loader

ប្រធានាធិបតី​អា​ហ្វ​ហ្គា​នី​ស្ថាន​ លោក​ ហ្កា​នី ​៖​ យើង​នឹង​កប់​ពួក​ IS​ ដែល​នៅ​ក្នុង​ប្រទេស​នេះ​

កងកម្លាំងអាហ្វហ្គានីស្ថានបានចាប់ខ្លួនមនុស្សមួយចំនួនក្នុងខែនេះដែលគេបានចោទប្រកាន់គឺជាសមាជិក IS
កងកម្លាំងអាហ្វហ្គានីស្ថានបានចាប់ខ្លួនមនុស្សមួយចំនួនក្នុងខែនេះដែលគេបានចោទប្រកាន់គឺជាសមាជិក IS

លោក​ប្រធានាធិបតី​អា​ហ្គា​នី​ស្ថាន​បាន​សន្យា​ថា​នឹង​ «​កប់​»​ ក្រុម​រដ្ឋ​អ៊ី​ស្លា​ម​ (IS)​ ដែល​មាន​បណ្តាញ​ក្នុង​តំបន់​ បាន​ប៉ះទង្គិច​គ្នា​ជាមួយ​កងកម្លាំង​រដ្ឋាភិបាល​ និង​ក្រុម​អ្នក​ប្រយុទ្ធ​តា​លី​បង់​។​

នៅ​ក្នុង​បទ​សម្ភាសន៍​របស់​ BBC​ លោក​ ហ្កា​នី​ (Ghani)​ បាន​និយាយ​ថា​ IS​ មិន​បាន​ឈ្នះ​អា​ហ្វ​ហ្គា​នី​ស្ថាន​ទេ​ ហើយ​អំពើ​ឃោរឃៅ​ របស់​ពួក​គេ​បាន​ធ្វើ​ឱ្យ​ប្រជាជន​ស្អប់​ជា​ខ្លាំង​។​

លោក​ ហ្កា​នី​ ចាត់​ទុក​ការ​ប្រឆាំង​របស់​ក្រុម​ IS​ ជា​សកម្មភាព​ប្រឆាំង​ថ្នាក់​តំបន់​ និង​អន្តរជាតិ​។​
«​មាន​កិច្ចការ​ជា​ច្រើន​ដែល​ខ្ញុំ​បាន​បង្កើត​ឡើង​ ដើម្បី​មូលមតិ​គ្នា​ក្នុង​តំបន់​ ហើយ​រឿង​ដែល​សំខាន់​យើង​ត្រូវការ​ខិតខំ​ប្រឹងប្រែង​ និង​ការ​ផ្តោតអារម្មណ៍​ជា​រួម​»​។​ លោក​ប្រធានាធិបតី​បាន​លើក​ឡើង​ដូចនេះ​ ក្នុង​ពេល​ទស្សនកិច្ច​មួយ​ស្តី​អំពី​ វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ នៅ​រមណីយដ្ឋាន​ Davos​ នៃ​ប្រទេស​ស្វ៊ី​ស​។​

នាយកដ្ឋាន​រដ្ឋ​របស់​អា​មេ​រិ​កបាន​និយាយ​កាលពី​ស​ប្តា​ហ៍​មុន​ថា​ ខ្លួន​បាន​កំណត់​បណ្តាញ​ក្រុម​ IS​ នៅ​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ថា​ជា​អង្គការ​ភេរវកម្ម​មួយ​។​ ក្រុម​នេះ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ខែមករា​ឆ្នាំ​មុន​ ដោយ​អតីត​សមាជិក​របស់​ពួក​តា​លី​បង់​ប៉ា​គី​ស្ថាន​ និង​អា​ហ្គា​នី​ស្ថាន​។​

នៅ​ក្នុង​សេចក្តីអធិប្បាយ​ផ្សេង​ទៀត​លោក​ ហ្កា​នី​ ព្រមាន​ថា​ ប្រសិនបើ​ការ​ចរចា​សន្តិភាព​ជាមួយ​ពួក​តា​លី​បង់​មិន​អាច​ចាប់ផ្តើម​នៅ​ខែមេសា​នោះ​ ជម្លោះ​នេះ​នឹង​ធ្វើ​ឱ្យ​រីក​រាលដាល​ផលវិបាក​នៅ​ទូ​ទាំង​តំបន់​។​

លោក​និយាយ​ថា​៖​ «​ពេលវេលា​មិនមែន​ជា​មិត្ត​នោះ​ទេ​»​។​ យើង​ទាំងអស់​យល់​ថា​ខែកុម្ភៈ​ និង​ខែមីនា​សំខាន់​ខ្លាំង​ណាស់​»​។​
​ប្រធានាធិបតី​អា​ហ្គា​នី​ស្ថាន​បានឱ្យ​ដឹង​ទៀត​ថា​ ក្រុម​អ្នក​អង្កេត​ការណ៍​គួរតែ​យល់​ថា​សង្គ្រាម​នៅ​ប្រទេស​របស់​លោក​គឺ​ ជា​ផ្នែក​មួយ​នៃ​សង្គ្រាម​ដ៏​ធំ​មួយ​ដែល​រួម​បញ្ចូល​ដោយ​ប្រទេស​ប៉ា​គី​ស្ថាន​ផង​ដែរ​។​

​លោក​បាន​ផ្តល់​យោបល់​ថា​ ប្រទេស​ប៉ា​គី​ស្ថាន​ដែល​គួរតែ​ចាត់វិធានការ​ប្រឆាំង​នឹង​ក្រុម​តា​លី​បង់​ដែល​មិន​ព្រម​ធ្វើការ​ពិភាក្សា​៕

ប្រភព​៖​ BBC​ News

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

UNបារម្ភករណីកូវីដ១៩ទាញទម្លាក់មនុស្ស២៦០លាននាក់ចុងឆ្នាំ២០២០នេះឱ្យចូលវិបត្តិទុរ្ភិក្ស

(UN)៖ វិបត្តិកូវីត១៩ គឺជាបញ្ហាប្រឈមមួយនៅលើសកល[...]

ចិនព្រមានអាមេរិកកុំរុញចិនប្រលូកសង្គ្រាមត្រជាក់សម័យថ្មីជាមួយខ្លួនឱ្យសោះ

សង្គ្រាមត្រជាក់អាចត្រឡប់មកវិញព្រោះអាមេរិកនឹងជ[...]

អាមេរិកស្ថិតក្នុងស្ថានភាពរង់ចាំ ចម្លើយពីមេបក្សប្រឆាំងវេណេហ្សូ​អេឡា​ដើម្បីរឹប​អូស​នាវា​​របស់អ៊ីរ៉ង់

នៅទីបំផុតសហរដ្ឋអាមេរិកកំពុងជ្រើសរើស​លើផ្លូវមួ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត