loader

ប្រធានាធិបតីអាហ្គានីស្ថានសុំទោសស្ត្រីរបស់ប្រទេសលោក

ប្រធានាធិបតីនៃប្រទេសអាហ្គានិីស្ថាន បានថ្លែងសុំទោសស្ត្រីប្រទេសរបស់លោកដែលមានការចុះផ្សាយថា លោកប្រឆាំងការពាក់ស្បៃមុខដោយលោកបដិសេធថា លោកមិនបាននិយាយដូចនេះទេ។

កាលពីថ្ងៃសៅរិ៍ប្រធានាធិបតី Ashraf Ghani បានថ្លែងក្នុងវេទិកាមួយនិយាយអំពីប្រពៃណីនេះ នៃការពាក់ស្បៃមុខ ដែលក្នុងលោកបានលើកឡើងអំពីសិទ្ធិស្ត្រីរបស់ប្រទេសលោក។ តែក្រោយមក ប្រព័ន្ធផ្សព្វផ្សាយបានចុះផ្សាយថាលោក មិនចង់ឱ្យមានការពាក់ស្បៃមុខ ដែលករណីនេះ លោក ចាត់ទុកថាផ្សាយភ័ន្ឌច្រឡំ។ លោកសុំឱ្យបណ្ដាញផ្សាយព៏ត៌មនានជួយផ្សាយនូវការសុំទោសរបស់លោក។

យោងតាមសេចក្ដីថ្លែងការណ៍របស់ការិយាល័យប្រធានាធិបតី លោក Ashraf Ghani បានចាត់ទុក ស្ត្រីមានសារសំខាន់ ជាខ្លាំងក្នុងការតស៊ូមតិដើម្បីសិទិ្ធរបស់ខ្លួនសំដៅពង្រឹងតួនាទីក្នុងការងារ។ សេចក្ដីថ្លែងការណ៍បានបញ្ជាក់ថា ចាប់តាំងពីលោក Ashraf Ghani បានក្លាយជាប្រធានាធិបតីមក លោក បានតែងតែការពារសិទិ្ធស្ត្រីយ៉ាងខ្លាំង៕

 

បញ្ចេញមតិ

Be the First to Comment!

avatar

ព័ត៌មានទាក់ទង

គុយវ៉ែត៖ស្រ្តីហ្វីលីពីនបម្រើតាមផ្ទះសម្រុកមកប្រទេសវិញបន្ទាប់ពីស្ត្រីម្នាក់ត្រូវម្ចាស់ផ្ទះសម្លាប់ដាក់ក្នុទូទឹកកក

ទីក្រុងម៉ានីល៖ បន្ទាប់ពីឃាតកម្មមួយនៅប្រទេសគុយ[...]

ហ្វីលីពីន៖ស្ត្រីបម្រើតាមផ្ទះម្នាក់ស្លាប់ដោយសារម្ចាស់ផ្ទះចាប់ញាត់ដាក់ក្នុងទូទឹកកក

សាកសពស្ត្រីជនជាតិហ្វីលីពីន ម្នាក់​ដែលជាកម្មករ[...]

អតីតនាយករដ្ឋមន្ត្រីហ្សិមបាវ៉េទទួលមរណភាពក្នុងជន្មាយុ ៦៥ឆ្នាំ

លោក Morgan Tsvangirai ដែលជាមេដឹកនាំគណបក្ស និង[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត