en     km
en     km

ប្រទេស​ប៉ា​ពួ​៖​ យន្តហោះ​ដឹក​ទំនិញ​មួយ​គ្រឿង​រអិល​ធ្លាក់​ចេញពី​ផ្លូវ​ពេល​ចុះ​ចត​

Share

​ហ្សា​កា​តា​៖​ យន្តហោះ​ដឹក​ទំនិញ​មួយ​គ្រឿង​ដែល​ដឹក​ប្រេងឥន្ធនៈ​ និង​ជា​យន្តហោះ​ផ្គត់ផ្គង់​សេវា​ដឹក​ជញ្ជូន​តាម​អាកាស​ឈ្មោះ​ថា​ Trigana​ បាន​រអិល​ធ្លាក់​ចេញ​ពីលើ​ផ្លូវ​ ខណៈ​ចុះ​ចត​នៅ​ព្រ​លាន​យន្តហោះ​ Wamena​ នៅ​ប្រទេស​ ប៉ា​ពួ​ នៅ​ថ្ងៃ​អង្គារ​ទី​១៣​ កញ្ញា​ ព្រឹក​មិ​ញ​នេះ​។​

យន្តហោះដែលជួបបញ្ហាពលេចុះចត។រូបភាពពីCNA
យន្តហោះដែលជួបបញ្ហាពលេចុះចត។រូបភាពពីCNA

​លោក​ Ahmad​  Bambang​ នាយក​ទីផ្សារ​ក្រុមហ៊ុន​ Pertamina​ បាន​ជូនដំណឹង​តាម​ប្រព័ន្ធ​អន​ឡាញ​ដែល​មាន​អា​ស័​យ​ដ្ឋា​ន​ detik.com​ ដោយ​លោក​បញ្ជាក់​ថា​៖«​មិន​មាន​អ្នក​បាត់បង់​ជីវិត​នោះ​ទេ​ក្នុង​ហេតុការណ៍​នេះ​ ហើយ​ប្រេងឥន្ធនៈ​ដែល​ផ្ទុក​លើ​យន្តហោះ​ក៏​មាន​សុវត្ថិភាព​ដែរ​»​ ។​

​លោក​ Ahmad​ បានឱ្យ​ដឹង​ថា​ យន្តហោះ​នេះ​បាន​ហោះ​ចេញពី​ព្រ​លាន​យន្តហោះ​ Sentani​ ប្រទេស​ប៉ា​ពួ​ នៅ​ម៉ោង​ ៦​និង​៥៥​នាទី​ ។​

​លោក​បន្ត​ថា​ យន្ដហោះ​នេះ​មាន​បញ្ហា​បន្ទាប់​ពី​ចុះ​ចត​នៅ​ព្រ​លាន​យន្តហោះ​ Wamena​ ហើយ​បាន​រអិល​ធ្លាក់​ចេញ​ពីលើ​ផ្លូវ​ប្រហែល​ ២​ គីឡូម៉ែត្រ​ពី​ទីតាំង​ចុះ​ចត​របស់​ខ្លួន​។​
​យន្ដហោះ​នេះ​ បាន​ផ្ទុក​ទម្ងន់​ច្រើន​ជាង​ ១៤​ តោន​ ក្នុង​នោះ​មាន​ប្រេងឥន្ធនៈ​ អង្ករ​ និង​ស្ករ​៕​ប្រភព​៖CNA​

Share

Image Not Found
Image

ព័ត៌មានទាក់ទង