loader

បទវិភាគ ៖តើទិវានំបញ្ចុកក្លែមនយោបាយនៅថ្ងៃទី៩មិថុនានាំឱ្យមានការសាមគ្គីជាតិខ្មែរឬទេ?

ល្បែ ងអ្នកនយោបាយខ្មែរ បានធ្វើឱ្យពលរដ្ឋខ្មែរនិង សហគមន៍អន្តរជាតិដើរតាមមិន ទាន់ ឡើយ។ ផុតពីល្បែងភ្នាល់នៃករណីលោកកឹមសុខា តែពេលនេះ បានឈានដល់ការ លេង ល្បែងមួយទៀតគឺការទទួលទាននំបញ្ចុកសាមគី្គ។ ល្បែងនេះ ដាក់ចុះដោយ ក្រុមនៃ អតីត គណបក្សសង្រ្គោះជាតិ ដែលលោកសមរង្ស៊ីជាជន្ទល់ដ៏រឹងមាំរបស់ ប៉ូល នយោបាយ ត្រូវបាន តុលា ការ កំពូលរំលាយហើយនោះ។ សម្ដេចហ៊ុនសែនថាបក្សប្រឆាំងបានដាក់ផែនការ ទទួល ទាន នំបញ្ចុកនៅថ្ងៃទី៩មិថុនា ដែលនាំអោយសម្ដេចប្រកាសអោយអ្នកគាំទ្របក្សកាន់អំណាចធ្វើដូចនេះ ដែរគឺនៅថ្ងៃតែមួយ។សម្ដេចនាយករដ្ឋមន្ត្រីថា ទទួលទាននំបញ្ចុកគឺជាការសាមគី្គជាតិ ។

លោកនួនបូរិន ជូនសេចក្ដីប្រែសម្រួល៖

ផុតពីល្បែងមួយចូលល្បែងមួយទៀត។ លែងនយោបាយរបស់អ្នកនយោបាយខ្មែរ មានច្រើនបែប ច្រើនយ៉ាង។ បក្សខ្លះ ឬក្រុមខ្លះខំតាំងខ្លួនជាអ្នកសកម្មនយោបាយដើម្បីអោយខ្លួនឬក្រុមខ្លួន លិច មុខ លិចមាត់ល្បីឈ្មោះបោះសំឡេង ហើយត្រូវបានគេហៅថាជើងខ្លាំង ក្នុងកិច្ចការ នយោ បាយសង្គម។តែ ទីបំផុត អ្នកនយោបាយនោះ បានសាបរលត់ទៅវិញ នៅពេលខ្លួន ទៅ ចុះ ចូលនឹងបក្សមួយដែលមានឥទ្ធិពលលើខ្លួនតាមរយៈមធ្យោបាយ គ្រប់យ៉ាងមានទាំង ការ គំរាមកំហែង ការទិញឧត្តមគតិជាដើម។ យ៉ាងណា អ្នកនយោបាយខ្លះ សកម្មជនខ្លះ មិនខ្ចីលក់ ឧត្តម គតតិ ឬចុះចាញ់នឹងការគំរាមកំហែងឡើយ។ ក្រុមនេះមិនត្រឹមតែល្បីឈ្មោះនោះទេ គឺកាន់ តែ មាន ការ អាណិត ស្រឡាញ និងគាំទ្រខ្លាំងឡើងៗពីមហាជន។ក្រុមនេះ បានសម្រេច យក ការ ទទួល ទាន នំបញ្ចុក ដើម្បីជួបជុំគ្នា ហើយ សម្ដែងការនឹករលឹកនឹងគ្នាទៅវិញទៅមក បន្ទាប់ពីបែកគ្នា ក្រោយ ពី តុលាការកំពូលរំលាយបក្សរបស់ពួកគេ កាលពីថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ ២០១៧។ ការជួបជុំគ្នាទទួលទាននំបញ្ចុកធ្វើឡើងដំបូងនៅ ស្រុកមួយនៃខេត្តកំពង់ស្ពឺ និងស្រុកមួយនៃ ខេត្ត បាត់ដំបងហើយក្រោយ មកសកម្មជននៃអតីតបក្សសង្រ្គោះជាតិ នៅខេត្តខ្លះក៏បានធ្វើតាម។ មិនតែប៉ុណ្ណោះ ពលរដ្ឋខ្មែរនៅក្រៅប្រទេសដែលគាំទ្រ បក្សប្រឆាំង ដ៏ធំនេះ ក៏បានធ្វើតាមដែរ ក្នុង នោះមានទាំងលោកសមរង្ស៊ី ប្រធានស្ដីទីនៃ គណបក្សសង្រ្គោះ ជាតិ ក៏បានធ្វើកម្មវិធីនេះដែរ។ នៅក្នុងឱកាសនោះហើយ ដែលមេដឹកនាំបក្សប្រឆាំងរូបនេះ បានហៅការទទួលទាននំបញ្ចុក រួម គ្នាគឺជាការបង្ហាញនៃកម្លាំងរួបរួមគ្នាឡើងវិញ ក្នុង គោល បំណងប្រាប់ ទៅបក្សកាន់ អំណាច ថាពួកគេនៅតែសាមគ្គីគ្នា ដើម្បីធ្វើសកម្មភាពអ្វីមួយក្នុងបុព្វ ហេតុ នៃ គណបក្សសង្រ្គោះជាតិ។ នៅពេលថ្លែងទៅកាន់អ្នកគាំទ្រ លោកសមរង្ស៊ីបានសន្យា វិល ចូលកម្ពុជា វិញនៅឆ្នាំ២០១៩នេះ ដើម្បីធ្វើសកម្មភាពផ្ទាល់នៅចំពោះមុខ រដ្ឋអំណាច នៃបក្ស កាន់អំណាច។ សាររបស់លោកសមរង្ស៊ី ដ៏មុជស្រួចបាននាំឱ្យសកម្មជនមូលដ្ឋាន របស់បក្សប្រឆាំងនេះ ហើយ ជាពិសេស សមាជិកក្រុមប្រឹក្សាឃុំ អតីតមេឃុំចៅសង្កាត់ ក្រុមប្រឹក្សាខេត្តស្រុកខណ្ឌក្ដី បាន ណាត់គ្នាទទួលទាននំបញ្ចុក ហើយក្លែមនយោបាយ។

នំបញ្ចុកក្លែមនយោបាយ

នំបញ្ចុកក្លែមនយោបាយគឺជាការជួបជុំគ្នារបស់សកម្មជននៃអតីតគណបក្សសង្គ្រោះជាតិ។ក្នុងពិធីជួបជុំគ្នានេះពួកគេបានយកនំបញ្ចុកជាឧបករណ៍នេះគឺការហូបឆ្អែត ហើយនាំគ្នាបន្លឺស ម្លេង ដើម្បី ធ្វើឱ្យកម្រើកអ្វីមួយក្នុងបណ្ដាញសង្គម។ នៅបណ្ដា ស្រុកមួយចំនួនបានប្រកាសក្នុង ពិធី នេះថាជាការសាមគ្គីគ្នាឡើងវិញហើយសន្យា ទៅទទួលលោកសមរង្ស៊ីនៅ ពេលដែល មេដឹក នាំ រូបនេះវិលចូលកម្ពុជាវិញ។ ជាមួយគ្នានេះអ្នកទទួលទាននំបញ្ចុកនៃក្រុមគណបក្សសង្គ្រោះជាតិនេះ ក៏ផ្ដើមពីការនឹករលឹក អាណិត អាសូរដល់បក្សរបស់ខ្លួនដែលត្រូវបានរំលាយ។ តែមិនយូរប៉ុន្មានការទទួលទាននំបញ្ចុក របស់ក្រុមនេះបានលាន់លឺយ៉ាងខ្លាំងពេញ បណ្ដាញ សង្គម ដែលគេដាក់ថានំបញ្ចុកក្លែមនយោបាយ។ នៅទីបំផុតសមាជិកក្រុម ប្រឹក្សាឃុំនៃអតីត គណបក្ស សង្គ្រោះជាតិមួយចំនួនបានសម្រេចភៀសខ្លួន ទៅក្រៅប្រទេសក្រោយពីទទួល ទាន នំបញ្ចុករួមគ្នា។ក្រុមខ្លះរងដីកាកោះហៅឡើងតុលាការហើយក្រុមខ្លះទៀតឡើងបំភ្លឺនៅតុលាការរួចរាល់ខ្លះដែរ។ ជារួមទៅអ្នកឡើងតុលាការបំភ្លឺរឿងធ្វើសកម្មភាពនយោបាយរំលោភសាលក្រមតុលាការនោះគឺយ៉ាងហោចណាស់មានជាង១៣០នាក់នៅទូទាំងប្រទេស។ ថ្មីៗនេះតុលាការខេត្តបាត់ដំបង បានកោះហៅមន្រ្ដីនៃអតីតក្រុមប្រឹក្សាឃុំសង្កាត់ និង ក្រុម ប្រឹក្សា ស្រុកខេត្តចំនួន ២៦នាក់ឱ្យ ចូល ខ្លួ ន បំភ្លឺ ក្រោមបទ ចោទធ្វើសកម្មភាពបំផុសបំផុលរំលោភ លើសាលក្រមរបស់តុលាការ។ ប៉ុន្ដែពួកគាត់មិនត្រូវបានតុលាការឃាត់ខ្លួននោះទេ ។ ក្នុងស្ថានភាពនោះ អ្នកលេងបណ្ដាញ សង្គមមួយចំនួន បានហៅតុលាការថា តុលាការនំបញ្ចុក។ ពាក្យពេចន៍ទាំងនេះ ដូចជាចំអក ឱ្យប្រព័ន្ធ តុលាការនៅកម្ពុជា ដែលមជ្ឈដ្ឋានខ្លះមើលឃើញថា មិនទាន់មានភាពអព្យាក្រឹត្យ និងឯក រាជ្យ ក្នុង ការកាត់សេចក្ដី។ តែយ៉ាងណាបទចោទរបស់តុលាការខេត្តបាត់ដំបងមិនបានភ្ជាប់ពីការជួបជុំគ្នានេះដោយការទទួលទាននំបញ្ចុកនោះទេ។   ប៉ុន្តែសកម្មជនដែលចេញពីតុលាការបាននិយាយថា ព្រះរាជ អាជ្ញា របស់ខេត្តនេះក៏សួរនាំអំពីការទទួលទាននំបញ្ចុករួមគ្នា ហើយថា អ្នកណាជា អ្នកផ្ដើម គំនិតរឿងនេះ។ ឥឡូវនេះឃើញថា ការទទួលទាននំបញ្ចុក កាន់តែល្បីគឺល្បីថែម ទៀត នោះ នៅ ពេល ដែលសម្ដេចនាយករដ្ឋមន្រ្ដី ប្រកាសឱ្យអ្នកគាំទ្រ បក្សកាន់អំណាចនាំគ្នាទទួល ទាន នំបញ្ចុក គឺនៅថ្ងៃទី៩មិថុនា គឺចំពេលដែលក្រុមអតីតគណបក្សសង្គ្រោះជាតិរើសថ្ងៃនេះ ដើម្បី ធ្វើពិធីនេះ។ នៅឯពិធីចែកសញ្ញាបត្រដល់និស្សិតសកលវិទ្យាល័យភូមិន្ទភ្នំពេញកាលពីថ្ងៃទី៣មីថុនា សម្ដេចនាយករដ្ឋមន្រ្ដីបានថ្លែងថា បើគេយកថ្ងៃនោះធ្វើដូចនេះ គឺសម្ដេចណែនាំ ឱ្យអ្នកគាំទ្រ បក្សប្រជាជន កម្ពុជាត្រូវ ទទួលទាននំបញ្ចុក នៅថ្ងៃនោះទាំងអស់គ្នាហើយបើក្រុមផ្សេង ទៀត មក ចូល រួមជាមួយក៏ស្វាគមន៍ដែរ។ សម្ដេចបានហៅព្រឹត្តិការណ៍នៅថ្ងៃនោះថា ការទទួល ទាន នំបញ្ចុកសាមគ្គីគ្នា គឺមិនមែនមានតែក្រុមគណបក្សប្រឆាំងនោះទេចេះធ្វើដូចនេះ។ យ៉ាង ណា ប្រមុខរាជរដ្ឋាភិបាលចាត់ទុកថានេះជាការយកពូថៅទៅដាំបន្លាឱ្យខ្ទេចហើយថាការ ទទួល ទាន នំ បញ្ចុក មិនមែនស្នេហាជាតិតែក្រុមឯងនោះទេ។ យ៉ាងណាក៏ដោយក្នុងពិធីនោះ សម្ដេច នាយករដ្ឋមន្រ្ដីបែរជានៅតែច្រឡោតខឹងនឹងលោកសមរង្ស៊ី ហើយបានហៅមេបក្សប្រឆាំងរូប នេះ ជាសត្ទទៀតផង។

តើការទទួលទាននំបញ្ចុកក្លាយជាឱកាសនៃការសាមគ្គីគ្នាឬទេរវាងបក្សនយោបាយធំពីរនេះ ?

មហាគ្រួសារខ្មែរ ធ្លាប់រងទុក្ខវេទនាយ៉ាងអណោចអធមណាស់ បើនិយាយអំពីសម័យ កាល នៃរបប កម្ពុជា ប្រជាធិបតេយ្យខ្មែរក្រហមនិងសម័យកាលនៃប្រជាមានិតកម្ពុជា។ ប៉ុន្ដែសំណាងណាស់កម្ពុជាត្រូវបានសហគមន៍អន្ដរជាតិជួយឱ្យខ្មែរគ្រប់និន្នាការនយោបាយមក កាន់តុចរចាហើយក៏ត្រូវរ៉ូវគ្នានាឡើងវិញ គឺតាមរយៈកិ ច្ចព្រមព្រៀង សន្ដិភាពទីក្រុងប៉ារីស ២៣ តុលា១៩៩១។តាមរយៈនេះហើយ ដែលផ្ដល់ឱកាសអោយ សម្ដេចឪនរោត្តមសីហនុបាន យាង ចូលមាតុ ភូមិ វិញហើយ ត្រូវបានសមាជិកសភា គាំទ្រព្រះអង្គឡើងសោយរាជ្យ សម្បត្តិ ក្នុងឋានៈជា ព្រះមហាក្សត្រឡើងវិញទៀតផង។ការជួបជុំគ្នានេះមិនត្រឹមតែអ្នកនយោបាយនោះទេ គឺ សូម្បី តែ ពលរដ្ឋធម្មតាក៏បានវិលមកជួបជុំគ្រួសារពួកគេវិញដែរ។ចាប់ពេលនោះមក កម្ពុជាចេះ តែមាន សន្ដិ ភាព រៀងមកដល់បច្ចុប្បន្ន។យ៉ាងណា ការបែកបាក់ជាតិក្នុងរូបភាពនយោ បាយបានកើត ឡើង ជាថ្មីម្ដងទៀតនៅពេលដែល មេបក្ស ប្រឆាំងធំមួយគឺលោកកឹមសុខាត្រូវបានចោទថា បាន ឃុបឃិតជាមួយបរទេសគឺសហរដ្ឋអាមេរិកដើម្បីផ្ដួលរំលំរដ្ឋាភិបាល នាំអោយបក្ស សង្រ្តោះ ជាតិត្រូវបាន រំលាយអំណាចតុលាការ។ ជាមួយគ្នានេះ អ្នកនយោបាយជាន់ ខ្ពស់ បក្សនេះ ជាង ១០០នាក់ហាមធ្វើនយោបាយបន្ទាប់ពីអាសនៈសភារបស់ពួកគេចំនួន៥៥ក៏ត្រូវបានរឹបអូស ហើយ អាសនៈនៃក្រុម ប្រឹក្សាឃុំ សង្កាត់ របស់ បក្សនេះ ជាង ៥០០០ នា ក់ ត្រូវរឹបអូសនិង ដកហូត ។ជាមួយ គ្នានេះក្រុមប្រឹក្សាខេត្តស្រុក ខណ្ឌរាប់រយ នាក់ របស់បក្សនេះក៏បានដកហូតដែរ ។ ការបែកបាក់ ក្នុងរូបភាពនេះ ក៏នាំឱ្យពល រដ្ឋ ខ្មែរ មកពីនិន្នាការនយោបាយ បក្សកាន់ អំណាច នឹង បក្សប្រឆាំង បានត្រឹម តែស្រ ដៀងភ្នែ កមើលគ្នាហើយមិន ហ៊ានចាប់ ដៃគ្នាដើម្បីបុព្វ ហេតុជាតិ នោះទេ។ផ្ដើមពីនេះទៀត អ្នកនយោ បាយខ្មែ រ ពីរបក្សនេះរឹតតែបែកបាក់គ្នាទៀត។

លោក សមរង្ស៊ី និងសម្ដេចនាយករដ្ឋមន្រ្ដីនៅតែពាក់មុខយក្សដាក់គ្នានៅឡើយហើយ រឹតតែ គម្រាម គ្នាទៅវិញទៅមក។លោកសមរង្ស៊ីថា នៅពេលលោកមកកម្ពុជាវិញ គឺលោកនឹងដឹក នាំ ពល រដ្ឋ ចាប់ សម្ដេចនាយករដ្ឋមន្រ្ដីហើយសម្ដេចនាយករដ្ឋមន្រ្ដី គម្រាមថានឹង កម្ទេច មេបក្សនាំបក្ស ប្រឆាំង រូបនេះ។ តែយ៉ាងណាការទទួលទាននំបញ្ចុកនៅថ្ងៃ៩មិថុនាទំនងនឹងក្លាយជាទិវាដោះដូរគ្នានៃសម្លនំបញ្ចុក នៃក្រុមទាំងពីរ ហើយអាចនឹងនាំឱ្យមានការមើលមុខគ្នាឡើងវិញ រវាងអ្នកទទួលទាន នៅ ក្នុង តុរួមគ្នាតែមួយហើយពេលនោះជាសញ្ញាប្រាប់ថាថ្នាក់ក្រោមថ្នាក់ មូលដ្ឋាន នៅបន្ដ ស្រលាញ់ គ្នា ហើយចង់បានអ្នកនយោបាយកំពូលៗ និយាយរកគ្នាដោយពាក្យសម្ដី ទន់ភ្លន់ ដាក់ គ្នា ឈោងចាប់ដៃគ្នាឡើងវិញគឹសមដូចគេថា បោះបង់ចោលទៅវប្បធម៌សងសឹក ហើយចាប់ យក វប្បធម៌ សន្ទនាគ្នាឡើងវិញគឺពេលនោះការទទួលទាននំបញ្ចុកនឹងក្លាយជាឧបករណ៍ នយោបាយនៃ ការ ផ្សះ ផ្សាជាតិ។ តែផ្ទុយទៅវិញ បើការទទួលទាននំបញ្ចុកនៅទីផ្សេងគ្នា ហាង ខុសគ្នា តុ ខុសគ្នា ហើយក្លែមនយោបាយចំអកឡកឡើយដាក់គ្នា បង្កហឹង្សា ប្រកាន់ បក្ស រៀងៗខ្លួន គឺខ្មែរ គ្មានឱកាសទេដើម្បី ផ្សះផ្សារជាតិ គឺរឹតតែធ្វើអោយជាតិខ្លោចផ្សាទៅវិញ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

រលកសង្គ្រាមលើឈូងសមុទ្រពែក្សដើរដល់ចំណុចប្រកាសអាសន្នតែអាមេរិកស៊ីអ៊ីរ៉ង់ដោយរបៀបណា?

រលកសង្គ្រាមលើឈូងសមុទ្រពែក្សកំពុងដើរដល់ចំណុចប្[...]

បទវិភាគ៖រាជរដ្ឋាភិបាលមានពេលតែមួយខែប៉ុណ្ណោះដើម្បីឆ្លើយទៅEUថាកម្ពុជាបន្តត្រូវការEBA

  សហភាពអឺរ៉ុបបានចេញសេចក្ដីប្រកាសព័ត៌មានដ[...]

វេណេហ្សូអេឡា៖បក្សប្រឆាំងព្រមានចិនឱ្យផ្ដាច់ការគាំទ្ររបបម៉ាឌូរ៉ូ បើពុំនោះទេគឺមិន​សង​ប្រាក់​កម្ចីពាន់លានដុលា្លរឡើយ

  ជាថ្មីម្ដងទៀត គណបក្សប្រឆាំងនៅវេណេហ្សូអ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត