loader

បទសម្ភាស៖កម្ពុជាមិនព្រួយបារម្ភករណីការដកពន្ធអនុគ្រោះនោះទេតែសង្ឃឹម ថា EU មានជម្រើសល្អជាងនេះ

ក្រោយពីក្រុមស្វែងរកការពិតមួយនៃគណៈប្រតិភូសហភាពអឺរ៉ុបបានបញ្ចប់បេសកកម្មរបស់ខ្លួនរួចមក បណ្ដាញផ្សាយព័ត៌មានជាច្រើន ចុះផ្សាយ ថា សហភាពអឺរ៉ុបនឹងដកពន្ធអនុគ្រោះពីកម្ពុជា ដែលពន្ធលើទំនិញពីកម្ពុជាទៅទីផ្សារអឺរ៉ុបមានប្រហែល ៦៧៦លានដុល្លារក្នុងមួយឆ្នាំៗ។

ក្រោយពីបញ្ចប់បេសកកម្មភ្លាម គណៈប្រតិភូនេះ បានចេញសេចក្ដីប្រកាសព័ត៌មានដោយបញ្ជាក់ពីការវាយតម្លៃរបស់ខ្លួន ជុំវិញស្ថានភាពសិទ្ធិមនុស្សនិងសិទិ្ធសេរីភាពនយោបាយនៅកម្ពុជា ដែលនាំអោយមានការព្រួយបារម្ភថា ចុងក្រោយសហភាពអឺរ៉ុបអាចដកពន្ធអនុគ្រោះពីកម្ពុជា។

យ៉ាងណាក៏ដោយ អ្នកនាំពាក្យរាជរដ្ឋាភិបាលសង្ឃឹមថា សហភាពអឺរ៉ុបនឹងមិនជ្រើសរើសវិធានការនេះទេ។ តែលោកថា បើមានវិធានការនេះក៏កម្ពុជាមិនព្រួយបារម្ភដែរ។ អ្វីដែលកម្ពុជាសង្ឃឺម គឺ ប្រតិភូសហភាពអឺរ៉ុបនឹងទទួលយកការពន្យល់និងការបង្ហាញរបស់កម្ពុជា។

សូមអញ្ជើញស្ដាប់បទសម្ភាសន៍រវាងលោកនួន បូរិន ជាមួយ លោក ផៃ ស៊ីផាន ដូចតទៅ ៖

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ដើមចមនាំឱ្យមានការធ្វើរដ្ឋប្រហារទំលាក់ព្រះប្រមុខរដ្ឋសម្ដេចសីហនុ (បទសម្ភាស)

ថ្ងៃទី១៨មីនានេះ គឺខួប៤៩ឆ្នាំ នៃការធ្វើរដ្ឋប្រ[...]

បទសម្ភាស៖សហគមន៍ព្រៃព្រះរកាខេត្តព្រះវិហាររៀបចំពិធីបំបួសដើមឈើដោយផ្សាភ្ជាប់នូវគោលបំណងបីសំខាន់ៗ

ពិធីបុណ្យព្រៃព្រះរកា និង បំបួសដើមឈើនឹងធ្វើឡើង[...]

បទសម្ភាស៖អព្យាក្រឹតរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលជាមាគ៌ាឆ្ពោះទៅបំបាត់បាតុកម្មតាមផ្លូវរបស់កម្មករ

ក្រុមប្រឹក្សាអាជ្ញាកណ្តាល ជាស្ថាប័នមួយជួយដោះស[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត