loader

បើលោកកឹម សុខា ប្រព្រឹត្តបទល្មើសមុនច្បាប់ប្រកាសឱ្យប្រើ តើនឹងត្រូវមានទោសទេ?

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ ប្ដឹងលោក កឹម សុខា ពីបទសន្ទិដ្ឋិភាពជាមួយបរទេស ក្នុងអំឡុងឆ្នាំ ១៩៩៣ រហូតដល់ឆ្នាំ ២០០៧ តាមក្រមព្រហ្មទណ្ឌឆ្នាំ ២០១០ ។ លោក កឹម សុខា បង្ហាញចម្ងល់ថា ប្រសិនជាមានបទល្មើសមុនច្បាប់ប្រកាសឱ្យប្រើ តើច្បាប់នោះអាចអនុវត្តន៍បានដែរឬទេ ។  

តើបទល្មើសដែលប្រព្រឹត្តមុនច្បាប់ចូលជាធរមាន ច្បាប់នោះអាចប្រើបានចំពោះបទល្មើសនោះដែរឬទេ? ដើម្បីជ្រាបកាន់តែច្បាស់សូមស្ដាប់លោក សោម លាភ រាយការណ៍៖

នៅថ្ងៃទី១ នៃសវនាការរឿងក្ដីលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិរូបនេះអះអាងថា លោកបានសួរតុលាការថាការចោទប្រកាន់ថាលោកប្រព្រឹត្តបទល្មើសសន្ទិដ្ឋិភាពជាមួយបរទេសចន្លោះពីឆ្នាំ ១៩៩៣ រហូតដល់ឆ្នាំ ២០០៧ តើច្បាប់ព្រហ្មទណ្ឌកម្ពុជាដែលចូលជាធរមាននៅឆ្នាំ ២០១០ អាចយកមកអនុវត្តន៍ធាក់ថយក្រោយបានដែរឬទេ ។ នេះបើតាមVOA។

វិទ្យុស្ត្រីមិនទាន់អាចសុំការអធិប្បាយពាក់ព័ន្ធនឹងករណីនេះនៅឡើយនោះទេ ពីអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោកជិន ម៉ាលីនឡើយដោយហេតុថាលោកចុចបិទទូរស័ព្ទ ដោយឡែក លោក គឹម សន្តិភាពក៏មិនបានអត្ថាធិប្បាយដែរ ដោយលោកឆ្លើយតបថាស្ដាប់មិនបានច្បាស់រអាករអួលក្នុងការសន្ទនា ។

បើតាមក្រមព្រហ្មទណ្ឌកម្ពុជា ដែលមានជាធរមានអនុវត្តន៍សព្វថ្ងៃ មាត្រា ១០ បានចែងថា បទប្បញ្ញត្តិថ្មីដែលចែងអំពីទោសដែលស្រាលជាងត្រូវអនុវត្តន៍ភ្លាម ។ ប៉ុន្តែការផ្ដន្ទាទោសដែលចូលជាស្ថាពរហើយនោះ ត្រូវអនុវត្តន៍ទោះបីទោសដែលប្រកាសនោះធ្ងន់ធ្ងរយ៉ាងណាក៏ដោយ ។

បញ្ញត្តិថ្មីដែលចែងអំពីទោសដែលធ្ងន់ជាង នឹងត្រូវអនុវត្តតែទៅលើអំពើដែលបានប្រព្រឹត្តក្រោយការចូលជាធរមាននៃបទប្បញ្ញត្តិនោះ ។

លោក ផូវ សំភី មន្ត្រីជាន់ខ្ពស់នៃក្រសួងយុត្តិធម៌ ធ្លាប់ពន្យល់ថា ច្បាប់ព្រហ្មទណ្ឌដែលមានជាធរមានសព្វថ្ងៃនេះ ប្រើសម្រាប់តែបទល្មើសដែលកើតក្រោយតែប៉ុណ្ណោះ គ្មានអានុភាពប្រតិសកម្មឡើយ ។

លោកបន្ថែមថាគោលការណ៍នេះ ជាការការពារសិទ្ធិមនុស្ស និងការពារកុំឱ្យអ្នកនយោបាយសងសឹកគ្នា តាមទ្រឹស្ដីទឹកឡើងត្រីស៊ីស្រម៉ោច ទឹកហោចស្រម៉ោចស៊ីត្រី ដោយយកច្បាប់ជាមធ្យោបាយ ។

សូមបញ្ជាក់ថាលោក កឹម សុខា ត្រូវបានអាជ្ញារចូលចាប់ខ្លួននៅពាក់កណ្ដាលយប់ ដោយការចោទប្រកាន់ថាប្រព្រឹត្តបទល្មើសជាក់ស្ដែង ដោយផ្អែកលើវិដេអូដែលគាត់ថ្លែងកាលពីឆ្នាំ ២០១៣ ថ្លែងនៅប្រទេសអូស្រ្តាលី ។

លោកត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់លោកថាប្រព្រឹត្តបទល្មើសសន្ទិដ្ឋិភាពជាមួយបរទេសចន្លោះពីឆ្នាំ១៩៩៣ រហូតដល់ពេលដែលលោកត្រូវបានអាជ្ញាធរចាប់ខ្លួន ។

យ៉ាងណាសំណុំរឿងក្ដីលោក កឹម សុខា ត្រូវបាន និងកំពុងចាប់ផ្ដើមបើកសវនាការ ។ បើតាមប្រធានសាលាដំបូងរាជធានីភ្នំពេញ អះអាងថារឿងក្ដីលោក កឹម សុខា អាចនឹងប្រើពេលប្រមាណ ៣ ខែ ។ បន្ទាប់ពីដំណើរការជំនុំជម្រះក្ដីអស់រយៈពេលមួយថ្ងៃ លោកកឹម សុខា អះអាងថាលោកបដិសេធថាលោកមិនបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់ទេ ។ មេធាវីតំណាងរាជរដ្ឋាភិបាលអះអាងថា មានភស្តុតាងបន្ថែមទៀតដែលអាចបញ្ជាក់បានថា លោកកឹម សុខា ឃុបឃិតជាមួយរដ្ឋបរទេសចំនួន ៩ ៕ 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

សង្ខេបព័ត៌មានសំខាន់ៗប្រចាំសប្ដាហ៍កម្មវិធីធ្លុងអំបោះ

យោងតាមការចុះផ្សាយរបស់គេហទំព័រVODថ្ងៃទី២០កុម្ភ[...]

រោងចក្រកាត់ដេរមួយចំនួនដំណើរចង្វាក់ផលិតកម្មឡើងវិញ

រោងចក្រកាត់ដេរមួយចំនួនដំណើរចង្វាក់ផលិតកម្មឡើងវិញ

ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២០

យោងតាមការចុះផ្សាយរបស់គេហទំព័រវិទ្យុអាស៊ីសេរី [...]

រោងចក្រមួយចំនួននឹងត្រូវបិទទ្វារនៅដើមខែមីនា

រោងចក្រមួយចំនួននឹងត្រូវបិទទ្វារនៅដើមខែមីនា

ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២០

ថ្នាក់ដឹកនាំ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត