loader

បទវិភាគ៖ ម៉ាឌូរ៉ូអស់អំណាចនឹងអូសទៅតុលាការអន្តរជាតិICC

លោកប្រធានាធិបតីវេណេហ្សូអេឡាដែលមិនស្របច្បាប់នីកូឡាស់ម៉ាឌូរ៉ូ ប្រកាសដាក់ជីវិត ដោយលោកមិនយល់ព្រមចុះចេញពីតំណែងឡើយទោះកាលៈទេសៈណាក៏ដោយ។ លោកម៉ាឌូរ៉ូបានបញ្ជាក់ដូចនេះ​នៅពេលសំពាធទាំងក្នុងប្រទេសនិងក្រៅប្រទេសបង្ខំឱ្យលោក បោះបង់ចោលតំណែងរបស់លោកដើម្បីជាថ្នូរនៃការចាកចេញដោយសុវត្ថិភាព។ ហេតុអ្វីបានជាលោកម៉ាឌូរ៉ូមិនធ្វើតាមអ្នកដាក់សម្ពាធ?

លោក សោម លាភ ជូនសេចក្ដីប្រែសម្រួល!

 

លោកម៉ាឌូរ៉ូ នៅឆ្នាំនេះមានអាយុ៥៦ឆ្នាំ។ លោកជាជនបដិវត្តន៍ដ៏ឆ្លើមម្នាក់នៃបក្ស​សង្គម​និយម។ លោកបានក្លាយជាអនុប្រធានាធិបតីដោយការលើកដំកើងពីបក្សរបស់លោក។ លោក បានឡើងកាន់តំណែងប្រធានាធិបតី នៅឆ្នាំ២០១៣ បន្ទាប់ពីលោកហុងហ្គោឆាវេស ទទួលមរណភាព។ លោកចូលកាន់តំណែងនេះ ចំពេលប្រទេសវេណេហ្សូអេឡាចាប់ផ្ដើម​កែ​ទម្រង់ការ​ដឹកនាំប្រទេស ដែលបើកលំហ សេរីភាពពហុបក្ស។ លោកយល់ព្រមអោយ មាន​ការបោះឆ្នោតសភានិងបោះឆ្នោតប្រធានាធិបតី តាមការគូសវារបស់ អតីតប្រធានាធិ​បតី​ហុងហ្គោឆាវេស។  តែជាអកុសល បក្សសង្គមនិយមរបស់លោកចាញ់ឆ្នោត​ក្នុងការ​បោះ​ឆ្នោតសភាធ្វើឱ្យស្ថិតក្នុងស្ថានភាពមេដឹកនាំ ដូចឆ្មាត្រូវទឹកក្ដៅ។

ការបោះឆ្នោតសភា ឆ្នាំ២០១៣ ដែលបក្សរបស់លោកចាញ់ឆ្នោត គឺជាមេរៀនមួយប្រាប់ថា​ការបោះឆ្នោតប្រធានាធិបតីក៏លោកចាញ់ឆ្នោតដែរ។ ក្នុងន័យនេះហើយដែលលោក​ម៉ាឌូរ៉ូ​បាន​ព្យាយាម​កំចាត់គូប្រកួត អោយនៅក្រៅសង្វៀន។ លោកកំចាត់គូប្រកួតបានជោគជ័យមែន ដោយ​ចាប់ដាក់គុកនិងគំរាមចាប់ខ្លួនអោយរត់ចោលស្រុក។ ទីបំផុតលោកបាន សម្រច​អោយ​គណៈកម្មការបោះឆ្នោតរបស់ប្រទេសលោកដែលគេថាជាឧបករណ៍របស់លោក រៀប​ចំការ​បោះឆ្នោតកាលពីថ្ងៃទី២០ឧសភាឆ្នាំ២០១៨។ ការបោះឆ្នោតនេះ មានតែលោកម្នាក់មាន​សន្លឹក​ឆ្នោតរាប់ ក្រៅពីនោះ ជាបេក្ខជនគ្មានប្រវតិ្តត្រឹមត្រូវដែលគេថា លោកជាអ្នករៀបចំ​អោយពួក​គេ ឡើងសង្វៀនគ្រាន់ដើម្បីលំហបរិយាកាសដែលគ្មានសេរីភាព។នៅពេលលោកឈរឈ្មោះបេក្ខជនប្រធានាធិបតី ប្រព័ន្ធឃោសនាទាំងអស់នៅវេណេហ្សូអេឡា​ស្ថិតនៅក្រោមការគ្រប់គ្រងរបស់បក្សសង្គមនិយម ។ តែការឃោសនាបោះឆ្នោតដែលមិនមានការឱ្យតម្លៃពីប្រជាជនខ្លួនឯង​បានប្រព្រឹត្តទៅយ៉ាងរលូនហើយទីបំផុតជ័យជំនះបានទៅលើបុរសម្នាក់នេះ ទោះបីអ្នកចេញទៅបោះឆ្នោត មិនដល់៥០%ផងនោះ ។ អត្រាអ្នកចេញទៅបោះឆ្នោតនេះ ត្រូវបានអ្នកសង្កេតការណ៍អន្តរជាតិចាត់ទុកថាមិនឆ្លើយតបនឹងឆន្ទៈរបស់ប្រជាជន ហើយ​ពួកគេ​ក៏មិនទទួលស្គាល់លទ្ធផលនៅក្នុងការបោះឆ្នោតនេះដែរ ព្រោះគូប្រកួត​ត្រូវបាន​កំចាត់​ឱ្យនៅក្រៅសង្វៀន ។ លោក ម៉ាឌូរ៉ូ សង្ឃឹមថា​លទ្ធផលនេះ​នឹងនាំឱ្យលោក​ មាន​ឱកាសជាមេដឹកនាំស្របច្បាប់ឡើងវិញនៅលើឆាកអន្តរជាតិ ។ តែផ្ទុយទៅវិញ ប្រទេស​ដែលប្រកាន់គោលការណ៍ប្រជាធិបតេយ្យទាំងអស់នៅលើពិភពលោក មិនទទួល​ស្គាល់លោកជាមេដឹកនាំរបស់់ប្រជាជនវេណេហ្សូអេឡានោះទេ ។

តើមូលហេតុអ្វី?

លោកម៉ាឌូរ៉ូ ជាប់ឈ្មោះជាឧក្រិដ្ឋជនប្រឆាំងមនុស្សជាតិរួចទៅហើយ ដោយសារ​តែក្រុម​ប្រឆាំងជាង ១៤០នាក់ បានស្លាប់ក្រោមការបង្ក្រាបរបស់​កងសន្តិសុខរបស់​លោក​ដែលពួក​គេបះបោរប្រឆាំង​លោកជាមេដឹកនាំដែលមិនស្របច្បាប់ ។ មិនតែប៉ុណ្ណោះ លោកបានបញ្ជាឱ្យ​ចាប់ខ្លួនក្រុមប្រឆាំងយ៉ាងតិចពីររយអ្នកដាក់ពន្ធនាគារ ក្នុងនោះមានមេដឹក​នាំ​របស់មេបក្ស​ប្រឆាំង​ជំនាន់ក្រោយ លោក ជូនហ្កៃដូផងដែរ ។ នៅមានមេបក្សប្រឆាំង​ជាច្រើន​ទៀតដែលជា​សម្ព័ន្ធភាពរបស់លោក ជូន ហ្កៃដូ កំពុងរស់នៅក្រៅប្រទេស ។ ដោយសារឧក្រិដ្ឋកម្មនេះ លោកម៉ាឌូរ៉ូ ត្រូវបានតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC កំពុងសិក្សាសំណុំរឿងរបស់លោក គឺតាមរយៈបណ្ដឹងរបស់អង្គការសិទ្ធិមនុស្សអន្តរជាតិ និងប្រទេសចំនួន ៦ ដែលបានប្ដឹងលោក គឺក្នុងនោះមានបារាំង កាណាដា ប្រស៊ីល កូឡុំប៊ី អ៊ីកាដរ និងប៉ារ៉ាហ្កាយ ។ មកដល់ពេលនេះ ICC ត្រូវបានរាយការណ៍មកថា​ស្ថាប័នតុលាការនេះ កំពុងសិក្សាដើម្បីធ្វើការចោទប្រកាន់ជាផ្លូវការប្រឆាំងនឹងលោក​ម៉ាឌូរ៉ូ ។ ​ក្នុងន័យនេះហើយ ដែលអតីតទីប្រឹក្សាម្នាក់របស់លោកប្រធា​នាធិបតី ហុងហ្គោឆាវេស គឺលោក Heinz Dieterich បាននិយាយថា លោកម៉ាឌូរ៉ូ គ្មានឱកាសស្រោចស្រង់ជីវិតនយោបាយរបស់ខ្លួនបានវិញនោះទេ ។ ​សាស្ត្រាចារ្យរូបនេះ បានបន្តថា ស្ថានភាពវិបត្តិនយោបាយ និងសេដ្ឋកិច្ចធ្លាក់ដល់ចំណុចស្រង់លែងរួចទៅហើយ ។ លោកថា នេះជាការដឹកនាំមិនដើរតាមគន្លងរបស់លោក ឆាវែស ដែលបណ្ដាលឱ្យមានហានីភ័យមកដល់ពេលនេះ ។ លោកថា ស្ថានភាពពេលនេះ កាន់តែអាក្រក់ សម្រាប់លោកម៉ាឌូរ៉ូ ។យ៉ាងណាក៏ដោយ ទីប្រឹក្សាសន្តិសុខជាតិរបស់លោក ដូណាល់ត្រាំ គឺលោក ចន ប៊ូលតុន បានព្រមាណថា មិនយូរទេគេនឹងទាញទម្លាក់លោក ម៉ាឌូរ៉ូ ពីអំណាច ហើយអាចនឹងនាំទៅធ្វើជាឈ្លើយសឹកឬអ្នកទោសនៅប្រទេសអាមេរិកដូចការចាប់ខ្លួនប្រធានាធិបតីប្រទេសប៉ាណាម៉ា កាលពីឆ្នាំ ១៩៨៩ ដោយកងទ័ពអាមេរិកចូលលុកលុយប្រទេសនេះ ។ លោកម៉ាញូអ៊ែល រ៉ូរីហ្កាល ត្រូវបានអាមេរិកទម្លាក់ពីអំណាចហើយចាប់ខ្លួនយកទៅដាក់គុកមួយនៅរដ្ឋម៉ាយអាមី ក្រោមបទចោទជាមេរត់ពន្ធគ្រឿងញៀន និងបង្កអសន្តិសុខតំបន់ ។ ចំពោះលោក ម៉ាឌូរ៉ូវិញ ធ្លាក់ពីអំណាចពិតជាត្រូវអូសករទៅតុលាការICC ប្រសិនបើអាមេរិកចង់ឱ្យបុរសនេះ ឆ្លើយអំពីការគ្រប់គ្រង់អំណាចរបស់លោកពោពេញទៅដោយការបង្ក្រាបទៅលើសេរីភាពនៃសិទ្ធិមនុស្សនៃពលរដ្ឋរបស់ខ្លួនឯង ៕  

ព័ត៌មានទាក់ទង

Huawei ៖ ផែនការ B នៃការបង្កើតប្រព័ន្ធប្រតិបត្តិការផ្ទាល់ខ្លួន ឆ្លើយតបនឹងអាមេរិកគាបសង្កត់ដោយប្រើប្រាស់ Google និង Microsoft

សង្គ្រាមពាណិជ្ជកម្មពេលនេះបានវិវត្តខ្លួន ប្រើប[...]

៣ខែនៃការហ៊ុមព័ទ្ធសេដ្ឋកិច្ចពីសហគមន៍អន្ដរជាតិបណ្ដាលឱ្យ​​​វេណេហ្សូអេឡាបាត់បង់ប្រាក់ទ្រទ្រង់សេដ្ឋកិច្ចជាតិ៣០ពាន់លានដុល្លារ

សារព័ត៌មានរុស្ស៊ី Sputnik នៅថ្ងៃទី១៨ឧសភា នេះប[...]

អតីតមន្ត្រីចារកម្មវេណេហ្សូអេឡា៖ ម៉ាឌូរ៉ូត្រៀមខ្លួនរស់នៅក្នុងរូងដីបើរបបគាត់ត្រូវផ្ដួលរំលំ

អតីតមន្ត្រីចារកម្មនៃប្រទេសវេណេហ្សូអេឡា បានបង្[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត