en     km
en     km

ពលរដ្ឋថៃម្នាក់នឹងក្លាយជាអ្នករាយការណ៍ពិសេស សម្រាប់សិទិ្ធមនុស្សនៅកម្ពុជា ជំនួសលោកស្រី រ៉ូណាល់ស្មិត

Share

យោងតាម កំណត់ហេតុមួយដែលត្រូវបានបង្ហោះនៅក្នុង គេហទំព័រហ្វេសបុក នៃការិយាល័យ អ្នករាយការណីពិសេស សិទ្ធិមនុស្ស អង្គការសហប្រជាជាតិប្រចាំកម្ពុជា   លោក វិទិត មុនតាបន (Vitit Muntarbhorn) ជនជាតិថៃ នឹងក្លាយជា បេក្ខជនសំរាំងទីមួយ ក្នុងចំណោម បេក្ខជន២រូបទៀត ដែលបានដាក់ពាក្យ យកតំណែង អ្នករាយការណ៍ពិសេស សម្រាប់ សិទ្ធិមនុស្ស នៅកម្ពុជា ជំនួស លោកស្រី រ៉ូណាល់ស្មិត ។

លោកស្រី រ៉ូណា ស្មីត ដែលបច្ចុប្បន្នជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៅកម្ពុជា បានអោយដឹងថា ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានប្រកាសអំពីការជ្រើសរើសបេក្ខជនជាអ្នករាយការណ៍ពិសេសរបស់អង្គការ

សហប្រជាជាតិទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៅកម្ពុជា ជំនួសលោកស្រី ។

បើតាម លោកស្រី គឺមានបេក្ខជន៣នាក់ រួមមាន លោក វិទិត ម៉ុនតាបន ជាជនជាតិថៃ អ្នកស្រី អ៊ួមីឡា ប៊ូឡា (Urmila Bhoola) ជាជនជាតិអាហ្វ្រិកខាងត្បូង និង អ្នកស្រី ខាធឺរីន ម័ររីស (Catherine Morris) ជាជនជាតិកាណាដា ។ ចំពោះ លោក វិទិត ម៉ុនតាបន គឺជាបេក្ខជន សម្រាំង ទីមួយត្រូវបាន លោក ណាសាត សាមីម ខាន់ (Nazhat Shameem Khan) ប្រធានក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានស្នើការតែងតាំង។

តាមអ្នកស្រី រ៉ូណា ស្មីត គឺនៅចុងខែមីនាខែក្រោយនេះ  ក្រុមប្រឹក្សានឹងសម្រេចប្រកាសឈ្មោះអ្នក ដែលត្រូវបានតែងតាំង។

បើបេក្ខជនណា ទទួលបានការគាំទ្រ គឺបុគ្គលនោះ នឹងត្រូវចូលកាន់តំណែង ជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៅកម្ពុជាចាប់ពី ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ ជាពេលវេលា ដែល លោកស្រី រ៉ូណាស្មិត ផុតអាណត្តិបេសកកមម្មរបស់ លោកស្រី ។

លោក វិទិត មុនតាបន កើតមាន នៅឆ្នាំ១៩៥២ ។ លោកបានទៅសិក្សានៅ សាកលវិទ្យាល័យ Oxford នៃប្រទេសអង់គ្លេស។ លោកសិក្សាអំពី កិច្ចច្បាប់ អន្តរជាតិ និងសិទ្ធិមនុស្ស ។ លោកត្រូវបានចាត់ទុកថា ជាអ្នកជំនាញសិទ្ធិមនុស្ស ។ លោកធ្លាប់ ធ្វើជាអ្នករាយការណ័ពិសេស  ផ្នែកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ នៅប្រទេសកូរ៉េខាងជើងពីឆ្នាំ២០០៤ ដល់ឆ្នាំ២០១០។ បច្ចុប្បន្ន លោក លោក វិទិត មុនតាបន មានអាយុ៦៩ឆ្នាំ៕

 

 

 

Share

Image
Image
Image