en     km
en     km

បទសម្ភាស៖ ប្រធានសមាគមគ្រូបង្រៀន សោកស្ដាយដែលក្រសួងអប់រំផ្អាកការប្រឡងសិស្សពូកែទូទាំងប្រទេស

Share

លោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ផ្តល់កិច្ចសម្ភាសន៍នៅមុខសាលាដំបូងរាជធានីភ្នំពេញ កាលពីឆ្នាំ២០២១

រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ជួន ណារ៉ុន កាលពីថ្ងៃទី២៧ ខែមករា បានសម្រេចផ្អាកការរៀបចំការប្រឡងសិស្សពូកែទូទាំងប្រទេសសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ដោយលើកទឹកចិត្តដល់ប្រធានមន្ទីរអប់រំ នៅតាមរាជធានី-ខេត្ត ឱ្យរៀបចំការប្រឡងសិស្សពូកែតាមរាជធានី-ខេត្តរៀងៗខ្លួន លើមុខវិជ្ជាអក្សរសាស្ត្រខ្មែរ គណិតវិទ្យា និងរូបវិទ្យា។ ជុំវិញរឿងនេះ លោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដាក់ការសង្ស័យថា ការផ្អាកនេះគឺពាក់ព័ន្ធនឹងក្រសួងខ្វះខាតថវិកាក្នុងការរៀបចំ។ លោកស្រីបង្ហាញការសោកស្ដាយដែលសិស្សានុសិស្សមានសមត្ថភាពបាត់បង់ឱកាសក្នុងការប្រកួតប្រជែងស្វែងរកជ័យលាភីដែលជាការលើកទឹកចិត្តក្នុងវិស័យអប់រំ។ ក្នុងបទសម្ភាសជាមួយវិទ្យស្ត្រីប្រធានសមាគមគ្រូបង្រៀនរូបនេះ បានលើកឡើងពាក់ព័ន្ធនឹងកត្តាជីវភាពដែលរដ្ឋាភិបាលត្រូវគិតគូ ដើម្បីជំរុញវឌ្ឍនភាពវិស័យអប់រំ។ ដើម្បីលម្អិត សូមស្ដាប់បទសម្ភាសរវាងលោក គីម ចាន់ចាវ ជាមួយលោកស្រី អ៊ុក ឆាយ៉ាវី ដោយមេត្រី!

 

 

Share

ព័ត៌មានទាក់ទង