loader

បទ​វិភាគ​៖​ តើ​ហេតុ​អ្វី​ លោក​ សម​ រ​ង្ស៊ី​ លាលែង​ពី​ប្រធាន​គណបក្ស​?

​ភ្នំពេញ​ ៖​ លោក​ សម​ រ​ង្ស៊ី​ បាន​ប្រកាស​លាលែង​ពី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​លាឈប់​ពី​សមាជិកភាព​នៃ​គណបក្សប្រឆាំង​នេះ​ កាលពី​ថ្ងៃ​សៅរ៍​ទី​ ១១​ ខែកុម្ភៈ​។​ ការ​លាលែង​ស្រប​ពេល​ដែល​តំណាងរាស្ត្រ​មក​ពី​គណបក្សកាន់អំណាច​សំរេច​បញ្ជូន​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ ស្តី​ពី​ គណ បក្ស​នយោបាយ​នៅ​ព្រឹក​ថ្ងៃ​ច​ន្ទ័​ទី​១៣​ កុម្ភៈ​ ទៅ​កាន់​គណកម្មការ​និ​តិក​ម្ម​ពិនិត្យ​។​

សេចក្តី​ស្នើ​វិសោធនកម្ម​ដើម្បី​ហាមប្រាម​ពិរុទ្ធជន​ដឹកនាំ​គណបក្ស​ ហើយ​បើសិន​ពិរុទ្ធជន​នោះ​មាន​ស្ថាន​ទម្ងន់ទោស​ធ្ងន់ធ្ងរ​ ប្រហែលជា​អាច​នឹង​រំលាយ​គណបក្ស​ផង​។

​អ្នកវិភាគ​ជឿ​ថា​ ការ​ដកខ្លួន​ពី​ការ​ដឹកនាំ​គណបក្សប្រឆាំង​នៅ​ពេល​នេះ​ផ្តល់​ផល​ល្អ​ដល់​គណបក្ស​នេះ​ ប៉ុន្តែ​ការ​លាចាក​ពី​នយោបាយ​នេះ​ អាច​នឹង​ធ្វើ​ឲ្យ​គណបក្សប្រឆាំង​ប្រឈម​នឹង​បញ្ហា​ខ្លះ​ ខណៈ​ការ​បោះ​ឆ្នោត​មូលដ្ឋាន​ខិត​ជិត​មក​ដល់​។​

 

លោក សម រង្ស៊ី ប្រធានបក្សសង្ក្រោះជាតិ។ រូបភាពពីហ្វេសប៊ុកលោក សម រង្ស៊ី
លោក សម រង្ស៊ី ប្រធានបក្សសង្ក្រោះជាតិ។ រូបភាពពីហ្វេសប៊ុកលោក សម រង្ស៊ី
បី​ថ្ងៃមុន​នឹង​ក្រុម​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​សំរេច​បញ្ជូន​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ ស្តី​ពី​ គណបក្ស​នយោបាយ​ទៅ​កាន់​គណកម្ម ការ​នីតិកម្ម​ និង​ យុត្តិធម៌​ពិនិត្យ​មុន​នឹង​ដាក់​ជូន​សភា​ពេញអង្គ​ពិភាក្សា​និង​អនុម័ត​ លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ទំនងជា​គោលដៅ​នៃ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​ បាន​ប្រកាស​លាលែង​ពី​ប្រធាន​ និង​លាឈប់​ពី​សមាជិកភាព​នៃ​បក្ស​នេះ​។​

​បើ​គេ​គ្រាន់តែ​ពិនិត្យ​មើល​កា​រវិ​វត្ត​នយោបាយ​ក្នុង​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​ចុង​ក្រោយ​នេះ​ នោះ​ការ​លាលែង​ពី​នយោបាយ​របស់​មេដឹកនាំ​គណបក្ស ប្រឆាំង​ទំនងជា​មាន​អ្វី​ជាប់​ពាក់​ព​ន្ធ័​នឹង​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​។​ ដ្បិត​ច្បាប់​នេះ​នឹង​ដាក់​អ្នកនយោបាយ​ណា​ ដែល​ជាប់​ទោស​តាម​ផ្លូវ​តុលាការ​ឲ្យ​នៅ​ក្រៅ​ការ​ដឹកនាំ​នយោបាយ​ ពោល​គឺ​ហាមប្រាម​មិន​ឲ្យ​ធ្វើ​ជា​ប្រធាន​ ឬ​អនុប្រធាន​គណបក្ស​នយោបាយ​។​

ហើយ​កាន់តែ​ធ្ងន់ធ្ងរ​ជាង​នេះ​ទៅ​ទៀត​ប្រសិនបើ​អ្នកនយោបាយ​រូប​នោះ​ត្រូវ​កត់​សំគាល់ថា​មានទោស​ធ្ងន់ធ្ងរ​នោះ​ មិន​ត្រឹមតែ​មិន​អាច​ដឹកនាំ​គណ បក្ស​នយោបាយ​មិន​បាន​នោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​អាច​នឹង​ប្រឈម​នឹង​ការ​រំលាយ​គណបក្ស​នយោបាយ​របស់​បុគ្គល​រូប​នោះ​ចោល​ទៀត​ផង​។​

លោក សម រង្ស៊ី
លោក សម រង្ស៊ី
​ហេតុនេះ​បើ​គេ​ក្រឡេក​មើល​លើ​បុគ្គល​របស់​លោក​ សម​ រ​ង្ស៊ី​។​ អតីត​ប្រធាន​គណបក្សប្រឆាំង​ដែល​កំពុង​ស្ថិត​ក្នុង​ការ​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស​ ត្រូវ​តុលាការ​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធ​គារ​ក្នុង​សំណុំរឿង​ពីរ​ផ្សេង​គ្នា​សរុប​ចំនួន​ប្រាំពីរ​ឆ្នាំ​។​ ប៉ុន្តែ​នៅ​មិន​ទាន់​អស់​ទេ​ បច្ចុប្បន្ន​ លោក​សម​ រ​ង្ស៊ី​ កំពុង​ជាប់​បណ្តឹង​ចំនួន​ប្រាំពីរ​ផ្សេង​ទៀត​។​បណ្តឹង​ទាំងនេះ​នឹង​ធ្វើ​ឲ្យ​លោក​ សម​ រ​ង្ស៊ី​ កាន់តែ​វ​ន្ត័​ក​ក្នុង​សំណុំរឿង​តុលាការ​ថែម​ទៀត​។​

​បើ​យ៉ាង​ដូច្នេះ​ការ​ស្ថិត​នៅ​បន្ត​ក្រាញ​រក្សា​តួនាទី​ជា​មេដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ​នោះ​ ហានិភ័យ​ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ​កាន់តែ​ខ្ពស់​ ពោល​គឺ​ដោយសារ​តែ​មេ​បក្ស​នេះ​មានទោស​កាន់តែ​ច្រើន​ វា​អាច​ប្រើ​ជា​មូលហេតុ​ថា​ មេ​បក្ស​នេះ​មាន​កំហុស​ធ្ងន់ធ្ងរ​ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ប្រ ឈម​នឹង​ការ​រំលាយ​ចោល​។​

ដូច្នេះ​ចង់​ ឬ​មិន​ចង់​លោក​ សម​ រ​ង្ស៊ី​ អាច​ក្លាយជា​គោលដៅ​មួយ​ក្នុង​ក្រប​ខ​ណ្ឌ័​នៃ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​។​

​សរុប​មក​វិញ​ការ​សម្រេចចិត្ត​លាលែង​ពី​ភាព​ជា​អ្នកដឹកនាំ​គណបក្សប្រឆាំង​របស់​លោក​ សម​ រ​ង្ស៊ី​ មិន​ខុស​អ្វី​ពី​ពាក្យ​ដែល​ខ្មែរ​យើង​និយាយ​បែប​សាមញ្ញ​ថា​«​ដកថយ​មុន​ដល់​ពេល​សត្រូវ​វាយ​សង្គ្រប់​»​។​ វា​គឺជា​ការ​សម្រេចចិត្ត​ដែល​មាន​ភាព​បត់បែន​ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ធំ​សំរាប់​គណបក្ស​របស់​លោក​។​ ហើយ​ប្រហែលជា​លោក​អាច​បញ្ជ្រាប​ផ្នត់គំនិត​នយោបាយ​ផ្សេងៗ​តាម​របៀប​នៅ​ខាងក្រោយ​វាំងនន​។​

អ្នកគាំទ្របក្សសង្រ្គោះជាតិ កាលពីពេលកន្លងទៅ។រូបភាពពីហ្វេសប៊ុករបស់លោក សម រង្ស៊ី
អ្នកគាំទ្របក្សសង្រ្គោះជាតិ កាលពីពេលកន្លងទៅ។រូបភាពពីហ្វេសប៊ុករបស់លោក សម រង្ស៊ី
យ៉ាងណា​ក៏​ដោយ​ការ​លាលែង​នេះ​តិច​ ឬ​ច្រើន​នឹង​អាច​នាំ​ឲ្យ​មាន​ផល់​ប៉ះពាល់​ដល់​ទម្ងន់​នយោបាយ​ដោយហេតុ​ថា​ ការ​និយម​នយោបាយ​របស់​ពលរដ្ឋ​កម្ពុជា​គឺ​ផ្តោត​លើ​បុគ្គល​ជា​អ្នកដឹកនាំ​នយោបាយ​ គឺ​មិនមែន​ផ្តោត​លើ​គោលការណ៍​នយោបាយ​របស់​គណបក្ស​នោះ​ទាំងស្រុង​ទេ​។​

​ហេតុ​ដូចនេះ​ប្រសិនបើ​លោក​ សម​ រ​ង្ស៊ី​ ដកខ្លួន​ចេញពី​នយោបាយ​ឲ្យ​ផុត​និង​រក្សា​ភាព​ស្ងប់ស្ងាត់​ពី​មជ្ឈដ្ឋាន​នយោបាយ​នោះ​ ផល​ប៉ះពាល់​ជា​អវិជ្ជ មាន​ប្រាកដជា​កើត​មាន​។​

​ផ្ទុយ​ទៅ​វិញ​ប្រសិនបើ​គេ​ក្រឡេក​មើល​មួយ​ជ្រុង​ទៀត​ ដោយសារ​តែ​លោក​ សម​ រ​ង្ស៊ី​ ស្ថិត​ក្នុង​ការ​ដឹកនាំ​បក្ស​តាម​បែប​អ្នកនយោបាយ​និរទេស​ នោះ​ប្រសិទ្ធិ​ភាព​នយោបាយ​ក៏​មិនសូវ​ពេញលេញ​។​ ហេតុនេះ​ការ​លាចាក​ពី​នយោបាយ​នេះ​ពេល​នេះ​ក៏​ជា​ការ​កាត់​ឲ្យ​ជ្រះស្រឡះ​ពី​ភាព​ប្រទាក់ប្រទាញ​ស្រ​ងេ​ម​ស្រ​ងា​ម​នេះ​។​

ហេតុនេះ​ហើយ​ ការ​ផ្តាច់ខ្លួន​ពី​នយោបាយ​ប្រឆាំង​នៅ​ពេល​នេះ​ គឺជា​ដំណោះស្រាយ​ដ៏​ល្អ​សំរាប់​គណបក្ស​សង្គ្រោះ​ជាតិ​ផង​ និង​សំរាប់​លោក​ សម​ រ​ង្ស៊ី​ ជា​លក្ខណៈ​បុគ្គល​ផង​។​

ប៉ុន្តែ​កិច្ចការ​បន្ត​ដែល​បក្ស​ប្រឆាំង​ត្រូវ​យកចិត្តទុកដាក់​នោះ​ គឺថា​តើ​ត្រូវ​ដោះស្រាយ​បែប​ណា​ខណៈ​ដែល​មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​មាន​ប្រជាប្រិយ​របស់​ខ្លួន​ត្រូវ​បាត់បង់​។​ ហើយ​ថា​តើ​ធ្វើ​យ៉ាងណា​ដើម្បី​រក្សា​លំនឹង​នយោបាយ​ផ្ទៃក្នុង​និង​លំនឹង​ប្រជាប្រិយភាព​ ខណៈ​ដែល​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ខិត​ជិត​មក​ដល់​៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ទស្សនៈ៖តើកម្ពុជាមានមុខមាត់បែបណា២០ឆ្នាំទៀត?

ទស្សនៈ៖តើកម្ពុជាមានមុខមាត់បែបណា២០ឆ្នាំទៀត?

ថ្ងៃចន្ទ ទី៩ ខែធ្នូ ឆ្នាំ២០១៩

ឆ្ពោះទៅអនាគតដ៏រុងរឿងតែងមានជាចក្ខុវិស័យរបស់ប្រ[...]

បទវិភាគ៖តើស្ថានភាពនេះកម្ពុជាគួរធ្វើតាមឱវាទរបស់ប្រធានាធិបតីត្រាំថាដាក់ប្រជាធិបតេយ្យលើផ្លូវត្រឹមត្រូវវិញ

ចាប់តាំងពីសហរដ្ឋអាមេរិកមានឯកអគ្គរដ្ឋទូតថ្មីប្[...]

អ្នកជំនាញភូមិសាស្រ្ដនយោបាយអន្ដរជាតិ៖យុវជនកម្ពុជាស្ថិតលើវិថីនៃការផ្លាស់ប្ដូរផ្នត់គំនិតខណៈពួកគេសម្លឹងមើលការវិលមកវិញរបស់លោកសមរង្ស៊ី

កញ្ញា ពៅនិកាជូនសេចក្ដីប្រែសម្រួល៖ ក្នុងដំណើរម[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត