ភ្នំពេញ៖ ស្រី្តមួយរូប ដែលចាប់យកអាជីពជាអ្នកសារព័ត៌មានតាំងពីឆ្នាំ១៩៧៩ ហើយមកទល់ពេលនេះ កំពុងបំពេញការងារនៅស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៌។ ថ្មីៗនេះ អ្នកកាសែតស្រីជើងចាស់រូបនេះ បានទទួលពានរង្វាន់លេខមួយពីអង្គការមូលនិធិបង្ការរបួសអាស៊ី លើផ្នែកសរសេរអត្ដបទ ក្នុងការជំរុញអោយមានការពាក់មួកសុវត្ថិភាព។
ក្នុងអាជីពជាអ្នកកាសែតស្រី អ្នកស្រីបានលើកឡើងថា ភាពជោគជ័យរបស់អ្នកស្រី គឺ កើតចេញពីការអនុវត្ត និងការរិះគន់ពីអ្នកដទៃ។ អ្នកស្រីបន្ថែមថា បើស្ដ្រី ចង់អោយខ្លួនជោគជ័យក្នុងអាជីពការងារជាអ្នកសារព័ត៌មាន ទាល់តែក្លាហានចាក់សោរខ្នោះជើងខ្លួនឯងចេញ ហើយដើរឱ្យបានឆ្ងាយ។
តើកត្តាអ្វីខ្លះនាំអោយអ្នកស្រីហៅខ្លួនឯងថាជាស្ត្រីជោគជ័យ ដោយសារដោះខ្នោះជើងខ្លួនឯង?
ដើម្បីជ្រាបច្បាស់សូមស្ដាប់បទសម្ភាសន៍រវាងកញ្ញា ជុំ ជោគជាតា ជាមួយអ្នកស្រី អ៊ុក សាវបូរី ដូចតទៅ៖

