ក្រុមហ៊ុន អាជីវកម្មរុករករ៉ែ នៅតំបន់ដែលទំនប់វារីអគ្គិសនីបានបាក់ និងបានសម្លាប់ប្រជាជន៥៨នាក់ ក្នុងចំណោមមនុស្សប្រមាណ៣០០នាក់ទៀត ក្នុងហេតុការណ៍នេះ ត្រូវបានអាជ្ញាធរចាប់ឱ្យទទួលខុសត្រូវ។នេះបើតាមព័ត៌មានចុងក្រោយពីប្រេស៊ីល និងផ្សព្វផ្សាយបន្ដដោយគេហទំព័រRT ។
ទីភ្នាក់ងារបរិស្ថានជាតិប្រេស៊ីល នឹងធ្វើចំណាត់ការណ៍ប្ដឹងទាមទារ នូវការបង់ខាតនូវទឹកប្រាក់ចំនួន៦៦លានដុល្លារត្រូវនឹង ២៥០លានរៀលប្រេស៊ីល ដែល ភ្នាក់ងារនេះថា ព្រឹត្តិការណ៍នេះជាទោសទណ្ឌបរិស្ថានមួយរបស់ខ្លួន ហើយក្រុមហ៊ុនវេលត្រូវតែចេញថ្លៃចំពោះការបង្កនូវវិបាកមួយនេះ។
ឧបទ្ទវហេតុនឹកស្មានមិនដល់នេះតម្រូវឱ្យប្រជាជនប្រមាណជាង២០០០០ម៉ឺននាក់រស់តាមផ្លូវទឹកហូរនៃតំបន់នោះ ត្រូវជម្លៀសជាបន្ទាន់ចេញពី តំបន់Brumadinho ស្ថិតនៅភាគកើតឆៀងខាងត្បូងនៃរដ្ឋមីណាស់ គេរ៉េស ក្នុងគ្រានោះដែរប្រហែលជាមានសាច់ញាតិមនុស្សមួយចំនួនកំពុងត្រូវបានសមត្ថកិច្ចស្វែងរក ដោយដឹងថា មិនតិចជាងរយនាក់ទេដែលបានបាត់ខ្លួន។
ក្រុមហ៊ុនរុករករ៉ែនោះត្រូវបានចោទថាជាហេតុដែលនាំឱ្យមានការបំពុល ធ្វើឱ្យតំបន់នោះពិបាករស់នៅ និងហិង្សាញឹកញាប់។ ដោយឡែករដ្ឋអាជ្ញាប្រេស៊ីល ទំនងពិភាក្សាចេញសេចក្ដីសម្រេចមួយផ្សេងទៀតដោយឱ្យក្រុមហ៊ុននេះជួសជុលការខូចខាតជាច្រើនផ្នែក រាប់តាំងពី ការខូចបរិស្ថានទន្លេ និងបណ្ដោយផ្លូវដ៏វែងឆ្ងាយ ក្នុងទំហំទឹកប្រាក់ ១ពាន់បីរយលានដុល្លារ។ នៅរដ្ឋមីណាស់គេរ៉េសគឺ កាលពីឆ្នាំ២០១៥ ក៏មានមនុស្ស១៧នាក់បានស្លាប់ដែរ ក្នុងហេតុការណ៍បាក់ទំនប់វារីអគ្គសនីមួយ ហើយក្រុមហ៊ុនរ៉ែ ឈ្មោះថា Sarmaco ត្រូវបានចាប់ពិន័យថ្លៃខូចខាតក្នុងទឹកប្រាក់ប្រហែលគ្នានឹង ៦៦លានដុល្លារផងដែរ៕