loader

ពលការិនីខ្មែរ ២នាក់ធ្វើការនៅម៉ាឡេស៊ីត្រូវបានស្ថានទូតតំណាងកម្ពុជាជួយសង្រ្គោះ

ភ្នំពេញ៖ តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានឱ្យដឹងថា ពលការិនី ចំនួន ២នាក់ ដែលទៅធ្វើការនៅប្រទេសម៉ាឡេស៊ី  ត្រូវបានស្ថានទូតកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ីជួយសង្រ្គោះ។

តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសផ្សព្វផ្សាយជាសាធារណះនៅថ្ងៃនេះ ស្រ្ដីពលករខ្មែរ ២នាក់ ដែលស្ថាន ទូត កម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ីបានជួយសង្រ្គោះនោះរួមមាន  ៖

១.ពលការិនីឈ្មោះ លឿង ធីតា អាយុ ៣០ឆ្នាំ មកពីខេត្តក្រចេះ បានធ្វើដំណើរទៅម៉ាឡេស៊ីដោយខ្លួន​ឯង និងបានធ្វើការងារតាមផ្ទះ នៅឆ្នាំ ២០១២ ប៉ុន្ដែបានឈប់ពីការងារនៅឆ្នាំ ២០១៦ បន្ទាប់ពីសម្រាលបានកូនស្រី​ម្នាក់។

២. ពលការិនីឈ្មោះ ម៉េង ខ្លី អាយុ ២៣ឆ្នាំមកពីខេត្តកំពង់ចាម ដែលនាងបានទៅធ្វើការនៅប្រទេសម៉ាឡេស៊ីធ្វើការជាអ្នកបោសសំអាតនៅឆ្នាំ ២០១៥ តាមរយៈក្រុមហ៊ុនមួយនៅកម្ពុជា។ នាងបានស្នើសុំស្ថានទូតជួយទាមទារប្រាក់ខែដែលនិយោជកមិនបានបើកអោយគ្រប់ ហើយក្រោយស្ថានទូតធ្វើអន្ដរាគមន៍ ពលការិនីនេះដោយបានទទួលប្រាក់ខែគ្រប់ចំនួននិងលិខិតឆ្លងដែនក៏បានយកមកវិញ។

ក្នុងចំណោមពលការិនីទាំង ២រូប និងកូនស្រីម្នាក់របស់ពលការិនី  ដែលតំណាងស្ថានទូតកម្ពុជានៅប្រចាំប្រទេសម៉ាឡេស៊ីបានជួយសង្រ្គោះ ក៏ឃើញមានពលករខ្មែរមួយរូប លោក ឡីប ដារីហ្វីន អាយុ ៣០ឆ្នាំ មកពីខេត្តបាត់ដំបងបានទៅធ្វើការនៅរោងចក្រឈើនៅរដ្ឋ Selangor ប្រទេសម៉ាឡេស៊ី ក្នុងឆ្នាំ២០១៤ តាមរយៈមេខ្យល់ ក៏ត្រូវបានស្ថាតតំណាងកម្ពុជាជួយសង្រ្គោះឱ្យត្រឡប់មកប្រទេសកម្ពុជាផងដែរ។

បើតាមក្រសួងការបរទេស ពួកគេទាំង៤រូប ត្រូវបានតំណាងស្ថានទូតកម្ពុជា រៀបចំឯកសារ និង​សម្របសម្រួលជាមួយការិយា ល័យអន្ដោប្រវេសន៍ម៉ាឡេស៊ីបញ្ចូនត្រឡប់មកដល់អាកាស​​យានដ្ឋានអន្ដរជាតិភ្នំពេញកាលពីចុងខែ វិច្ឆិកា ឆ្នាំ ២០១៧ នេះ។ទាំងពលករប្រុស និងពលករស្ត្រីជនជាតិខ្មែរធ្វើនៅប្រទេសម៉ាឡេស៊ី មានជាង ៣ម៉ឺននាក់។ ស្ត្រីច្រើនធ្វើជាអ្នកបម្រើតាមផ្ទះ៕

 

បញ្ចេញមតិ

Be the First to Comment!

avatar

ព័ត៌មានទាក់ទង

សិស្សសាលារៀនជ្រោយឬស្សីត្រូវការជាចាំបាច់សម្ភារៈ និងថ្នាក់រៀន

ភាពក្រីក្រជាកត្តាដែលនាំអោយកុមារមួយចំនួនបោះបង់[...]

អង្គការ​ WCS​ ៖​ រក​ឃើញ​អណ្ដើក​ហ្លួង​មួយ​សំបុក​ នៅ​តំបន់​ប្រព័ន្ធ​ព្រែក​ស្រែអំបិល​ ខេត្ដកោះកុង​

ក្រុម​អ្នក​អភិរក្ស​របស់​រដ្ឋបាល​ជលផល​ខេត្ដកោ[...]

រយៈពេល​ ២​ស​ប្ដា​ហ៍​ក្នុង​ខែកុម្ភៈ​ កុមារ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ ៧​ករណី​មក​ព្យាបាល​នៅ​មន្ទី​រពេទ្យ​គន្ធ​បុប្ផា​ រាជធានី​ភ្នំពេញ​

រយៈពេល​ពីរ​ ស​ប្ដា​ហ៍​ដើមខែ​កុម្ភៈ​ ឆ្នាំ​២០១[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត