loader

ពលរដ្ឋខកចិត្តចំពោះអាជ្ញាធររារាំងមិនឱ្យរំលឹកខួប៣ឆ្នាំ នៃការស្លាប់របស់បណ្ឌិតកែម ឡី

ភ្នំពេញ៖ ប្រជាពលរដ្ឋកម្ពុជាបង្ហាញការខកចិត្តចំពោះវត្តមានរបស់អាជ្ញាធរជាច្រើន ដែលរារាំង មិនឱ្យពួកគាត់មិនឱ្យធ្វើពិធី និងយកកម្រងផ្កាដើម្បីជាការគោរពវិញ្ញាណក្ខ័ន្តលោកបណ្ឌិតកែមឡី នៅកន្លែងដែលឃាតករបាញ់សម្រាប់លោក  ។

រាយការណ៍ដោយដោយ លោក សោម លាភ

ប្រជាពលរដ្ឋជាច្រើន ដែលគោរពស្រឡាញ់វិរៈភាពរបស់លោកបណ្ឌិតកែម ឡី បានបង្ហាញនូវទឹកមុខស្រងូតស្រងាត់ នឹករលឹក និងសោកស្ដាយលោក ក្នុងថ្ងៃគម្រប់ខួប៣ឆ្នាំនៃការបាញ់សម្លាប់ លោកនៅស្តាម៉ាតស្តុបបូកគោ ។ យ៉ាងណា ការចូលរួមរបស់បណ្ដាប្រជាពលរដ្ឋជាច្រើននៅថ្ងៃទី ១០ កក្កដានេះ ធ្វើឡើងក្រោមការត្រួតពិនិត្យរបស់កងកម្លាំងការពារសន្តិសុខជាច្រើន ។ កងកម្លាំងសមត្ថកិច្ច មានការហាមឃាត់មិនឱ្យមានការដាក់បាច់ផ្កានៅលើតុក្នុងស្ដាម៉ាតនោះ ។

លោក រ៉ុង ឈុន មេដឹកនាំសហជីព បានចេញទៅចូលរួមនោះ មានប្រសាសន៍ថា ការហាមឃាត់មិនឱ្យដាក់ផ្កាចំពោះការគោរពដួងវិញ្ញាណរបស់លោក បណ្ឌិតកែម​ ឡី គឺអាក្រក់មើលខ្លាំង និងបង្ហាញថា មិនមានការគោរពសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ។

លោក រ៉ុង ឈុនអំពាវនាវឱ្យអាជ្ញាធរ ត្រូវស្វែងរកយុត្តិធម៌ឱ្យលោកបណ្ឌិតកែម ឡី ក្រុមគ្រួសាររបស់លោក និងអ្នកគោរពស្រឡាញវីរភាពលោក ។

លោក អំ សំអាត ប្រធានគ្រប់គ្រងផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូថា អាជ្ញាធរ គួរមានចរចាគ្នា ផ្ដល់ឱកាសបន្តិចដល់ពួកគាត់ទើបជាការល្អ ។

យុវជនម្នាក់ឈ្មោះហេង ហុង ជាអ្នកគោរពស្រឡាញ់លោកបណ្ឌិតកែម ឡី មានប្រសាសន៍ដោយបង្ហាញពីការសោកស្ដាយ និងនឹករលឹកលោកបណ្ឌិតកែម ឡីថា ការបាត់បង់លោកបណ្ឌិតជាការបាត់បង់ធនធានមនុស្សយ៉ាងសំខាន់ ។

ជាងនេះទៅទៀត សកម្មជនអតីតបក្សសង្រ្កោះជាតិនៅតាមបណ្ដាខេត្តមួយចំនួន នៅតាមវត្តអារាម និងនៅទីប្រជុំជនមួយចំនួន បានរំលឹកពីកិត្តិនាមរបស់លោកបណ្ឌិតកែម ឡី ហើយអ្នកខ្លះពាក់អាវយឺតរូបលោកកែមឡី និង ខ្លះទៀតលើករូបថតលោកបណ្ឌិតដោយពួកគេបង្ហោះពាសពេញបណ្ដាញសង្គម ។

ជាងនេះ នៅក្រៅប្រទេសឯណោះវិញ ក៏មានការប្រារព្ធពិធីនេះដែរ ។ លោកសម រង្ស៊ីបានធ្វើពិធីនេះនៅវត្តមួយទីក្រុងប៉ារីសប្រទេសបារាំង ដោយរិះគន់ធ្ងន់ៗចំពោះសម្ដេចនាយករដ្ឋមន្រ្ដីថានៅពីក្រោយឃាតកម្មនេះ ។

 តែយ៉ាងណា សម្ដេចនាយករដ្ឋមន្រ្ដីបានប្ដឹងលោកសមរង្ស៊ីរួចទៅហើយកាលពីឆ្នាំទៅមិញដែលបានចោទសម្ដេចដូចនេះ ។

ដោយឡែក លោកកឹមសុខា ក៏បានបង្ហោះសារអនុស្សាវរីយ៍រវាងលោកនិងរូបលោកកែមឡី និងការទៅគោរពវិញ្ញាណក្ខ័ន្ធលោកកែមឡីនៅស្រុកកំណើតរបស់លោកនៅខេត្តតាកែវ។

លោកបណ្ឌិតកែម ឡី ត្រូវបានឃាតករបាញ់សម្លាប់នៅស្ដាម៉ាតកាល់តិចស្តុបបូកគោ ។

ឃាតករដែលត្រូវបានតុលាការកាត់ទោសអស់មួយជីវិតប៉ុន្ដែមជ្ឈដ្ឋានមួយចំនួនចាត់ទុកថា ជាឃាតករសិប្បនិម្មិត គឺលោកអឿត អាង ហៅជួប សម្លាប់ ។ លោក ជួប សម្លាប់អះអាងថា មូលហេតុនៃការសម្លាប់នោះគឺដោយសារលោកបណ្ឌិតកែម ឡី មិនសងលុយលោកចំនួន ៣ពាន់ដុល្លារ ។

ដោយឡែក ប្រពន្ធរបស់លោកបណ្ឌិតកែម ឡី គឺអ្នកស្រីប៊ូ រចនា បានសរសេរលើទំព័រហ្វេសបុករបស់អ្នកស្រីថា ៣ឆ្នាំកន្លងមកនេះ  អ្នកស្រីបានត្រឹមសម្លឹងមើលលោកបណ្ឌិតកែម ឡីពីចម្ងាយ នឹកបានត្រឹមតែនឹក តែមិនអាចជួប ។

អ្នកស្រីប្រាប់ទៅលោកបណ្ឌិតកែម ឡីថា អ្នកស្រីមានការហួសចិត្តជាខ្លាំងចំពោះអាជ្ញាធរ និងប៉ូលីសដែលបានចុះទៅធ្វើការហាមឃាត់យុវជនឲ្យដោះអាវចេញ ខណៈដែលពួកគេពាក់អាវរូបណ្ឌិតកែម ឡី ។ អ្នកស្រីថា យុវជនដែលពាក់អាវនោះរូបបណ្ឌិតកែម ឡី ធ្វើឲ្យអាជ្ញាធរ ក្តៅក្រហាយ ឈរមិនជាប់ ភ័យខ្លាច និយាយរួមទៅគឺថាខ្លាចលោកបណ្ឌិតកែម ឡីជាខ្លាំង ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

លោកសមរង្ស៊ីធ្វើដំណើរ​ រុលដល់ម៉ាឡេស៊ីខណៈការចូលកម្ពុជាវិញរបស់គាត់កាន់តែខិតជិតមកដល់

Read this article in English ក្រុងភ្នំពេញ៖ បណ[...]

Sam Rainsy traveled to Malaysia as his return to Cambodia drew ever closer

Sam Rainsy traveled to Malaysia as his return to Cambodia drew ever closer

ថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០១៩

(Phnom Penh) : Social media has reported on t[...]

ចិនថាកម្ពុជាមានកម្លាំងខាងក្រៅជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរឿងមូលដ្ឋានទ័ព

ភ្នំពេញ៖ ឯកអង្គរដ្ឋទូតនៃសាធារណៈរដ្ឋប្រជាមានិត[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត