loader

បទសម្ភាសន៍៖ស្ថានីយ៍បូមទឹកបឹងទំពុនថ្មីអាចរំដោះទឹកភ្លៀងលិចផ្លូវនិងផ្ទះចំនួន ៥ ខណ្ឌ

ភ្នំពេញ៖ ស្ថានីយ៍បូមទឹកបឹងទំពុនដែលកំពុងសាងសង់ជំហានទី ២ នឹងមានសមត្ថភាពអាចរំដោះទឹកភ្លៀងជន់លិចផ្លូវនិងផ្ទះពលរដ្ឋក្នុងខណ្ឌចំនួន ៥ ក្នុងរាជធានីភ្នំពេញ។ ប្រធានមន្ទីរសាធារណការរាជធានីភ្នំពេញឱ្យដឹងថា តាមផែនការមេនឹងមានគម្រោងសាងសង់ស្ថានីយ៍បូមទឹកចំនួន ៧ ទីតាំងបន្ថែមទៀត ពីពេលនេះរហូតដល់ឆ្នាំ ២០៣៥ ដើម្បីបិទបញ្ចប់ការលិចលង់រាជធានីភ្នំពេញ។ ប៉ុន្តែប្រធានមន្ទីរសាធារណការរាជធានីភ្នំពេញបញ្ជាក់ថា ការចូលរួមពីសំណាក់ប្រជាពលរដ្ឋជាធាតុចូលចាំបាច់មួយឈានទៅដោះស្រាយបញ្ហាទឹកភ្លៀងជន់លិចនេះ។

តើប្រជាពលរដ្ឋត្រូវចូលរួមបែបណាដើម្បីឈានទៅបញ្ចប់បញ្ហាទឹកភ្លៀងលិចផ្លូវ និងផ្ទះនេះ? សូមនាង កញ្ញា លោក លោកស្រី អញ្ជើញស្តាប់កិច្ចសម្ភាសន៍ពីរឿងនេះដូចតទៅ!

ស្ថានីយ៍បូមទឹកបឹងទំពុនកំពុងសាងសង់ជំហានទី ២ ។ ស្ថានីយ៍បូមទឹកបឹងទំពុននេះ នឹងក្លាយជាស្ថានីយ៍បូមទឹកធំជាងគេដែលមានសមត្ថភាពបូមទឹកសរុប ៣៣មែត្រគូបក្នុង១វិនាទី ហើយក៏ជាស្ថានីយ៍បូមទឹកដែលបំពាក់ម៉ូទ័រខ្នាតធំជាងគេក្នុងរាជធានីភ្នំពេញ (អង្កត់ផ្ចិត ១.៥ម បរិមាណបូមទឹកបាន ៦ម៉ែត្រគូបក្នុង១វិនាទី ក្នុង១គ្រឿង) ។ ការដ្ឋាន នឹងរៀបចំជីកកាត់ទទឹងផ្លូវលេខ ៣៧១ ដើម្បីដាក់បំពង់ខ្នាតធំចំនួន ៣ខ្សែ ។រូបភាពពីហ្វេសប៊ុកមន្ទីរសាធារណការរាជធានីភ្នំពេញ។
0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

អ្នកស្រី ឈឹម រតនា ៖ ការអប់រំកូនតាមបែបវិជ្ជមានជួយកាត់បន្ថយទម្លាប់ប្រើហិង្សាតជំនាន់

ភ្នំពេញ៖​ ការប្រើប្រាស់ហិង្សាលើកុមារតាមរយៈការ[...]

លោក ស៊ឹង សែនករុណា៖ សារព្រមានលើអ្នកវិភាគនាំឱ្យរួញអ្នកមានចិត្តស្ថាបនាសង្គម

ភ្នំពេញ៖ លោក ស៊ឹង សែនករុណា ឃើញថា ពីមួយឆ្នាំទៅ[...]

បទសម្ភាសន៍៖អ្នកឃ្លាំមើលការបោះឆ្នោតយល់ថាដំណើរការបោះឆ្នោតខាងមុខអាចមានភាពរអាក់រអួលខ្លះៗ

ភ្នំពេញ៖ សល់តែប្រហែលមួយឆ្នាំទៀតតែប៉ុណ្ណោះ ការ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x