ប៉ូលិសសហព័ន្ធនៃប្រទេសអូស្ត្រាលីបានរឹបអូសអាវុធតាមដងផ្លូវបានជាង ៥ម៉ឺន ៧ពាន់ដើម ដែលជាលទ្ធផលនៃយុទ្ធនាការរយៈពេល ៣ខែនៃការរឹបអូសអាវុធខុសច្បាប់ ។
យុទ្ធនាការនេះ ធ្វើឡើងបន្ទាប់ពីរកឃើញអាវុធមួយចំនួនបានធ្លាក់ក្នុងដៃក្រុមភេរវករ។ប្រទេសអូស្ត្រាលីបានអនុម័តច្បាប់ កាន់អាវុធ ជាច្រើនទសវត្សមកហើយ ។
ការរឹតត្បិតអាវុធដ៏ធំនេះ បន្ទាប់ពីរដ្ឋាភិបាលអូស្ត្រាលីភ៏យខ្លាចអាចកើតមានការវាយប្រហារដូចនៅសាលារៀនមួយ នៅអាមេរិកកាលពីថ្មីៗនេះ ដែលសម្លាប់មនុស្សជាច្រើន។ ចំណែកប្រទេសអូស្ត្រាលីបានឆ្លងសោកនាដកម្មនេះម្ដងនៅឆ្នាំ១៩៩៦ ដែលសម្លាប់មនុស្ស ៣៥នាក់។
កាលពីសប្ដាហ៍មុន ប៉ូលិសអូស្ត្រាលីបានបញ្ឈប់ក្រុមភេរកម្មមួយដែលបានប៉ុនប៉ងយកគ្រាប់បែកចូលទៅវាយប្រហារលើយន្តហោះមួយដឹកនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល៕ប្រភពៈ CNA
Post Views: 248