loader

បទសម្ភាស៖ ការអនុគ្រោះពន្ធរបស់EUនាំឱ្យសេដ្ឋកិច្ចកម្ពុជាមានសន្ទុះយ៉ាងខ្លាំង

ភ្នំពេញ៖កម្ពុជាត្រូវបានមើលឃើញថាកំពុងស្ថិតក្នុងស្ថានភាពនៃការបាត់ពន្ធអនុគ្រោះពីសហភាពអឺរ៉ុប ប្រសិនបើ សភាអឺរ៉ុប អនុម័តលើចំណុចនេះ ។ កំណើន នាំចូលទំនិញពីកម្ពុជា ទៅទីផ្សារអឺរ៉ុប កើនជិត៦ពាន់លានដុល្លារ  ហើយ ពន្ធអនុគ្រោះកើន៦៧៦លានដុល្លារក្នុងមួយឆ្នាំៗ ប្រទេស កម្ពុជាដែលទទួលអនុគ្រោះពន្ធពិសេសនេះ តាមរយៈកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣តុលា១៩៩១ ដែលតម្រូវអោយកម្ពុជាស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ។

ក្នុងបទសម្ភាសជាមួយវិទ្យុស្ត្រី អ្នកវិភាគបញ្ហាសង្គម និងនយោបាយ លោកឯម សុវណ្ណារ៉ា មើលឃើញពីការធ្លាក់ចុះល្បឿនសេដ្ឋកិច្ចកម្ពុជា បើមានករណីនេះកើតឡើង។ លោកថា កម្មការិនី ច្រើនម៉ឺននាក់នឹងប្រឈមនឹងករណីនេះហើយ ធ្វើអោយលំបាក់ដល់ស្ថិរភាពសង្គមទៀតផង។

លោកទទូចថា បើមិនចង់មានករណីនេះ លុះត្រាតែ ស្ថានការណ៍នយោបាយ ជាមួយបក្សប្រឆាំងល្អប្រសើរវិញ។  តាមអ្នកវិភាគរូបនេះ ករណីនេះអាចកើតមានក្រោយការបោះឆ្នោត តែលោកសង្ឃឺមថា មានរូបភាពផ្សេងពីនេះ។

សូមស្ដាប់បទសម្ភាសរវាងលោក នួន បូរិន ជាមួយលោកឯម សុវណ្ណារ៉ា ដូចតទៅ​៖ 

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

បទសម្ភាស៖សកម្មភាពការទូតកម្ពុជាមានច្រើនពិតមែនតែកម្ពុជាមិនមានតម្លៃការទូតខ្ពស់ទេជាមួយលោកខាងលិច

នៅរយៈពេលចុងក្រោយនេះ គេសង្កេតឃើញមេដឹកនាំកំពូលៗ[...]

បទសម្ភាស៖សកម្មភាពការទូតរប​ស់កម្ពុជាយ៉ាងសកម្មពិតជាបានផលប្រយោជន៍មក​ជូន​ពលរដ្ឋកម្ពុជាវិញ

មន្ត្រីជាន់ខ្ពស់ម្នាក់របស់រាជរដ្ឋាភិបាលទទួលស្[...]

លោក ហ៊ុយ ឃី៖ អ្នកពាក់ព័ន្ធត្រូវវិនិយោគបន្ថែមលើការអប់រំកុមារតូច

ស្ថាប័នរដ្ឋាភិបាល ដៃគូអភិវឌ្ឍ វិស័យឯកជន និងក្[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត