ភ្នំពេញ៖ នៅសល់តែ ប៉ុន្មានថ្ងៃទៀត ប៉ុណ្ណោះ ការចុះឈ្មោះបោះឆ្នោត នឹងចាប់ផ្ដើមហើយ។ ប៉ុន្តែអ្វីដែលសំខាន់គឺត្រូវ យល់ជាមុនថា លក្ខខណ្ឌអ្វីខ្លះនាំឱ្យទទួលបានការចុះឈ្មោះបោះឆ្នោត គេត្រូវសិក្សា និងមើលច្បាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ត្រង់ ជំពូកទី៣ មាត្រា ១២ ។
បើបានអាននិងស្វែងយល់ បន្ថែមទៀត គឺអាចដឹងថា អ្នកបានគោរព លក្ខខណ្ឌអ្វីខ្លះ ទើប អ្នកត្រូវបានចាត់ទុកថាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ទើបអាចឈ្មោះចុះបោះឆ្នោត បានហើយ ជនណាខ្លះមិនត្រូវបានអនុញ្ញតចុះឈ្មោះបោះឆ្នោត។ តាមការសិក្សាគឺមាន៣ចំនុចសំខាន់ៗ។
បើយោងតាម មាត្រា១២នៃច្បាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ បានចែងថា៖
-ដើម្បីបោះឆ្នោត ប្រជាពលរដ្ឋ ត្រូវ មានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត និងមានអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ។
-ដើម្បី មានឈ្មោះក្នុងបញ្ជីឈ្មោះបោះបោះឆ្នោត ប្រជាពលរដ្ឋត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖
-មានសញ្ជាតិខ្មែរ
-មានអាយុ១៨ឆ្នាំ ឡើងទៅ គិតដល់ថ្ងៃបោះឆ្នោត និងមានលំនៅឋាន ឬទីសំណាក់ក្នុងឃុំ សង្កាត់ដែលសម័យខ្លួនត្រូវបោះឆ្នោត។
ទាក់ទិនជនបរទេសវិញ ដែលគាត់ស្នាក់នៅ ឬរស់នៅក្នុងប្រទេសកម្ពុជា ថាតើ ជននោះ ត្រូវមានលក្ខខណ្ឌអ្វីខ្លះ ទៀត ដូចពលរដ្ឋខ្មែរឬទេ ។
សូមស្ដាប់បទសម្ភាសន៍រវាង កញ្ញា ច្រឹក ស្រីអូន និងលោក គល់ បញ្ញា នាយកប្រតិបត្តិអង្គកាឃ្លាំមើលការបោះឆ្នោត Comfrel ដូចតទៅ៖