ភ្នំពេញ៖ កាលពីសប្ដាហ៍មុន នាងកញ្ញា លោក លោកស្រី បានជ្រាបរួចមកហើយបទសម្ភាសន៍ភាគមួយទាក់ទងមូលហេតុ ដែលនាំឲ្យរាជបល្ល័ង្ក របស់ព្រះស្រីសុគន្ធបទ ត្រូវបានស្ដេច កន រំលាយ។
តាមការពន្យល់របស់អ្នកប្រវត្តិសាស្ត្រ គឺដោយសារ ការតែងតាំងនាយ កន ជាឧបរាជនាំឲ្យមានការច្រណែននិន្ទា ពីមន្ដ្រីចាស់ៗនៃរាជវាំង។ ទី២ សុបិនដែលព្រះ ស្រីសុគន្ធបទ បានសុបិនឃើញនោះបាន ក្លាយជាជំនឿមួយធ្វើ ឲ្យហោរាសាស្ត្ររាជវាំង ឆ្លៀត ប្រើប្រាស់តួនាទីរបស់ខ្លួនផ្ចាញ់ផ្ចាលស្ដេច កន ជាដើម។ ចុងក្រោយដោយសារការមិនស្ដាប់ហេតុផលនាំឱ្យបង្កើតគំនុំសងសឹករហូតសេ្តច កន ធ្វើគត់ព្រះបាទស្រីសុគន្ធបទបានសម្រេច។
បន្ទាប់មកព្រះអនុជ ព្រះស្រីសុគន្ធបទ គឺព្រះបាទច័ន្ទរាជា ដែលបានទៅរស់នៅជាមួយស្ដេចសៀម បានចេញព្រះភ័ក្ត្រ មកវាយដណ្ដើមរាជ្យពីស្ដេច កន បានដោយជោគជ័យមកវិញ។ ស្ដេចកន ត្រូវបានអ្នកប្រវតិ្តសាស្ត្រចាត់ទុក ជាសេ្ដចជ្រែករាជ្យឬប្លន់អំណាច។ តើកត្តាអ្វីខ្លះដែលធ្វើឲ្យស្ដេច កន ចាញ់ព្រះបាទច័ន្ទរាជា?
តាមការពន្យល់របស់ លោកសាស្ដ្រាចារ្យប្រវត្តិសាស្ត្រ សំបូរ មាណ្ណារ៉ា ថាកត្តាដែលធ្វើឲ្យសេ្តច កន ចាញ់សង្គ្រាម គឺទី១ កត្តាប្រជាពលរដ្ឋលែងគាំទ្រនិង ទី២ ដោយសារស្ដេច កន ធ្វើគត់ព្រះបាទស្រីសុគន្ធបទ ដែលធ្វើឲ្យប៉ះពាល់ដល់ ទសពិតរាជធម៍ នៃព្រះមហាក្សត្រ និងមានកត្តាផ្សេងៗមួយចំនួន។
ដើម្បីជ្រាប សូមស្ដាប់បទសម្ភាសន៍ រវាង កញ្ញា ច្រឹក ស្រីអូន និងលោកសាស្ដ្រាចារ្យ សំបូរ មាណ្ណារ៉ា ដូចតទៅ៖