loader

បុគ្គលិក​បួន​នាក់​របស់​ក្រសួង​អប់រំ​ ត្រូវ​បាន​ដោះ​លែង​ពី​កណ្ដាប់ដៃ​នៃ​ពួក​តា​លី​បង់​

cover-Kabul
​ក្រុង​កា​ប៊ុល​ (BNA)៖​ បុគ្គលិក​បួន​នាក់​នៃ​ក្រសួង​អប់រំ​ត្រូវ​បាន​ដោះ​លែង​ពី​កណ្ដាប់ដៃ​នៃ​ពួក​សកម្មប្រយុទ្ធ​តា​លី​បង់​នៅ​ខេត្ត​ Faryab​ ភាគ​ខាងជើងប្រទេសអាហ្វហ្កានីស្ថាន ​កាលពី​ម្សិលមិញ​។​ នេះ​បើ​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​ Bakhtar​ News​ Agency​ នៅ​ថ្ងៃ​ទី​២៣​ កុម្ភៈ​ ម្សិលមិញ​។​

មន្ត្រី​ទទួល​បន្ទុក​ខាង​ការិយាល័យ​កាសែត​ក្នុង​ខេត្ត​ Faryab​ បាន​ប្រាប់​ BNA​ ថា​ បុគ្គលិក​បួន​នាក់​ របស់​ក្រសួង​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​មួយ​នៅ​ក្នុង​ទីក្រុង​ Maimana​ រដ្ឋធានី​នៃ​ខេត្ត​ Faryab​ ដែល​ត្រូវ​បាន​ចាប់ខ្លួន​ដោយ​ពួក​សកម្មប្រយុទ្ធ​តា​លី​បង់​ ខណៈ​ពេល​ដែល​ពួក​គេ​បាន​វិល​ត្រឡប់​មក​ពី​ទីនោះ​នៅ​ក្នុង​តំបន់​ Gulzad​ Kotal​ នៅ​ខេត្ត​ 4​ Jadi​ កាលពី​ថ្ងៃ​ទី​២៥​ ខែធ្នូ​ ២០១៥​។​

បុគ្គលិក​ត្រូវ​បាន​គេ​ដោះ​លែង​ដោយសារ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​លោក​អភិបាលខេត្ដ​ និង​កិច្ច​សហប្រតិបត្តិការ​នៃ​កុលសម្ព័ន្ធ​ចំណាស់​ជាងគេ​ និង​គាំទ្រ​ដោយ​ក្រុមប្រឹក្សា​ការ​អប់រំ​ការ​ ដោយ​គ្មាន​កិច្ចព្រមព្រៀង​៕

ប្រែ​សម្រួល​៖​ មឿ​ន​ ឌី​ណា​ /​ ប្រភព​៖​ Bakhtar​ News​ Agency​

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ឥណ្ឌាបរាជ័យបេសកកម្មឡើងឋានព្រះចន្ទព្រោះកំហុសបច្ចេកទេស

សម្រាប់ខួបទី៥០ឆ្នាំនៃមនុស្សជាតិបានជាន់ដីភពព្រ[...]

Rodrigo Duterte ថាUN បំផ្លើសអំពីចំនួនមនុស្សស្លាប់ក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោក

គណៈកម្មការសិទ្ធិមនុស្សអង្គការសហប្រជាជាតិបោះឆ្[...]

ថៃ៖នាយករដ្ឋមន្ត្រីប្រាយុទ្ធចេញបញ្ជាឱ្យបិទបញ្ចប់ការគ្រប់គ្រងបែបយោធានិយម

មុនពេលរដ្ឋាភិបាលស៊ីវិល ​ ត្រូវស្បថចូលកាន់តំណែ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត