loader

បាតុភូត​ចន្ទ​គ្រាស​ពិសេស​និង​កម្រ​មួយ​ មិន​ធ្លាប់​មាន​ក្នុង​រយៈពេល​៣៣​ឆ្នាំ​ នឹង​លេចឡើង​ក្នុង​ខែ​នេះ​ចំ​ពេល​ព្រះ​ចន្ទ​ភ្លឺ​ និង​ធំ​ជាង​ថ្ងៃ​ធម្មតា​

នៅ​រាត្រី​ថ្ងៃ​ទី​២៧​ ខែកញ្ញា​ ឆ្នាំ​២០១៥​ ខាង​មុខ​នេះ​ នឹង​មាន​ឧបទ្ទវហេតុ​ដ៏​កម្រ​មួយ​កើតឡើង​ដំណាលគ្នា​ គឺ​ចន្ទ​គ្រាស​ ចំ​ពេល​ដែល​ព្រះ​ចន្ទ​ភ្លឺ​ជាង​ថ្ងៃ​ធម្មតា​ និង​មាន​ទំហំ​ធំ​ជាង​ថ្ងៃ​ធម្មតា​ដល់​ទៅ​១៤​ភាគរយ​ ។​
150903-dara-translate-01
​តាម​ការ​ផ្សាយ​របស់​ ABC​ News​ នៅ​ថ្ងៃ​ទី​១​ ខែកញ្ញា​ ឆ្នាំ​២០១៥​ នេះ​ឲ្យ​ដឹង​ថា​ ឧបទ្ទវហេតុ​ដ៏​កម្រ​នេះ​នឹង​កើត​ឡើងជា​លើក​ដំបូង​ ក្រោយ​ពី​វា​បាន​កើតឡើង​កាលពី​ឆ្នាំ​១៩៨២​ម្ដង​រួច​មក​ហើយ​ ។​

​ព្រះ​ចន្ទ​ដ៏​ធំ​មួយ​នឹង​លេច​រូបរាង​ឡើង​នៅ​ថ្ងៃ​ពេញ​បូរ​មី​ គឺ​ពេល​ដែល​វា​ដើរ​ចូល​ទៅ​ជិត​បំផុត​នឹង​គន្លង​ផែនដី​រាង​ពងក្រពើ​ បន្ទាប់​មក​នឹង​កើត​មាន​ចន្ទ​គ្រាស​ នៅ​ពេល​ព្រះ​ចន្ទ​បាន​ដើរ​ចូល​ទៅ​ក្នុង​ស្រមោល​ផែនដី​ ហើយ​វា​បាន​ប្រែជា​ពណ៌​ឈាមក្រហម​ ។​

ចន្ទ​គ្រាស​នេះ​នឹង​ចាប់ផ្ដើម​បន្តិច​ម្ដងៗ​ចាប់ពី​ម៉ោង​៩​ និង​៧​នាទី​យប់​ រហូត​ដល់​ម៉ោង​១១​ និង​១១​នាទី​យប់​រា​ហ៊ូ​នឹង​លេប​ព្រះ​ចន្ទ​បាត់​តែ​ម្ដង​ ។​ អ្នក​រស់នៅ​អា​មេ​រិ​ក​ អឺរ៉ុប​ និង​មជ្ឈិមបូព៌ា​ នឹង​អាច​មើលឃើញ​ចន្ទ​គ្រាស​ដ៏​កម្រ​នេះ​ ។​

សង្ឃឹមថា​ លោក​អ្នក​នឹង​មិន​ធ្វើ​ឲ្យ​ឱកាស​ដ៏​កម្រ​នេះ​កន្លង​ផុត​ទៅ​នោះ​ទេ​ ។​ សូម​ជម្រាប​ថា​ ចន្ទ​គ្រាស​ចំ​ថ្ងៃ​ព្រះ​ចន្ទ​ភ្លឺ​ និង​ធំ​ជាង​ថ្ងៃ​ធម្មតា​បែប​នេះ​ នឹង​កើតឡើង​ម្ដងទៀត​នៅ​ឆ្នាំ​២០៣៣​ ខាង​មុខ​ ៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

អាមេរិកបន្តបង្គាប់អោយ ពលរដ្ឋ និងបុគ្គលិកទូតរបស់ខ្លួនចាកចេញពីភូមាជាបន្ទាន់

ក្រសួងការបទេសសហរដ្ឋអាមេរិក បានចេញបង្គាប់ទៅកាន[...]

ស្រ្តីជើងខ្លាំងតៃវ៉ាន់ និងបុរសខ្លាំងហ្វីលីពីន មានឧត្តមគតិខុសគ្នាក្នុងការការពារជាតិ ទប់ទល់​ និងចិន

មួយរយៈចុងក្រោយនេះ គេកាន់តែឃើញពីសកម្មភាពវាតទីន[...]

ប្រធានាធិបតីហ្វីលីពីនយល់ព្រមបញ្ជូនទ័ពទៅប្រឈមនឹងកងទ័ពចិនតែព្រមានថា បើសង្រ្គាមផ្ទុះឡើងគឺ មាន​តែ​ចាញ់​ចិនប៉ុណ្ណោះ

នៅក្នុងការថ្លែងសារទៅកាន់ពលរដ្ឋរបស់ខ្លួន ដែលមើ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x