ក្រុងសេអ៊ូល ៖ ប្រជាជនកូរ៉េខាងត្បូងប្រមាណជិតមួយលាននាក់ បានចុះតាមដងផ្លូវនៃទីក្រុងសេអ៊ូល នៅថ្ងៃសៅរ៍ទី ១២ វិច្ឆិកានេះ ដើម្បីទាម ទារឱ្យលោកស្រី ប៉ាក់ គួនហេ(Park Geun-Hye)លាលែងពីតំណែងប្រធានាធិបតី ករណីរឿងអាស្រូវផ្ទាល់ខ្លួនរបស់លោកស្រី។ ការតវ៉ានេះ គឺរាប់ថាជាការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលធំបំផុតមួយដែលមិនធ្លាប់មាននាប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។
ជាការឆ្លើយតប រដ្ឋាភិបាលបានដាក់ពង្រាយកម្លាំងប៉ូលិសប្រមាណ ២៥០០០នាក់ ដើម្បីទប់ស្កាត់មហាបាតុកម្មនេះ ។
ក្នុងកិច្ចខិតខំប្រឹងប្រែងមួយដើម្បីបន្សាបកំហឹងសាធារណជន លោកស្រី ប៉ាក់ បានចេញការសុំទោសជាច្រើនលើកច្រើនសា និងបានរុះរើមន្ត្រីកំពូលរបស់ខ្លួន ព្រមទាំងបានព្រមព្រៀងលះបង់អំណាចនិតីប្រតិបត្តិមួយចំនួនរបស់លោកស្រីទៀតផង ប៉ុន្តែយ៉ាងណាពលរដ្ឋនៅតែបន្តតវ៉ាឱ្យលោកស្រីចុះចេញពីតំណែងដោយឥតឈប់ឈរ៕ប្រភព៖CNA