងណាមិញ លោក អាល់បាហ្សៀ​កំពុង​ជាប់ឃុំខ្លួន​នៅក្នុងពន្ធនាគារមួយនៃប្រទេសនេះ។ បុរសនេះបានកាន់អំណាចរយៈពេល៣០ឆ្នាំ ដែលពោរ​ពេញដោយការរំលោភសិទ្ធិមនុស្ស។ ការធ្វើបាតុកម្មរបស់ប្រជាជនស៊ូដង់ ទម្រាំតែទម្លាក់​លោក អាល់ បាហ្សៀពីអំណាច​បានគឺបានប្រើពេលរហូតដល់ទៅជិត៤ខែ។​ក្នុង​អំឡុង​ពេល​នេះយ៉ាងហោច​ណាស់មនុស្សរាប់សិបនាក់ និង​របួសរាប់រយនាក់​ដោយសារ​ការ​វាយ​បង្ក្រាប​របស់ឆ្មាំសន្ដិសុខប្រទេសក្រោមការបញ្ជារបស់លោកអាល់បាហ្សៀ។ ការចេញ​ធ្វើបាតុកម្ម​របស់​ប្រជាជនស៊ូដង់ ឃើញថា ស្រ្ដីភាគច្រើនបំផុត បានឈានមុខគេ​ក្នុងការតវ៉ា​នេះ ។

តែយ៉ាងណាប្រជាជននៃប្រទេសទាំងពីរ អាល់ហ្សេរីនិង ស៊ូដង់ គឺជាអ្នកផ្ដើមឱ្យមាន​ចរន្ដ​ផ្លាស់​ប្ដូរផ្ទុះឡើងដែលគេហៅថា ទ្វីបអាហ្វ្រិចនៅឆ្នាំ២០១៩នេះគឺជាប្រភព​នៃបដិវត្តរដូវស្លឹក​ឈើ​ជ្រុះគឺដូចនឹងបដិវត្តឆ្នាំ២០១១ទម្លាក់មេដឹកនាំនៃប្រទេស ទុយនេស៊ី លីប៊ី និង ប្រទេស​អេហ្ស៊ីប។ ជាការកត់សម្គាល់ មេដឹកនាំប្រទេសទាំងពីរនេះ ធ្លាក់ពីអំណាចទី១ ដោយសារ​ប្រជាជន មានការធ្វើអន្ដរាគមន៍ដោយពួកកងទ័ព។ គេនៅចាំបានថា មេដឹកនាំនៃប្រទេស ហ្ស៊ីមបាវ៉េ រ៉ូបឺតមូហ្កាបា និង មេដឹកនាំនៃប្រទេស ហ្គាមបៀ យ៉ាយ៉ាចាម៉េស ក៏ត្រូវបាន​ប្រជា​ជន​ឈានមុខ ធ្វើបាតុកម្ម ទម្លាក់ពីអំណាចហើយក្រោយមកឃើញថា ពួកយោធា​ក៏​ចូល​រួមកម្លាំងជាមួយជនស៊ីវិលទម្លាក់មេដឹកនាំខ្លួនឯងផងដែរ គឺបានជោគជ័យ។ ជារួមទៅ ចរន្ដនៃការទម្លាក់មេដឹកនាំពីរូបនេះពីអំណាចកើតឡើងនៅដើមខែមេសា គឺកើត​ចេញពីចល​នារបស់ជនស៊ីវិល។ ក្នុងន័យនេះ អ្នកធ្វើអត្ថាធិប្បាយ​នយោបាយ​បាន​ហៅ​ប្រជា​ជនស៊ូដង់ និង ប្រជាជន អាល់ហ្សេរីគឺជាវិរជនពិតៗ​នៃការផ្ដួលមេ​ដឹកនាំខ្លួន​ពីអំណាច៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ឥណ្ឌាបរាជ័យបេសកកម្មឡើងឋានព្រះចន្ទព្រោះកំហុសបច្ចេកទេស

សម្រាប់ខួបទី៥០ឆ្នាំនៃមនុស្សជាតិបានជាន់ដីភពព្រ[...]

Rodrigo Duterte ថាUN បំផ្លើសអំពីចំនួនមនុស្សស្លាប់ក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោក

គណៈកម្មការសិទ្ធិមនុស្សអង្គការសហប្រជាជាតិបោះឆ្[...]

ថៃ៖នាយករដ្ឋមន្ត្រីប្រាយុទ្ធចេញបញ្ជាឱ្យបិទបញ្ចប់ការគ្រប់គ្រងបែបយោធានិយម

មុនពេលរដ្ឋាភិបាលស៊ីវិល ​ ត្រូវស្បថចូលកាន់តំណែ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត