ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍រំពឹងថា ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុកនេះ នឹងមានពលរដ្ឋ ចូលរួមទស្សនាយ៉ាងតិច ២ លាននាក់មកចូលទស្សនាពិធីបុណ្យប្រពៃណីជាតិនេះ។

លោករដ្ឋមន្ត្រី ថោង ខុន បានអះអាងដូចនេះ ប្រាប់ទៅអ្នកសារព័ត៌មាន ខណៈពិធីបុណ្យអុំទូកចាប់ផ្ដើម នៅថ្ងៃដំបូង នៅថ្ងៃ ទី១៣ វិច្ឆិកានេះ។
លោករដ្ឋមន្ត្រីបញ្ជាក់ថា ចំណែកភ្ញៀវអន្តរជាតិជាង ៧ ពាន់នាក់ក៏មកទស្សនាពិធីនេះដែរ ។
ទោះយ៉ាងណា លោករដ្ឋមន្ត្រីក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមរៀបចំបញ្ហាសន្តិសុខសុវត្ថិភាព បញ្ហាអនាម័យបរិស្ថាន ការរុះរាយរាក់ទាក់ ទទួលភ្ញៀវទេសចរឲ្យបានល្អប្រសើរ ទើបធ្វើឲ្យព្រះរាជពិធីបុណ្យប្រពៃណីជាតិខ្មែរដ៏ធំមួយនេះ ប្រព្រឹត្តទៅដោយសុវត្ថិភាព និង មានការសាមគ្គីគ្នា។
ជាមួយគ្នានេះដែរ ក្រសួងមហាផ្ទៃបានដាក់ពង្រាយកងសន្តិសុខ ប៉ូលិស និងកងរាជអាវុធ សម្រាប់ការ ពារសុវត្ថិភាព ពលរដ្ឋមកទស្សនាពិធី បុណ្យ ចំនួន ជាង ១ ម៉ឺននាក់ ដោយដាក់ពង្រាយគ្រប់ច្រកចេញចូលនៅរាជធានីផភ្នំពេញ៕