loader

បទសម្ភាសន៍ ៖ ស្ត្រីម្នាក់ជាបេក្ខជ​នឈរ​ឈ្មោះ​បោះឆ្នោតឃុំ ប្ដេជ្ញាមិនដកខ្លួនទោះជាជាប់បណ្ដឹងរបស់សមត្ថកិច្ច

បាត់ដំបូង៖ ចៅសង្កាត់រង ទី ២ និងបេក្ខនារីលេខរៀងទី១ ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់អូរចារ ខេត្តបាត់ដំបង មកពីគណបក្សសង្គ្រោះជាតិ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត ដែលរងបណ្តឹងពីមន្រ្តីប៉ូលិសម្នាក់ ខណៈកញ្ញាចុះ ទៅឃ្លាំមើលប្រជាពលរដ្ឋតវ៉ារារាំងការអនុវត្តដីការបស់តុលាការខេត្តបាត់ដំបង ប្ដេជ្ញាមិនដកខ្លួនទោះជាជាប់បណ្ដឹងរបស់ សមត្ថកិច្ចក៏ដោយ។

សកម្មភាពចុះពន្យល់ប្រជាជនមូលដ្ឋានរបស់កញ្ញា ចាន់ពៅរ៉ូហ្សេត នាពេលកន្លងទៅ។រូបភាពពីហ្វេសប៊ុក Sin Rozeth
សកម្មភាពចុះពន្យល់ប្រជាជនមូលដ្ឋានរបស់កញ្ញា ចាន់ពៅរ៉ូហ្សេត នាពេលកន្លងទៅ។រូបភាពពីហ្វេសប៊ុក Sin Rozeth

កញ្ញា រ៉ូហ្សេត បញ្ជាក់ថា នៅមុនការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ជិតចូលមកដល់ បេក្ខជនមកពីគណបក្សសង្គ្រោះជាតិ ដែលឈរឈ្មោះក្នុងការបោះត្រូវបានរងបណ្តឹងជាច្រើន ដែលកញ្ញាថា នេះជារូបភាពបំភិតបំភ័យបក្សប្រឆាំង។ យ៉ាងណា កញ្ញាបន្ថែមថា កញ្ញាបេ្តជ្ញាមិនដកខ្លួនចេញពីការឈរឈ្មោះជាបេក្ខនារី នៃគណបក្សសង្គ្រោះជាតិទេ ទោះបីកញ្ញាត្រូវគេចាប់ ដាក់ពន្ធនាគារក៏ដោយ។

កញ្ញ រ៉ូហ្សេត ថតនៅមុខសាលាសង្តាត់អូរចារ ខេត្តបាត់ដំបង
កញ្ញ រ៉ូហ្សេត ថតនៅមុខសាលាសង្តាត់អូរចារ ខេត្តបាត់ដំបង

ចៅសង្កាត់រង ទី ២ សង្កាត់អូរចាររូបនេះបន្តថា តំណាងចៅសង្កាត់ ឬមេឃុំជាស្រ្តី នឹងអាចជួយដោះស្រាយបញ្ហា និងផ្តល់ការ ប្រឹក្សាដល់ស្រ្តីក្នុងសហគមន៍បានល្អប្រសើរជាងបុរស។

តទៅនេះសូមស្តាប់កិច្ចសម្ភាសន៍រវាងលោក កែវ សុខា អ្នករាយការណ៍ព័ត៌មាននៃមណ្ឌលព័ត៌មានស្រ្តីកម្ពុជា ជាមួយកញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត ដូចតទៅ!

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

អង្គការ Actionaid ៖ យុទ្ធនាការ មួយសែនកោងកាងដាំដើមកោងកាងបន្តនិរន្តភាពឆ្នេរសមុទ្រ

កំពត៖ អង្គការ Actionaid បានរៀបចំយុទ្ធនាការមួយ[...]

មគ្គុទេសទេសចរណ៍ខ្មែរបារម្ភអំពីគោលនយោបាយទេសចរណ៍ ChinaReady ថាអាចថយចុះទេសចរណ៍អឺរ៉ុប

ថ្មីៗនេះខេត្តសៀមរាបមានព័ត៌មានលេចឡើងអំពីក្រុមហ[...]

ជំងឺប៉េស្តជ្រូក៖អ្នកលក់សាច់មាន់ គោ កើបលុយ ខណៈអ្នកទទួលទានមិនទាន់ហ៊ានបរិភោគសាច់ជ្រូក

​(ភ្នំពេញ)៖ សាច់ជ្រូក គឺជាសាច់សត្វមួយប្រភេទ ដ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត