យោងតាមបណ្តាញផ្សាយ BBC បានឲ្យដឹងថា ក្រុមអ្នកពន្លត់អគ្គីភ័យនៅប្រទេសន័រវេ បានជួយសង្គ្រោះបុរសម្នាក់ចេញពីបង្គន់អនាម័យសាធារណៈ បន្ទាប់ពីបុរសរូបនោះបានចូលក្នុងបង្គន់ដើម្បីរើសយកទូរស័ព្ទមិត្តភ័ក្ររបស់គាត់ ហើយបរុសរូបនោះក៏ជាប់ខ្លួននៅក្នុងធុងស្តុកកាកសំណល់បង្គន់នោះតែម្តង។
បុរសដែលជាប់ក្នុងបង្គន់នោះមានឈ្មោះថា Berntsen Larsen។ លោកបាននិយាយថា លោកស្ម័គ្រចិត្តចូលទៅក្នុងធុងបង្គន់ដោយខ្លួនឯង ព្រោះលោកមើលឃើញថា ក្នុងធុងបង្គន់នោះគ្មានកាក់សំណល់លាមកអ្វី និងម្យ៉ាងលោកមានកម្ពស់ខ្ពស់អាចចូលយកបាន។
បុរសវ័យ ២០ ឆ្នាំរូបនេះ បានចំនាយពេលពេញ ១ ម៉ោងជាប់នៅក្នុងធុងដ៏តូចនោះ។
ដើម្បីដោះស្រាយយបញ្ហាកាន់តែអាក្រក់នេះ ក្រុមពន្លត់អគ្គីភ័យបានសម្រេចវាយកំទេចបង្គន់នោះ។
លោក Berntsen បានរងរបួសដៃម្ខាង ហើយគាត់ជឿថាគាត់ត្រូវរបួសជាច្រើនកន្លែង។ គាត់ត្រូវបានបញ្ជូនសម្រាក់ព្យាបាលនៅមន្ទីរពេទ្យ antibiotics។ ចំណែកឯទូរស័ព្ទនោះក៏មិនអាចយកមកវិញបានផងដែរ។
ប្រភព BBC