នៅក្នុងការថ្លែងសារទៅកាន់ពលរដ្ឋរបស់ខ្លួន ដែលមើលទៅដូចជាទើបភ្ញាក់ដំណេក ព្រោះកងទ័ពជើងទឹកប្រទេសចិន នាំនាវា រាប់រយគ្រឿង ចូលដែនទឹករបស់ហ្វីលីពីនតាំងពីថ្ងៃទី៧មីនាមកម្លេះ ទើបតែបុរសខ្លាំងដែលជា ប្រធានាធិបតីហ្វីលីពីន គឺលោក រ៉ូឌ្រីហ្គោ ឌូតើតេបានថ្លែងព្រមានចិន ផង ហើយសារភាពចាញ់ចិនមុនប្រយុទ្ធ។ បុរសដែលក្រុមសិទ្ធិមនុស្សថា ជាបុរសខ្លាំង បើកសង្រ្គាមគ្រឿងញៀន សម្លាប់ ពលរដ្ឋសង្ស័យថា រត់ពន្ធគ្រឿង និងញៀនថ្នាំអស់ជាង៤០០០នាក់ បាននិយាយថាការប្រឈមមុខជាមួយចិននៅសមុទ្រចិនខាងត្បូងនឹងក្លាយជាការបង្ហូរឈាម បើសិនជា ទីក្រុងប៉េកាំងធ្វើសកម្មភាពរុករកប្រេងនៅក្នុងតំបន់ជម្លោះដែនទឹកមែននោះ។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖
Post Views: 692