loader

បទសម្ភាសន៍៖ ជំនន់ទឹកភ្លៀងលិចភ្នំពេញលែងជាបញ្ហាក្រោយស្តារប្រឡាយស្ទឹងមានជ័យ

ភ្នំពេញ៖ សាលារាជធានីភ្នំពេញបាននឹងកំពុងសង់ផ្ទះពីស័ង្កសីចំនួន ១៦០បន្ទប់ ក្រោមស្ពានស្ទឹងមានជ័យ ក្នុងដំណាក់ការទី១ ដើម្បីជម្លៀសពលរដ្ឋដែលមានលំនៅលើមាត់ប្រឡាយស្ទឹងមានជ័យ ទៅរស់នៅទីនោះជាបណ្តោះអាសន្ន។ ការជម្លៀសបែបនេះដើម្បីបង្កលទ្ធភាពដល់មន្រ្តីបច្ចេកទេសធ្វើការស្តារ សំរាមក្នុងប្រឡាយស្ទឹងមានជ័យឱ្យមានលំហូរទឹក និងបរិស្ថានមានភាពល្អប្រសើរ។

 

                                                                          ​​​​​​​     សកម្មភាពស្តារប្រឡាយស្ទឹងមានជ័យ

លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ​បានផ្តល់សម្ភាសន៍ដល់វិទ្យុស្រ្តីថា គម្រោងស្តារប្រឡាយនិងសង់លំនៅដ្ឋានបណ្តោះអាសន្នមានបួនដំណាក់កាល ដើម្បីជម្លៀសពលរដ្ឋប្រមាណ ៥០០គ្រួសារឱ្យទៅរស់នៅទីនោះ។ លោកបន្តថា ពេលសាលារាជធានីស្តារប្រឡាយ រៀបចំប្រព័ន្ធលូ ផ្លូវ និងប្រព័ន្ធទឹកស្អាត ព្រមទាំងភ្លើងអគ្គិសនីរួចរាល់ សាលាក្រុងនឹងពុះដីមាត់ប្រឡាយឈានទៅផ្តល់កម្មសិទ្ធស្របច្បាប់ដល់ពលរដ្ឋវិញ។

អ្វីដែលពិសេសជាងនេះទៀតនោះ លោក ម៉េត មាសភក្តី លើកឡើងថា ការស្តារប្រឡាយស្ទឹងមានជ័យ គឺនឹងអាចដោះស្រាយបញ្ហាជំនន់ទឹកភ្លៀងដែលតែងតែលិចផ្លូវ និងលំនៅដ្ឋានពលរដ្ឋក្នុងរាជធានីភ្នំពេញបាន។

តើប្រឡាយស្ទឹងមានជ័យមានសមត្ថភាពរំដោះទឹកភ្លៀងដែលតែងតែលិចក្រុងភ្នំពេញបានកម្រិតណា? តទៅនេះសូមស្តាប់កិច្ចសម្ភាសន័រវាងលោក កែវ សុខា អ្នករាយការណ៍ព័ត៌មានរបស់វិទ្យុស្រ្តី ជាមួយលោក ម៉េត មាសភក្តី ដូចតទៅ!។

ព័ត៌មានទាក់ទង

បទសម្ភាស៖សកម្មភាពការទូតកម្ពុជាមានច្រើនពិតមែនតែកម្ពុជាមិនមានតម្លៃការទូតខ្ពស់ទេជាមួយលោកខាងលិច

នៅរយៈពេលចុងក្រោយនេះ គេសង្កេតឃើញមេដឹកនាំកំពូលៗ[...]

បទសម្ភាស៖សកម្មភាពការទូតរប​ស់កម្ពុជាយ៉ាងសកម្មពិតជាបានផលប្រយោជន៍មក​ជូន​ពលរដ្ឋកម្ពុជាវិញ

មន្ត្រីជាន់ខ្ពស់ម្នាក់របស់រាជរដ្ឋាភិបាលទទួលស្[...]

លោក ហ៊ុយ ឃី៖ អ្នកពាក់ព័ន្ធត្រូវវិនិយោគបន្ថែមលើការអប់រំកុមារតូច

ស្ថាប័នរដ្ឋាភិបាល ដៃគូអភិវឌ្ឍ វិស័យឯកជន និងក្[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត