សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដែលនឹងប្រព្រឹត្តិទៅពីថ្ងៃទី១៥ ដល់ទី១៦ ខែកុម្ភៈ ខាងមុខនេះ នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ ស្របពេលដំណើរចូលរួមកិច្ចប្រជុំរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាលើកនេះ ប្រជាពលរដ្ឋខ្មែរដែលរស់នៅសហរដ្ឋអាមេរិក គ្រោងនឹងធ្វើបាតុកម្មស្វាគមន៍សម្តេច ហ៊ុន សែន ផងដែរ។
ជុំវិញបញ្ហានេះ អ្នកវិភាគនៅក្នុងប្រទេសកម្ពុជា យល់ឃើញខុសៗគ្នាថា ប្រសិនបើពលរដ្ឋខ្មែរនៅកម្ពុជាពិតជាធ្វើបាតុកម្មប្រឆាំងសម្តេច ហ៊ុន សែន មែននោះ នៅកម្ពុជាក៏ប្រហែលជាមានការធ្វើបាតុកម្មប្រឆាំងតបនឹងគណបក្សប្រឆាំងក្នុងរូបភាពណាមួយជាក់មិនខាន។
តើនៅកម្ពុជាអាចនឹងមានបាតុកម្មតបនឹងគណបក្សប្រឆាំងវិញឬទេ ប្រសិនបើពលរដ្ឋខ្មែរនៅអាមេរិកពិតជាធ្វើបាតុកម្មប្រឆាំងសម្តេច ហ៊ុន សែន មែននោះ?
តទៅនេះ សូមស្តាប់សេចក្តីរាយការណ៍របស់ លោក កែវ សុខា ដូចតទៅ៖