loader

ប្រទេសស៊ុយអែតនឹងផ្តល់ជំនួយឥតសំណង ២៦ម៉ឺនដុល្លារដល់ក្រុមប្រឹក្សាអាជ្ញាកណ្តាល

ភ្នំពេញ៖ រដ្ឋាភិបាលប្រទេសស៊ុយអែតនឹងផ្តល់ជំនួយឥតសំណងសរុបចំនួន ២,៥ លានក្រូណា ស្មើប្រមាណ ២៦ ម៉ឺនដុល្លារអាមេរិក សម្រាប់ឧបត្ថម្ភដល់ដំណើរការការងាររបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលរយៈពេលពេញមួយឆ្នាំ ២០១៩​ នេះ។ នេះបើយោងតាមលិខិតអញ្ជើញស្តីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពី ការផ្តល់ជំនួយឥតសំណងសម្រាប់មួយឆ្នាំរបស់ស្ថានទូតស៊ុយអែត ដល់មូល និធិក្រុមប្រឹក្សាអាជ្ញាកណ្តាល។

ពិធីចុះចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ នឹងធ្វើឡើងនៅការិយាល័យក្រុមប្រឹក្សាអាជ្ញាកណ្តាល ស្ថិតនៅសង្កាត់បឹងកក់ ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៦ មីនា ស្អែកនេះ។

សម្រាប់ជំនួយឥតសំណងដល់ក្រុមប្រឹក្សាអាជ្ញាកណ្តាលនេះ គឺក្នុងគោលបំណងពង្រឹងប្រសិទ្ធភាព​ និងភាពងាយស្រួយក្នុងការផ្តល់សេវាដោះស្រាយវិវាទការងារដែលភាគីពាក់ព័ន្ធមានការជឿជាក់។ ជាងនេះទៀត ដើម្បីបង្កើនសមត្ថភាពភាគីពាក់ព័ន្ធក្នុងវិស័យទំនាក់ទំនងវិជ្ជាជីវៈ ចូលរួមទប់ស្កាត់វិវាទ និងដោះស្រាយបញ្ហារបស់ពួកគេ និងកិច្ចសន្ទនាសង្គមប្រកបដោយប្រសិទ្ធ ភាព។

ពង្រឹងសុចរិតភាព និងនិរន្តភាពរបស់ស្ថាប័ន ក្រុមប្រឹក្សាអាជ្ញាកណ្តាល មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលនិងសេវាកម្មផ្សេងៗ។

សូមបញ្ជាក់ថា ក្រុមប្រឹក្សាអាជ្ញាកណ្តាលគឺជាស្ថាប័នជាតិឯករាជ្យមួយដែលមានអំណាចដោះស្រាយវិវាទការងាររួមនៅកម្ពុជា។ ក្រុមប្រឹក្សាអាជ្ញាកណ្តាលទទួលការគាំទ្រផ្នែកច្បាប់ បច្ចេកទេស និងហិរញ្ញវត្ថុពីមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលដែលជា អង្គការមិនមែនរដ្ឋាភិបាល ចុះបញ្ជីនៅក្រសួងមហាផ្ទៃ។ ព្រមជាមួយគ្នានេះ ក្រុមប្រឹក្សាអាជ្ញាកណ្តាលក៏បានទទួលបានការគាំទ្រផ្នែកគ្រប់គ្រងសំណុំរឿងពីលេខាធិការដ្ឋានក្រុមប្រឹក្សាអាជ្ញាកណ្តាលផងដែរ។

ចាប់កំណើតតាំងពី ២០០១ ក្រុមប្រឹក្សាអាជ្ញាកណ្តាលនេះ បានដោះស្រាយវិវាទការងារជូនកម្មករ និងយោជកបានចំនួន ២៦៥០ ករណីហើយគិតត្រឹមឆ្នាំ ២០១៦នេះ។ សំណុំរឿងវិវាទទាំង២,៦៥០ករណីនេះ បានដោះស្រាយដែលជាមួយកម្មករនិយោជិតជាង ១ លាននាក់ ហើយទទួលបានអត្រាជោគជ័យចំនួន ៧៥% តាមរយៈការផ្សះផ្សា និងមជ្ឈត្តកម្មដែលចំណាយពេលជាមធ្យម ១៧ថ្ងៃ។

ជាលទ្ធផល ក្នុងឆ្នាំ ២០១៧ នាយកដ្ឋានវិវាទការងារបានដោះស្រាយវិវាទបុគ្គលចំនួន ៤៧៦ករណី សះជា ២២៨ករណី មិនសះជាចំនួន ១៩១ករណី និងមោឃៈចំនួន ៥៧ករណី។ ចំណែកការដោះស្រាយវិវាទការងាររួមចំនួន ១២៧ករណី សះជា ៥៦ករណី និងមិនសះជាចំនួន ៧០ករណី និងមោឃៈចំនួន ១ ករណី៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

សហភាពអឺរ៉ុបប្រារព្ធទិវាអន្តរជាតិប្រឆាំងការរើសអើងអ្នកស្រលាញ់ភេទដូចគ្នា

ថ្ងៃនេះគឺជាទិវាអន្តរជាតិប្រឆាំងការរើសអើងអ្នកស[...]

ក្រុមយុវជនអេកូយុវទូតគ្រោងរៀបចំកម្មវិធី«ដំណើរផ្សងព្រេងរបស់មេគង្គយុវទូត»

ភ្នំពេញ៖ បើគ្មានអ្វីប្រែប្រួលនោះទេ គឺនៅថ្ងៃទី[...]

មន្ត្រីពាណិជ្ជកម្មចុះរុះរើស្លាកយីហោហាងចិនប្រើប្រាស់អក្ខរាវិរុទ្ធខ្មែរមិនត្រឹមត្រូវ

(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រស[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត