loader

ប្រធានាធិបតីអ៊ីរ៉ង់ព្រមានអាមេរិកពីទំហំវិនាសកម្មនឹងសង្គ្រាមអ៊ីរ៉ង់

វាគឺជាមាតានៃសង្គ្រាមទាំងឡាយលើលោក។ នេះគឺជាប្រយោគវោហាសាស្រ្ដរបស់ លោកប្រធានាធិបតីអ៊ីរ៉ង់ Hassan Rouhani ឆ្លើយតបទៅកាន់សហរដ្ឋអាមេរិក កាលពីម្សិលមិញលើកញ្ចក់ទូរទស្សន៍នានាអ៊ីរ៉ង់។ក្នុងគ្រានោះដែរ លោក ហាសាន្ដក៏បានព្រមានម្យ៉ាងទៀតអំពីសុវត្ថិភាពលើដៃសមុទ្រអូម៉ុសដែលជានាវាចរណ៍ដឹកប្រេង។

ភាពតានតឹងបានកើតឡើងមិនទាន់បញ្ចប់ឡើយ ព្រោះសហរដ្ឋអាមេរិកនៅតែរួមគ្នាស ្រែនឹងអង់គ្លេសជាញឹកញយ ខណៈអ៊ីរ៉ង់ក៏មិនអត់អោននឹងទង្វើរបស់សម្ព័ន្ធមិត្តទាំងពីរ ដែរទោះមានការគាបសង្កត់ទណ្ឌកម្មសេដ្ឋកិច្ចក៏ដោយក្ដី។

រ៉ូហានីបានថ្លែងរំលឹកអំពីសន្ដិភាពនិងសង្គ្រាមថា សន្ដិភាពនឹងអ៊ីរ៉ង់គឺមាតាសន្ដិភាពហើយបើសង្គ្រាមនឹងអ៊ីរ៉ង់គឺមាតាសង្គ្រាមហើយ”។តែលោកនៅតែឱ្យសញ្ញាណថា បើអាមេរិកចង់ចរចានឹងអ៊ីរ៉ង់ត្រូវតែដកចេញទណ្ឌកម្មទាំងអស់គឺឱ្យអ៊ីរ៉ង់នាំចេញប្រេងបានវិញទៅ។

កត្តាគំរាមកំហែងដល់ប្រេងនៅមជ្ឈមបូព៌ាគឺជាផលវិបាកពិភពលោក វាកើតឡើងបន្ទាប់ពីឆ្មាំបដិវត្តអ៊ីរ៉ង់ដែលរឹបអូសនាវាដឹកប្រេងអង់គ្លេសមានឈ្មោះធា Stena Impero ជិតសមុទ្រអូម៉ង់កាលពីខែកក្កដា  និងចាត់ទុកថាជាការសងសឹកពីរ សប្ដាហ៍បន្ទាប់អង់គ្លេសបានរឹបអូសនាវាអ៊ីរ៉ង់វិញក្រោមបទចោទត្រឹមត្រូវមួយអំពីការរំលោភបំពានទណ្ឌកម្មសេដ្ឋកិច្ចដោយដឹកទៅកាន់ប្រទេសស៊ីរី។

សូមជម្រាបថានៅថ្ងៃដដែលនេះចិនត្រូវបានធនាគារជាតិអាមេរិករកឃើញថា នៅតែបន្ដលួចលាក់ជំនួញប្រេងនឹងអ៊ីរ៉ង់ទៀត ដែលជាចំណែកនៃការបំពារ បំពានយន្ដការសុវត្ថិភាពអន្ដរជាតិ។

 ហើយនៅថ្ងៃទី៧សីហាដដែលគ្នានេះ សេចក្ដីរាយការណ៍មួយបានស្រង់មកផ្សេងដ ោយសារព័ត៌មានMehr news agency ថា លោក ហាន់សេន រ៉ូហានីសម្រេចបដិសេធនូវការអញ្ជើញរបស់សមភាគីបារាំងចូលទៅកាន់ជំនួបរវាងលោកត្រាំនឹងរូបលោកនៅថ្ងៃទី២៤សីហាខាងមុខនេះក្នុងកិច្ចប្រជុំរួមនឹងG7តាមរយៈទូរស័ព្ទនឹងលោកប្រធានាធិបតី អេមម៉ានូអេល ម៉ាក្រុង។នេះមិនមែនជាលើកទី១ ទេ គឺបីលើកមកហើយដែលរ៉ូហានីបានបន្ដបដិសេធ តែលោកបែរជាចង់បានការចរចាមួយ តើការចរចានោះនឹងកើតឡើងយ៉ាងណាបាន លោកបដិសេធនូវការអញ្ជើញទៅហើយ ឬ ត្រូវការការអញ្ជើញផ្ទាល់ពី សហរដ្ឋអាមេរិក។

ហើយក្នុងថ្ងៃជាមួយគ្នានេះ អ្នកយុទ្ធសាស្រ្ដអាមេរិកម្នាក់ ជំនាញស្រាវជ្រាវរុស្ស៊ីនៃវិទ្យាស្ថានសិក្សាសង្គ្រាមបានគូសសម្គាល់ តាមរយៈសារព័ត៌មាន National interest ដោយថាអ៊ីរ៉ង់មានយុទ្ធសាស្រ្ដមួយដែលអាចចេញដោយរុស្ស៊ីក្នុងការធ្វើសង្គ្រាមដែលអាចកើតឡើង ស្របពេលដែលការវាយប្រហារអ៊ីរ៉ង់លើឈូងសមុទ្រចំពោះនាវា គឺជាគោលបំណងមួយដែលប្រតិបត្តិការសង្គ្រាមកូនកាត់របស់រុស្ស៊ីចាប់គូសវាសលើមជ្ឈឹមបូព៌ាហើយ៕

ដោយ៖ ពៅនិកា

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ឆេះព្រៃAmazonរដ្ឋាភិបាលBrazilចោទNGOជាអ្នកនៅពីក្រោយរឿងនេះ

ឆេះព្រៃAmazonរដ្ឋាភិបាលBrazilចោទNGOជាអ្នកនៅពីក្រោយរឿងនេះ

ថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០១៩

បណ្ដាញសង្គមTwitter មានការផ្ទុះនូវប្រយោគខ្លីៗព[...]

អ្នកវិភាគ៖វៀតណាមសុំឱ្យអូស្រ្ដាលីផ្ដល់យោបល់រឿងសមុទ្រចិនខាងត្បូងនិង សន្ដិសុខអន្ដរជាតិ

ភាពតានតឹងបាននឹងកំពុងរីកមាឌឡើងនៅសមុទ្រចិនខាងត្[...]

ប្រជាជនក្រុងហុងកុងបង្ហាញកម្លាំងមិនចុះញ៉មក្រុងប៉េកាំង

ចុងសប្ដាហ៍នេះប្រជាជនក្រុងហុងកុងរាប់ម៉ឺននាក់នៅ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត