ភ្នំពេញ៖ថ្ងៃទី១៣ ១៤ និង១៥ វិច្ឆិកា ពលរដ្ឋខ្មែរភាគច្រើននាំគ្នាចូលរួមកំសាន្ដនៅក្នុងព្រះរាជពិធីបុណ្យអុំទូក។ តែជារឿងចំលែកនោះគឺក្រុមយុវជនចលនាមាតាធម្មជាតិ ដែលសហការជាមួយនិងបណ្ដាញយុវជនកម្ពុជា ក្រុមអ្នកវិភាគវ័យក្មេងរួមទាំងយុវជន សិស្ស និស្សិត និងព្រះសង្ឃ សរុបជាង ៦០អង្គនាក់ បានចំណាយថវិការ និងពេលវេលារបស់ខ្លួន ចូលរួមក្នុងសកម្មភាពការពារបរិស្ថាន ដោយពួកគេបំបួសព្រៃកោងកាងខេត្តកោះកុង។
លោកសាន់ ម៉ាឡា សកម្មជនចលនាមាតាធម្មជាតិបានផ្ដល់ព័ត៌មានឱ្យវិទ្យុស្ដ្រីដឹងថា កម្មវិធីដែលក្រុមរបស់លោក បានរៀបចំឡើង គឺ ដើម្បីផ្សព្វផ្សាយ និងបញ្ជ្រៀបការយល់ដឹងរបស់ក្រុមនិស្សិត និងយុវជន ឱ្យស្គាល់ពីព្រៃ និងអត្ថប្រយោជន៍នៃព្រៃកោងកាង ក៏ដូចជាអភិរក្ស និងសង្គ្រោះធនធានខ្សាច់ ដែលកំពុងគំរាមកំហែងនៅខេត្តកោះកុង ។
ជុំវិញរឿងនេះ ជាបន្ដសូមអញ្ជើញស្ដាប់បទសម្ភាសន៍រវាងកញ្ញា ជុំ ជោគជាតា និង លោក សាន់ម៉ាឡា ដូចតទៅ ៖