ភ្នំពេញ៖ បន្ទាប់ពីរដ្ឋសភាបានបោះឆ្នោតដកតំណែងជាអនុប្រធានទី១ របស់លោក កឹម សុខា ក្នុង សំឡេង ៦៨ លើ ៦៨ ដែលសុទ្ធតែជាសំឡេងរបស់តំណាងរាស្ដ្រគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥ រួចមក អ្នកសារព័ត៌មានវិទ្យុស្ដ្រីនៃ WMC បាន ធ្វើកិច្ចសម្ភាសន៍មួយ ជាមួយសាស្ត្រាចារ្យវិទ្យាសាស្ដ្រនយោបាយ លោក សូ ចន្ថា ជុំវិញនីតិវិធី នៃការដកតំណែង លោក កឹម សុខា ពីអនុប្រធានរដ្ឋសភានេះ។ ថាតើនីតិវិធីដែលរដ្ឋសភា សម្រេចដកតំណែងលោក កឹម សុខា នេះ ធ្វើស្របតាមរដ្ឋធម្មនុញ្ញដែរឬទេ ហើយ ការសម្រេចដកតំណែងរបស់លោក កឹម សុខា ភ្លាមៗនេះ អាចជារឿងនយោបាយ របស់ គណបក្សប្រជាជនដែរទេ? ហើយតើការដកតំណែងលោក កឹម សុខា នេះធ្វើឱ្យនយោបាយ ឡើងកម្ដៅឬយ៉ាងណា?
ជាបន្ដសូមអញ្ជើញតាមដានកិច្ចសម្ភាសន៍រវាងកញ្ញា ជុំ ជោគជាតា និងសាស្ដ្រចារ្យ លោក សូ ចាន់ថា ជុំវិញរឿងនេះដូចតទៅ៖