loader

បទ​វិភាគ​-​តើ​ការ​អនុគ្រោះ​ពន្ធ​ពី​សហភាព​អឺរ៉ុប​កាន់តែ​រួម​តូច​សម្រាប់​កម្ពុជា​មែន​ឬទេ​?​

​ភ្នំពេញ​ ៖​ នៅ​ពេល​យន្តការ​បញ្ឈប់​ការ​អនុគ្រោះ​ពន្ធ​ពី​សហភាព​អឺរ៉ុប​នឹង​ធ្លាក់​ចុះ​ឆាប់ៗ​នេះ​ គេ​សង្កេត​ឃើញ​ សហជីព​មួយ​ចំនួន​ ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ បាន​ស្វះស្វែង​សុំ​ឱ្យ​សហគមន៍​អន្តរជាតិ​ ជា​ពិសេស​គឺ​សហភាព​អឺរ៉ុប​ កុំ​មាន​វិធានការ​ណាមួយ​លើ​កម្ពុជា​។​ ស្រប​ពេល​នេះ​ ក្រសួងពាណិជ្ជកម្ម​ក៏​បាន​សុំ​ឱ្យ​នាយក​រដ្ឋមន្ត្រី​ជួយ​បញ្ចុះបញ្ចូល​ប្រទេស​មួយ​ចំនួន​ ជា​សមាជិក​សហភាព​អឺរ៉ុប​កុំ​បញ្ឈប់​ការ​អនុគ្រោះ​ពន្ធ​។​ តែ​ករណី​នេះ​ សម្ដេច​នាយក​រដ្ឋមន្ត្រី​បាន​ពន្យល់​ថា​ ជា​រឿង​ធម្មតា​ទេ​ គឺ​ប្រទេស​ណា​ដែល​សេដ្ឋកិច្ច​មាន​សក្ដានុពល​ហើយ​ គឺ​ការ​អនុគ្រោះ​ពន្ធ​នាំ​ចូល​ (MFN)​ ក៏​ចាប់ផ្ដើម​កាត់​បន្ថយ​ដែរ​។​ ហេតុ​អ្វី​បាន​ ជា​នាយក​រដ្ឋមន្ត្រី​ទាញ​ការ​បកស្រាយ​ដូចនេះ​?

​សូម​ស្ដាប់​លោក​ លៀ​ ស៊ី​ណា​

 

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជា

 

ខណៈ​នេះ​ចរន្ត​ពីរ​កំពុង​ដើរទៅ​មុខ​ដូច​គ្នា​តែ​មួយ​ដើរ​ត្រង់​ហើយ​មួយទៀត​ដើរ​វៀងៗ​ពោល​គឺ​មិន​ និយាយ​ត្រង់ៗ​ទេ​គឺ​មាន​ន័យ​ថា​និយាយ​ការទូត​ច្រើន​ជាង​លើក​ឡើង​ចំ​ចំណុច​តែ​ម្ដង​។​ នៅ​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​ ប្រចាំ​ស​ប្ដា​ហ៍​កាលពី​ថ្ងៃ​ពុធ​ទី​២០​ធ្នូ​នេះ​ ប្រមុខ​រដ្ឋាភិបាល​ ដែល​ត្រូវ​បាន​មើលឃើញ​ថា​ជា​អ្នក​វោហា​សាស្ត្រ​និយម​ បាន​ព្យាយាម​ពន្យល់​ជា​ច្រើន​ និង​សាចុះសាឡើង​អំពី​ អ្វី​ទៅ​ដែល​ហៅ​ថា​ប្រទេស​អនុគ្រោះ​ពន្ធ​MFN​ ។​

​ពាក្យកាត់​ MFN​ មាន​ន័យ​ថា​The​ Most-Favoured-Nations​ ប្រែ​ថា​ ប្រទេស​ដែល​មានការ​អនុគ្រោះ​ពន្ធ​បំផុត​។​ ដោយ​លើក​ឡើង​អំពី​ប្រទេស​ក្រោម​លក្ខខណ្ឌ​ដូចនេះ​ សម្ដេច​ហ៊ុន​សែន​ ពន្យល់​ថា​ ប្រទេស​ MFN​ ជា​ប្រទេស​ក្រីក្រ​ គឺ​មាន​ន័យ​ថា​សេដ្ឋកិច្ច​ មិន​មាន​សក្ដានុពល​ខ្លាំងក្លា​ទេ​។​ ជា​ប្រទេស​មាន​ភាព​រីក​ចម្រើន​មាន​កម្រិត​តិចតួច​បំផុត​។​ សម្រាប់​ប្រទេស​កម្ពុជា​ សម្ដេច​ថា​ ហាក់ដូចជា​ ដើរ​ផុត​បន្តិច​ហើយ​ក្រោម​លក្ខខណ្ឌ​នៃ​ប្រទេស​អនុគ្រោះ​ពន្ធ​ MFN​ របស់​សហគមន៍​អន្តរជាតិ​។​ សម្ដេច​ថា​ ធនាគារពិភពលោក​បាន​ព្យាករណ៍​ថា​ កំណើនសេដ្ឋកិច្ច​កម្ពុជា​កើន​ជា​លំដាប់​ គឺ​ច្រើន​ឆ្នាំ​មក​ហើយ​។​ សូចនាករ​ណ៍​នេះ​ នាំ​ឱ្យ​កម្ពុជា​ កាន់តែ​រួមតូច​ទៅៗ​ នៃ​លក្ខខណ្ឌ​ MFN​។​

​ការ​បកស្រាយ​របស់​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ដែល​ជា​វោហា​សាស្ត្រ​អ្នកនយោបាយ​ ដឹកនាំ​ប្រទេស​ទំនងជា​ការ​ចង់​បន្សាប​ការ​ព្រួយបារម្ភ​របស់​មជ្ឈដ្ឋាន​មួយ​ចំនួន​ ដែល​ភ័យ​ខ្លាច​ពី​ការ​បិទ​ការ​អនុគ្រោះ​ពន្ធ​ពី​សហភាព​អឺរ៉ុប​ដែល​ជាទី​ផ្សារ​ធំ​ជាងគេ​ នាំ​ផលិតផល​សំលៀក​បំពាក់​ ស្បែកជើង​ និង​ស្ករ​ ស​ ពី​កម្ពុជា​។​ កាលពី​ស​ប្ដា​ហ៍​មុន​ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ហៅ​កាត់​ថា​ GMAC​ បាន​ អំពាវនាវ​អោយ​សហគមន៍​អន្តរជាតិ​ អា​មេ​រិ​ក​ សហភាព​អឺរ៉ុប​ និង​ប្រទេស​មួយ​ចំនួន​ទៀត​ មានការ​យោគយល់​លើ​ពលរដ្ឋ​កម្ពុជា​ កម្មករ​កម្ពុជា​។​ GMAC​ ថា​មានការ​យោគយល់​ខាង​សេដ្ឋកិច្ច​ គឺជា​ឱកាស​ដ៏​ល្អ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​។​ ការ​ព្រួយបារម្ភ​នេះ​ មិន​មាន​តែ​ក្រុម​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​នោះ​ទេ​។​

​កាលពី​ថ្ងៃ​ទី​០៤​ ធ្នូ​ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ផ្ញើ​លិខិត​រាយការណ៍​ទៅ​កាន់​នាយក​រដ្ឋមន្ត្រី​សម្តេច​ ហ៊ុន​ សែន​ អំពី​ការ​ខាតបង់​ប្រាក់​ចំណូល​លើ​ពន្ធ​អាករ​ប្រមាណ​ ៦៧៦​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​ ប្រសិនបើ​សហភាព​អឺរ៉ុប​ព្យួរ​សម្បទាន​ពន្ធគយ​នាំ​ចូល​ទំនិញ​ពី​កម្ពុជា​មែន​នោះ​។​ ក្នុង​លិខិត​នោះ​ លោក​ ប៉ាន​ សូរ​ស័​ក្កិ​ បាន​ស្នើ​ដោយ​ជូន​ជា​យោបល់​ដល់​សម្តេច​ ហ៊ុន​ សែន​ ថា​ កម្ពុជា​ក្នុង​ស្ថានភាព​នេះ​ ត្រូវធ្វើ​យ៉ាងណា​បញ្ចុះបញ្ចូល​បណ្តា​ប្រទេស​សហភាព​អឺរ៉ុប​ឱ្យ​បាន​ ដើម្បី​ទប់ស្កាត់​ការ​សម្រេច​ព្យួរ​សម្បទាន​ពន្ធគយ​ណាមួយ​ជាយថាហេតុ​។​ លិខិតបញ្ជាក់​ថា​ ទោះបី​អា​មេ​រិ​ក​បញ្ចប់​ការ​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​មួយ​ចំនួន​ក្ដី​ តែបើ​អា​មេ​រិ​ក​យកពន្ធ​ពី​កម្ពុជា​គឺ​ កម្ពុជា​ត្រូវ​បង់​ចូល​ទីផ្សារ​អា​មេ​រិ​ក​នូវ​ទឹកប្រាក់​ ១០​លាន​ដុល្លារ​ ក្នុង​មួយ​ឆ្នាំៗ​។​ ​លិខិត​របស់​លោក​រដ្ឋមន្ត្រី​ ស្នើ​សុំ​ យោបល់​ពី​សម្ដេច​នាយក​រដ្ឋមន្ត្រី​ គឺ​ដូច​ការ​រៀបរាប់​ខាងលើ​នេះ​។​

​តែ​នៅ​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​ កម្មការិនី​ កាលពី​ថ្ងៃ​ទី​២០​ ធ្នូ​នោះ​ សម្ដេច​នាយក​រដ្ឋមន្ត្រី​មិន​បាន​ លើក​ឡើង​អំពី​ខ្លឹមសារ​ នៃ​លិខិត​របស់​លោក​រដ្ឋមន្ត្រី​ថា​ តើ​ត្រូវធ្វើ​ដូច​ម្ដេច​ បើ​មានការ​បញ្ឈប់​ការ​អនុគ្រោះ​ពន្ធ​នាំ​ឱ្យ​កម្ពុជា​ត្រូវ​ចំណាយ​ប្រាក់​ជិត​ ៧០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​។​ សម្ដេច​ បាន​លើក​ឡើង​ច្រើន​មែន​ ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ MFN​ ពី​ប្រទេស​ជឿនលឿន​ ដូច​ជា​សហរដ្ឋអាមេរិក​ ក្ដី​។​ ក្នុង​ឱកាស​នោះ​ ប្រមុខ​រដ្ឋាភិបាល​ ថ្លែង​ថា​ គេ​អនុគ្រោះ​ពន្ធ​ឱ្យ​យើង​គឺ​មាន​កម្រិត​។​ សម្រាប់​កម្ពុជា​ គឺ​នៅ​សល់​តែ​ពេល​ដែល​គេ​លែង​អនុគ្រោះ​តែ​ប៉ុណ្ណោះ​។​

​ជា​រួម​ទៅ​ បើ​យោង​លើ​ការ​បកស្រាយ​របស់​ប្រមុខ​រដ្ឋាភិបាល​ ការ​បកស្រាយ​របស់​ សមាគម​រោងចក្រ​កតាត់​ដេរ​ GMAC​ និង​ ការ​សុំ​យោបល់​នៃ​លិខិត​របស់​រដ្ឋមន្ត្រី​ ក្រសួងពាណិជ្ជកម្ម​ ហាក់ដូចជា​រដ្ឋាភិបាល​មាន​យុទ្ធសាស្ត្រ​ក្នុង​ពេល​តែ​មួយ​ គឺ​«​វាយលុក​ផង​ សម្របសម្រួល​ផង​»​ ដើម្បី​ទប់ទល់​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ​ ដែល​មាន​ផែនការ​បិទ​ ការ​អនុគ្រោះ​ពន្ធ​MFN​ និង​បិទ​កូតា​នាំ​ផលិតផល​កាត់ដេរ​ពី​កម្ពុជា​ ក្រោម​លក្ខខណ្ឌ​ដែល​ចោទ​រដ្ឋាភិបាល​ថា​ បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​ ករណី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។​ តែ​បែប​នេះ​ក្ដី​យុទ្ធសាស្ត្រ​«​វាយលុក​ផង​ សម្របសម្រួល​ផង​»​ របស់​បក្ស​កាន់​អំណាច​គឺជា​ផែនការ​មួយ​ តែងតែ​ឈ្នះ​គ្រប់​សមរភូមិ​នយោបាយ​ដោយ​នាំ​ឱ្យ​ប្រទេស​កម្ពុជា​មានការ​អភិវឌ្ឍ​មក​ដល់​សព្វ​ថ្ងៃនេះ​៕​

ព័ត៌មានទាក់ទង

វិភាគ៖ឥទិ្ធពលនៃការដាក់ទណ្ឌកម្មរបស់អាមេរិកនាំឱ្យសេដ្ឋកិច្ចវេណេហ្សូអេឡាទៅរកការរលំរលាយ

ខណៈ អាមេរិកកំពុងបន្ថែមការដាក់ទណ្ឌកម្ម  ស្រាប់[...]

អ្នកវិភាគ៖ខ្សែខាងលោកកឹមសុខាអាចនឹងទទួលបានសិទិ្ធនយោបាយមុនខាងលោកសមរង្ស៊ី

  ភ្នំពេញ៖ អ្នកវិភាគថា វិសោធនកម្មច្បាប់ស[...]

ប្រទេសមួយចំនួននៅតំបន់អាស៊ីជាកូនបំណុលចិនចាប់ផ្ដើមព្រួយបារម្ភខ្លាចធ្លាក់ខ្លួនដូចស្រីលង្កា

ប្រទេសស្រីលង្កាដែលកំពុងធ្លាក់ក្នុងវិបត្តិនយោប[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត