ស៊ីមបាវេ៖ប្រជាជន ស៊ីមបាវេ ដែលស្ថិតនៅក្រោមការដឹកនាំរបស់ជនផ្ដាច់ការ រ៉ូបឺត មូហ្គាបេ បានសម្ដែងការកោតសរសើរប្រជាជន ហ្គាំបៀ ដែលបានបង្ហាញឆន្ទៈតាមរយៈការបោះឆ្នោតទម្លាក់មេដឹកនាំម្នាក់ដែលគេហៅថា ជនផ្ដាច់ការចេញពីអំណាច។
ការបង្ហាញរបស់ប្រជាជន ស៊ីមបាវេ ធ្វើឡើងបន្ទាប់ពីជនផ្ដាច់ការ យ៉ាយ៉ា ចាមេស នៃប្រទេស ហ្គាំបៀ ត្រូវបានកងទ័ពសភាពអាហ្វ្រិកបណ្ដេញចេញពីអំណាចកាលពីថ្ងៃទី២១ មករា ក្រោយពីបានឡោមព័ទ្ធវិមានប្រធានាធិបតី ដែលលោកចាមេស បានស្ថិតនៅទីនោះរយៈពេលជាច្រើនម៉ោង។ លោក ចាមេស ត្រូវបានប្រជាជនបោះឆ្នោតទម្លាក់លោកចេញពីតំណែងប្រធានាធិបតីក្នុងការបោះឆ្នោតកាលពីថ្ងៃទី០១ ធ្នូ ឆ្នាំ២០១៦ ប៉ុន្ដែជនផ្ដាច់ការរូបនេះ មិនបានប្រគល់អំណាចឲ្យទៅបេក្ខជនឈ្នះឆ្នោតនោះទេ ហើយមិនតែប៉ុណ្ណោះលោកបង្កចលនាទ័ពក្រាញអំណាចទៀតផង តែជាអកុសលលោកត្រូវបានបង្ខំឲ្យនិរ ទេសខ្លួនទៅនៅក្រៅប្រទេស។
ដោយហេតុនេះ ប្រជាជន ស៊ីមបាវេ ដែលមានភូមិសាស្ដ្រនិងតំបន់នៅក្នុងទ្វីបអាហ្វ្រិកផងដែរនោះ បានចាត់ទុកប្រជាជន ហ្គាំបៀ ថា ចេះឈ្លៀតឱកាសប្រើប្រាស់សិទ្ធិអំណា ចរបស់ខ្លួនដើម្បីបណ្ដេញមេដឹក នាំម្នាក់ដែលរំលោភបំពានសិទ្ធិមនុស្សរយៈពេល ២២ឆ្នាំមកនេះ។
ប្រទេស ស៊ីមបាវេ បច្ចុប្បន្នស្ថិតនៅក្រោមការដឹកនាំដោយជនផ្ដាច់ការ រ៉ូបឺត មូហ្គាបេ រយៈពេលជិត ៤០ឆ្នាំមកហើយ។ ប្រទេសនេះត្រូវបានអង្គការសិទ្ធិមនុស្សអន្ដរជាតិជាច្រើនចាត់ទុកថា ជារដ្ឋមួយគ្រោះ ថ្នាក់បំផុតចំពោះក្រុមប្រឆាំងនិងអ្នកការពារសិទ្ធិមនុស្សនៅក្រោមការគ្រប់គ្រង់របស់លោក រ៉ូបឺត មូហ្គាបេ។ លោក រ៉ូបឺត មូហ្គាបេ បច្ចុប្បន្នមានអាយុ ៩៣ឆ្នាំ លោកនៅតែព្យាយាមបន្ដកាន់អំណាច ១អាណត្ដិទៀត ដែលលោកថា លោកចង់កាន់អំណាចរហូតលោកអាយុ១០០ឆ្នាំ៕ ប្រភព Freedom Newspaper