en     km
en     km

បាតុករថៃប្រកាសវិលមកជួបជុំគ្នាវិញនៅឆ្នាំក្រោយ សន្យាបន្តទម្លាក់ លោកប្រាយុទ្ធពីតំណែង

Share

បាតុករបានប្រកាសថា នឹងផ្អាកធ្វើការតវ៉ាមួយរយៈពេល តែសន្យាថានឹងត្រឡប់មកកាន់វិមានប្រជាធិបតេយ្យវិញនៅឆ្នាំក្រោយនេះ ហើយត្រូវតែបន្តទម្លាក់ លោក​ប្រាយុទ្ធពីតំណែង។

ការប្រកាសរបស់លោក Arnon Nampa​ជាមេបាតុករនិងជាមេធាវីសិទ្ធិមនុស្ស  បានធ្វើឡើង នៅក្នុងសនិ្នសីទសារព័ត៌មាន ហើយត្រូវបានចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៥ធ្នូនេះ។

បាតុកម្មបានកើតឡើងនៅទីក្រុងបាងកក មានរយៈពេលជិត៥ខែមកហើយ ។ ចលនានេះ ជាផ្នែកនៃក្រុមនិស្សិត និងយុវជន វ័យក្មេង  បានធ្វើឡើង​ដោយសំដៅ ទាម​ទារអោយអតីតឧត្តមសេនីយ៍ និងជាមេរដ្ឋប្រហារ លោកបា្រយុទ្ធចុះចេញពីតំណែងនាយករដ្ឋមន្ត្រី និងកាត់បន្ថយអំណាចរបស់ព្រះមហាក្សត្រ។

លោក Arnon Nampaបានបន្តថា សម្រាប់ឆ្នាំ២០២០នេះ ជិតផុតហើយ ដោយនាំអោយយើងសម្រាកមួយរយៈដើម្បីសាទរឆ្នាំថ្មី។ សម្រាប់ឆ្នាំក្រោយ យើងនឹងវិលមកជួបគ្នាវិញហើយ ត្រូវតែធ្វើអោយខ្លាំង មានការប្រមូលផ្ដុំកាន់តែខ្លាំងនិងច្រើនជាងមុន។ លោក  Arnon Nampaបានប្រាប់ អ្នកសារព័ត៌មាន​នៅខាងមុខ ស្នងការ ប៉ូលិសក្រុងបាងកក គឺនៅចំពេល មេដឹកនាំបាតុករជាច្រើននាក់ត្រូវបាន កោះហៅមកចូលខ្លួនករណីចោទពីបទប្រមាថអង្គព្រះមហាក្សត្រ។

តាមមេធាវីរូបនេះ បាតុករ មិនអាចទទួលស្គាល់លោកប្រាយុទ្ធជានាយករដ្ឋមន្ត្រីបានឡើយ ព្រោះតែលោក​ប្រាយុទ្ធបានឡើងមកកាន់តំណែងនេះ​ជាថ្មីទៀត ដោយសារលទ្ធផលចេញពីរដ្ឋប្រហារឆ្នាំ២០១៤។ ពួកបាតុករ ទាមទារអោយ រៀបរៀងរដ្ឋធម្មនុញ្ញឡើងវិញ ហើយ​ដកសិទ្ធិព្រះមហាក្សត្រ​ពាក់ព័ន្ធនឹងពួកយោធា។

អ្នកនាំពាក្យ រដ្ឋាភិបាល Anucha Burapachaisri បាននិយាយថា ទោះ ជាមានព្រឹត្តិការណ៍ ការប្រមូលផ្ដុំ នៅក្រោយនេះ ក្ដី តែសុំមានរបៀបរៀបរយ និងដោយសន្តិវិធី។ លោកបង្ហើបថា រដ្ឋាភិបាល និងរដ្ឋសភា កំពុងស្វែងរក ដំណោះស្រាយ មួយក្នុងការឆ្លើយតបនឹង ការទាមទាររបស់រដ្ឋាភិបាល៕

Share

Image
Image
Image