loader

បទ​សម្ភាសន៍​៖​តើ​រាជបុត្រ​របស់​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧​ ខ្លាំងពូកែ​ដូច​ព្រះ​បិតា​ព្រះ​អង្គ​ដែរ​ឬទេ​?​

​ព្រះបាទ​ឥន្ទ្រ​វរ្ម័ន​ទី​២​ បាន​ឡើង​គ្រងរាជ្យ​បន្ទាប់​ពី​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧​ ជា​បិតា​ព្រះ​អង្គ​តែ​ប្រវត្តិសាស្ត្រ​មិន​បាន​បញ្ជាក់​ ថា​តើ​បុត្រ​អង្គ​ណាមួយ​បាន​ឡើង​សោយរាជ្យ​ស្នង​ពី​ព្រះ​បិតា​ ត្បិត​អី​ព្រះ​អង្គ​មាន​ព្រះរាជបុត្រ​ច្រើន​។​

angkor-1

គេ​គិត​ ថា​ ព្រះរាជា​អង្គ​នេះ​ប្រហែលជា​ព្រះរាជបុត្រ​របស់​ព្រះ​នាង​ឥន្ទ្រ​ទេវី​។​ព្រះបាទ​ឥន្ទ្រ​វរ្ម័ន​ទី​២​ ទ្រង់​បាន​ខិតខំ​គ្រប់គ្រង​ថែរក្សា​ព្រះរាជាណា ចក្រ ដ៏​ធំ​ ដែល​ជា​កេរ្តិ៍​តំណែល​របស់​ព្រះ​បិតា​ ព្រះ​អង្គ​។​ តាម​អ្នកប្រវត្តិសាស្ត្រ​  ព្រះបាទ​ឥន្ទ្រ​វរ្ម័ន​ទី​២​បាន​ឡើង​គ្រងរាជ្យ​ បន្ត​ពី​ព្រះ​បិតា​ព្រះ​អង្គ​ នៅ​ឆ្នាំ​១២១៨​ រហូត​ដល់​ ឆ្នាំ​ ១២៤៣​។​ ក្នុង​រជ្ជកាល​របស់​ព្រះ​អង្គ​ ផ្ទៃដី​កម្ពុជា​ មិន​បាន​រួញ​តូច​ឡើយ​។​

ព្រះ​អង្គ​ត្រូវ​បាន​ព្រះ​បិតា​ឱ្យទៅ​សោយរាជ្យ​ នៅ​ ប្រទេស​ចម្ប៉ា​ ខណៈ​ប្រទេស​នេះ​ ស្ថិត​នៅ​ក្រោម​ ការ​គ្រប់គ្រង​របស់​ ដែនដី​អង្គរ​។​ នៅ​ពេល​ព្រះ​អង្គ​សោយរាជ្យ​នៅ​ ចម្ប៉ា​ ស្ដេច​អង្គ​នេះ​បាន​លើកទ័ព​ទៅ​ វាយ​ដាយ​វៀត​។​ តែ​ព្រះ​អង្គ​មិន​បាន​សោយរាជ្យ​ចប់​សព្វគ្រប់​ទេ​ ដោយសារ​មានការ​ជ្រែក រាជ្យ​ពី​ស្ដេច​ក្រាញ​មួយ​អង្គ​។​ ស្ដេច​ជ្រែករាជ្យ​នេះ​មាន​ព្រះ​នាម​ថា​ ព្រះបាទ​ជ័យ​វរ្ម័ន​ទី​ ៨​។​ ​ដើម្បី​ជ្រាប​ បន្ថែម​ទៀត​ សូម​ស្ដាប់​ការ​បកស្រាយ​របស់​លោក​សាស្ត្រាចារ្យ​ ប្រវត្តិសាស្ត្រ​ វង់​ សុធា​រ៉ា​ តាម​រយៈ​ការ​សាកសួរ​របស់​អ្នកស្រី​ កឹ​ម​ សុ​គ​ន្ធី​ ដូច​តទៅ​៖​

 

 

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ប្រវត្តិសាស្រ្ត៖ តើពិធីបុណ្យអុំទូក បណ្តែតប្រទីត អកអំបុក និងសំពះព្រះខែមានអត្ថន័យយ៉ាងណាសម្រាប់ប្រជាជាតិខ្មែរ?

នៅក្នុងឱកាសថ្ងៃពិធីបុណ្យ អុំទូក អកអំបុក និងសំ[...]

ប្រវត្តិសាស្រ្ត៖ តើប្រទេសកម្ពុជា ទទួលឯករាជ្យពីបារាំងដោយរបៀបណា?

ដើម្បី​អបអរ​សាទរ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ខួបល[...]

មួយម៉ឺនអាល័យអំពាវនាវជាពិសេសឱ្យយុវជនមកទស្សនាភាពយន្ដជំនាន់60sទើបរកឃើញនៅថៃ

នារោងកុនMajor Cineplex  នៅផ្សារទំនើបអ៊ីអ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត