ពលរដ្ឋរងគ្រោះដីធ្លីមកពីស្រុកចំនួន៧ ស្ថិតក្នុងខេត្តព្រះវិហារបានផ្ទុះការតវ៉ាទ្រង់ទ្រាយធំនៅមុខវិមានឯករាជ្យក្បែរសាលាខេត្ត ព្រះវិហារនាថ្ងៃទី០២ខែមិថុនា នេះដើម្បីឲ្យអាជ្ញាធរជួយអន្តរាគមរកដំណោះស្រាយបញ្ហាជម្លោះដីធ្លីរាំរៃនេះ ជាមួយក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចនានាស្ថិតនៅក្នុងខេត្តនេះ។ ក្បួនតវ៉ារបស់ ប្រជាពលរដ្ឋទាំងអស់ត្រូវបានអាជ្ញាធររារំាង ទោះជាយ៉ាងនេះក្តី ក៏មានប្រជាពលរដ្ឋមួយចំនួនបានដើរកាត់ព្រៃ កាត់វាលស្រែ គេចពីអាជ្ញាធរដើម្បីមក តវ៉ានៅសាលាខេត្តព្រះវិហារដែរ។ ក៏ប៉ុន្តែ អភិបាលរងខេត្តអះអាងថា អាជ្ញាធរមិនរារាំងក្បួនពលរដ្ឋទាំងនោះឡើយ។
អ្នកស្រី នួន ម៉ុន តំណាងប្រជាពលរងគ្រោះដីធ្លី ស្ថិតនៅឃុំប្រមេ ខេត្តព្រះវិហារ បានឲ្យដឹងថា « ក្បួនតវ៉ារបស់ខ្ញុំត្រូវបាន អាជ្ញាធររារំាងប្រដាប់ដោយកំាភ្លើង ធ្វើឲ្យក្រុមរបស់អ្នកស្រីមានការភ័យខ្លាចយ៉ាងខ្លាំង»។ អ្នកស្រីបន្តទៀតថា « ដោយសារការ ដោះស្រាយរបស់អាជ្ញាធរពេលកន្លងមកគ្មានពន្លឺអ្វីទាំងអស់ ដូច្នេះបានប្រជាពលរដ្ឋ ដែលមានបញ្ហាដីធ្លីទាំង៧ស្រុកនោះលើក គ្នាមកតវ៉ានៅសាលាខេត្តដើម្បីឲ្យអាជ្ញាធររកដំណោះស្រាយ »។
ទាក់ទងបញ្ហានេះ អភិបាលរងខេត្តព្រះវិហារ លោក ស៊ូ សិរី ទទួលបន្ទុកផ្នែកដីធ្លី បានបដិសេដ្ឋថាអាជ្ញាធរមិនរារំាងក្បួនការតវ៉ារបស់ប្រជាពលរដ្ឋនោះទេ មូលហេតុដោយសារក្បួនប្រជាពលរដ្ឋនៅពេលនេះស្របពេលដែលអាជ្ញាធរដាក់កម្លាំងរក្សាសន្តិសុខ ផងនោះ។
ទោះបីជាយ៉ាងណាក៏ដោយ អភិបាលរងខេត្តដដែលនេះបានបញ្ជាក់ថា រាល់សកម្មភាពតវ៉ា ឬដាក់ញត្តិសូមឲ្យប្រជាពលរដ្ឋធ្វើ លិខិតស្នើសុំពីអាជ្ញាធរឲ្យបានត្រឹមត្រូវជាមុនសិន។ លោកថា ការសម្របសម្រួល រកដំណោះស្រាយជូនប្រជាពលរដ្ឋ នាពេល កន្លងមកគ្មានលិទ្ធិផលដោយសារប្រជាពលរដ្ឋរងគ្រោះទាមទាហួសហេតុពេកដែលធ្វើឲ្យភាគីក្រុមហ៊ុនមិនអាចទទួលយក បាន។
ទោះបីជាអាជ្ញាធរអះអាងថា មិនបានរារំាងក្បួនរបស់ប្រជាពលរដ្ឋក្តី លោក ឡោ ចាន់ អ្នកសម្របសម្រួលនៃសមាគមអាកហុកប្រចាំខេត្តព្រះវិហារបានឲ្យដឹងថា « ការបដិសេដរបស់អាជ្ញាធរធនេះ គ្រាន់តែជាលេសប៉ុណ្ណោះ ព្រោះអាជ្ញាធរបានដឹងរួចទៅ ហើយថាប្រជាពលរដ្ឋគ្រោងធ្វើការតវ៉ានៅថ្ងៃទី០២ ខែមិថុនា ខាងមុខនេះ។ ទាក់ទិននឹងបញ្ហានេះសូមរដ្ឋាភិបាលពន្លឿននៃការ ដោះស្រាយឲ្យបានឆាប់បើមិនដូច្នេះទេ អាចនឹងមានបដិវត្តដីធ្លីរបស់ប្រជាពលរដ្ឋកាន់តែធំទៅៗ »។
ជុំវិញរឿងរ៉ាវនេះដែរ លោកអភិបាលរងខេត្តអភិបាលរងខេត្តស៊ូ សិរី បានចោទប្រកាន់ថា ការតវ៉ារបស់ប្រពលរដ្ឋកើតឡើងនៅ ថ្ងៃនេះ ដោយសារដោយមានញុះញង់ពីអង្គការសង្គមវិល ។ ប៉ុន្តែអ្នកសម្របសម្រួសនៃសមាគមអាហុកប្រចាំខេត្តព្រះវិហារបាន អះអាងថា សង្គមស៊ីវិលទាំងអស់ ក៏ដូចជារូបលោកគឺ គ្មានសិទ្ធិ ឬ ឥទ្ធិពលអ្វីទៅញុះញង់ ប្រជាពលរដ្ឋនោះទេ ព្រោះសង្គម ស៊ីវិលតួនាទីជាអ្នកសម្របសម្រួលផ្នែកផ្លូវច្បាប់ប៉ុណ្ណោះ។ ប៉ុន្តែអាជ្ញាធរទៅវិញទេ ដែលគ្មានឆន្ទះពិតប្រាកដដោះស្រាយបញ្ហា ដីធ្លីជូនប្រជាពលរដ្ឋ។ លោក ឡោ ចាន់សង្កត់ធ្ថន់ថាសកម្មភាពរារំាពីសំណាក់អាជ្ញាធរប្រដាប់ដោយកាំភ្លើងនេះជាការរំលោភ សិទ្ធិប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ។ ទោះជាយ៉ាងណាការរារំាងនោះ មិនមានការប៉ះទង្គិចគ្នានោះទេ៕